Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងកូរ៉េ ជួបពិភាក្សាការងារ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យការងារ សន្តិសុខ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 សៅរ៍, 09 មីនា 2024 20:18  |  815 times  |   Print  |   Email
រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងកូរ៉េ ជួបពិភាក្សាការងារ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យការងារ សន្តិសុខ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

(សាធារណរដ្ឋកូរ៉េ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Lee Jung Sik (លី ចង់ស៊ីក) រដ្ឋមន្ត្រីក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ លើកិច្ចសហប្រតិបត្តិការវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ 

 

ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់ឯកឧត្តម Lee Jung Sik ចំពោះការជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសចំពោះកិច្ចសហប្រតិបត្តិការលើការទទួលពលករតាមប្រព័ន្ធអនុញ្ញាតមុខរបរ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៦មក។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា តាមរយៈប្រព័ន្ធនេះ ពលករកម្ពុជាអាចទទួលបានប្រាក់ចំណូលខ្ពស់ ដែលអាចជួយទ្រទ្រង់ជីវភាពគ្រួសារទាំងមូលរបស់ពួកគាត់បាន។ ទន្ទឹមនឹងនេះ ពលករកម្ពុជាអាចទទួលបានបទពិសោធន៍ និងចំណេះជំនាញលើវិស័យសំខាន់ៗ ដើម្បីត្រឡប់មកជួយពង្រឹង និងអភិវឌ្ឍប្រទេសកម្ពុជាក្រោយបញ្ចប់អាណត្តិការងារ។ 

 

ក្រៅពីកិច្ចសហប្រតិបត្តិការលើការបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ឯកឧត្តម ហេង សួរ បានស្នើសុំឯកឧត្តម Lee Jung Sik ជួយសម្របសម្រួលបន្ថែមលើកម្មវិធីពលករជំនាញ (E-7) ពីលើកម្មវិធី E-9 ដែលមានស្រាប់ ព្រមទាំងពិនិត្យមើលលទ្ធភាពជម្រុញកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ ជាមួយនាយកដ្ឋានពេទ្យការងារ, អង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារកូរ៉េ ជាមួយបេឡាជាតិសន្តិសុខសង្គម, អង្គភាពសេវាព័ត៌ការងារកូរ៉េ ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ និងការផ្តល់ជំនួយបន្ថែមលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

 

តាមរយៈជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីមុខរបរ និងការងារកូរ៉េនឹងបន្តផ្តល់ឱកាសការងារជូនបងប្អូនពលករកម្ពុជាដែលមានបំណងទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ក៏ដូចជាសហការអភិវឌ្ឍលើវិស័យសំខាន់ៗរួមគ្នា ធ្វើយ៉ាងណាដើម្បីទទួលបានលទ្ធផលវិជ្ជមានរវាងរដ្ឋាភិបាលកម្ពុជា-កូរ៉េ។ ឯកឧត្តមរដ្ឋមន្ត្រីការងារកូរ៉េក៏បានកោតសរសើរ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានសហការលេីការបញ្ជូនពលករប្រកបដោយស្មារតីទទួលខុសត្រូវ និងទាន់ពេលវេលា ព្រមទាំងគូសបញ្ជាក់ថា ពលករកម្ពុជា មានការខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាម ស្មោះត្រង់។ កត្តាទាំងនេះហេីយ ដែលនាំឲ្យក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានកូតាកាន់តែច្រើនបន្ថែមទៀតពីរដ្ឋាភិបាលកូរ៉េ។

 

ទន្ទឹមនឹងនោះ ឯកឧត្តម Lee Jung Sik នឹងពិនិត្យមើលលទ្ធភាពផ្តល់កិច្ចសហការឱ្យបានលឿនទៅតាមការស្នើសុំរបស់ឯកឧត្តម ហេង សួរ ដែលបានលើកឡើង ព្រមទាំងថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់កិច្ចសហការជាមួយក្រសួងមុខរបរ និងការងារ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលជាវិជ្ជមានយ៉ាងច្រើនសម្រាប់ប្រទេសទាំងពីរនាពេលកន្លងមក៕

 

#MLVT #HENGSour


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.