Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល ប្រធានផ្នែកនៅតាមរោងចក្រ សហគ្រាស ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សមេ្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា

 អាទិត្យ, 14 ឧសភា 2023 15:40  |  1724 times  |   Print  |   Email
ពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល ប្រធានផ្នែកនៅតាមរោងចក្រ សហគ្រាស ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សមេ្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្ដមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល ប្រធានផ្នែកនៅតាមរោងចក្រ សហគ្រាស ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សមេ្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលមហោស្រពកោះពេជ្រ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

ប្រធានរដ្ឋបាល និងប្រធានផ្នែកដែលបានចូលរួមក្នុងកម្មវិធីសំណេះសំណាលនេះមានចំនួនសរុប៣,៧១៣នាក់ មកពីរោងចក្រ-សហគ្រាសចំនួន៣៨៤ ក្នុងបណ្តាខណ្ឌមួយចំនួននៅរាជធានីភ្នំពេញ។

នាឱកាសនោះ ឯកឧត្ដមបណ្ឌិត អុិត សំហេង បានឡើងថ្លែងនូវសុន្ទរកថាស្វាគមន៍ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងអង្គពិធី អំពីស្ថានភាពវិស័យការងារ វាយនភណ្ឌ ការគាំទ្រកម្មករនិយោជិតជាដើម។

 

ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងថា បច្ចុប្បន្ន សហគ្រាស-គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន១៧,១០២សហគ្រាស ដែលមានកម្មករនិយោជិតចំនួន១.៥លាននាក់ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមសរុបជាង៤.៥៥ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ មានប្រជាពលរដ្ឋប្រមាណជាង២លាននាក់ ដែលទទួលផលដោយប្រយោលពីវិស័យនេះ។ ដោយឡែក វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបមានរោងចក្រចំនួន១,៣២៥ តម្លៃសរុបនៃការនាំចេញមានចំនួនប្រមាណជាង១២,៨ពាន់លានដុល្លារអាម៉េរិក (ឆ្នាំ២០២២) មានកម្មករនិយោជិតចំនួនជាង៨៥ម៉ឺននាក់ ហើយកម្ពុជាបានក្លាយជាប្រទេសនាំមុខមួយក្នុងការនាំចេញផលិតផលកាត់ដេរនៅលើទីផ្សារអន្តរជាតិ។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ការអនុវត្តច្បាប់ស្តីពីសហជីពបានបន្តលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ការចុះបញ្ជីអង្គការវិជ្ជាជីវៈបានកើនឡើងគួរឱ្យកត់សម្គាល់មានចំនួនសរុប៦,០៦៤ ដោយក្នុងនោះសហជីពមូលដ្ឋានចំនួន៥,៧៤១ សហព័ន្ធសហជីពចំនួន២៦៨ សហភាពសហជីពចំនួន៤២ និងសមាគមនិយោជកចំនួន១៣។

 

ឯកឧត្ដមបណ្ឌិត អុិត សំហេង បានបន្តទៀតថា រាជរដ្ឋាភិបាលបានត្រៀមរៀបចំផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជននៃគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន១លាន៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣នេះតទៅ ដើម្បីផ្តល់ឱកាសឱ្យពួកគេទទួលបានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា។

ទន្ទឹមនឹងឱកាសការងារក្នុងស្រុក រាជរដ្ឋាភិបាលខិតខំផ្តល់ជម្រើសជូនប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើការងារនៅក្រៅប្រទេស ដោយបានខិតខំពង្រឹងកិច្ចសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីទទួលបានឱកាសការងារនៅក្រៅប្រទេសជូនពលករសរុបចំនួនប្រមាណ១.៣លាននាក់ ដែលមិនត្រឹមតែអាចទទួលបានប្រាក់ចំណូល បានចំណេះជំនាញប៉ុណ្ណោះទេ ថែមទាំងអាចផ្ញើប្រាក់បញ្ញើមកក្នុងប្រទេសជូនគ្រួសារប្រមាណ២.៧ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ និងចូលរួមការអភិវឌ្ឍប្រទេសជាតិ។

 

ឯកឧត្ដមបណ្ឌិត អុិត សំហេង បានសម្តែងនូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជន ជារដ្ឋបុរសដែលបានសង្រ្គោះជាតិពីរបបប្រល័យពូជសាសន៍ បង្រួបបង្រួមផ្សះផ្សាជាតិ ជាស្ថាបនិកនៃនយោបាយឈ្នះ-ឈ្នះ ធ្វើឱ្យទឹកដីទាំងមូលមានសន្ដិភាព ស្ថិរភាពដែលជាមូលដ្ឋានគ្រឹះនៃការស្តារ និងកសាងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យមានការរីកចម្រើនជឿនលឿនដូចសព្វថ្ងៃ។ ក្នុងពេលដែលវិបត្តិជំងឺកូវីដ-១៩ សម្តេចតេជោបានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពដែលអាចជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ រក្សាបាននូវជីវភាពរស់នៅ លំនឹងផលិតកម្ម អាជីវកម្មរបស់រោងចក្រ សហគ្រាស រក្សាបាននូវការងារ ប្រាក់ចំណូលបងប្អូនកម្មករនិយោជិត រហូតដល់ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ អាចឱ្យប្រទេសជាតិបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញពេញលេញលើគ្រប់វិស័យ។

 

ក្នុងនោះដែរក៏មានការចូលរួមចំណែកដ៏ធំធេងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត ជាពិសេសនូវវីរភាពអង់អាចក្លាហានក្នុងការដាក់សុខភាព និងសេចក្តីសុខផ្ទាល់ខ្លួនជាដើមទុន ដើម្បីដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងប្រមូលផ្តុំកម្លាំងស្ម័គ្រចិត្តពីគ្រប់ទិសទីមកប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរៀបចំមន្ទីរពេទ្យនិងមណ្ឌលចត្តាឡីស័កជាច្រើនកន្លែង និងការចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដែលបានជួយសង្រ្គោះអាយុជីវិតប្រជាជនខ្មែររាប់លាននាក់ មន្ត្រីរាជការ កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជននាពេលកន្លងមក៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.