ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) តាមរយៈគម្រោង ILO-ProSSCE-ASEAN បានសហការរៀបចំសិក្ខាសាលាបច្ចេកទេសស្តីពី “បរិយាបន្នពិការភាព និងតួនាទីរបស់សេវាការងារសាធារណៈតាមរយៈការផ្លាស់ប្តូរចំណេះដឹង ត្បូង-ត្បូង នៅតំបន់អាស៊ីអាគ្នេយ៍” នៅសណ្ឋាគារ បុរីអង្គរ រីសត & ស្ប៉ា ខេត្តសៀមរាប រយៈពេលពីរថ្ងៃគឺថ្ងៃពុធ និង ព្រហស្បតិ៍ ទី២៨-២៩ ខែសីហា ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាព ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Xiaoyan Qian នាយិកានៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា ឡាវ និងថៃ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងឱ្យមានការជួបជុំផ្ទាល់ កម្រិតបច្ចេកទេសរវាងអ្នកបង្កើតគោលនយោបាយ និងអ្នកផ្តល់សេវាការងារសាធារណ:ផ្ទាល់ ដើម្បីផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងបរិយាបន្នពិការភាពនៅក្នុងទីផ្សារការងារ។
សិក្ខាសាលានេះក៏មានការចូលរួមពីស្ថាប័នផ្តល់សេវាការងារសាធារណៈនៃប្រទេសកម្ពុជា, ឥណ្ឌូនេស៊ី, ថៃ, ម៉ាឡេស៊ី, ប្រ៊ុយណេ ឡាវ, វៀតណាម, ចិន, ហី្វលីពីន និងដៃគូពាក់ព័ន្ធ ដោយមានរៀបចំជាបទបង្ហាញ និងកិច្ចពិភាក្សាក្រុមដើម្បីបង្ហាញពីឧត្តមានុវត្តន៍ និងបទពិសោធន៍នៃបរិយាបន្នពិការភាពតាមបណ្តាប្រទេសដែលចូលរួម៕
#MLVT #HENGSour #NEA