Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) បានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ

 អង្គារ, 21 មីនា 2023 13:38  |  3073 times  |   Print  |   Email
អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) បានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុក អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ជាចំណែកមួយដែលបានជួយដល់យុវជនក្រីក្រឱ្យមានចំណេះ ជំនាញ និងមានការងារមួយដ៏ល្អ ដើម្បីជួយដល់គ្រួសារខ្លួន ឱ្យមានជីវភាពធូរធារ ដែលនេះជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ។ 

ឯកឧត្តមបណ្ឌិត អុិត សំហេង មានប្រសាសន៍បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យគណៈគ្រប់គ្រងថ្មីនៃអង្គការ PSE ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។ 

 

លោកស្រី ហ្គោកឺឡាំងដេប៉ាលីយែរ លក្ខិណា នាយិកាអង្គការ PSE បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា អង្គការ PSE ជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ដោយលោក និងលោកស្រី គ្រីសស្យង់ ម៉ារីហ្រ្វង់ ដេប៉ាលីយែរ។ បេសកម្មចំបងរបស់អង្គការ PSE គឺដើម្បីជួយដល់កុមារ យុវជន និងគ្រួសារក្រីក្របំផុត ដោយផ្តោតសំខាន់លើការផ្តល់អាហារ ការព្យាបាល ការការពារ ការជួយសង្គ្រោះនិងថែទាំ ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការឧបត្ថម្ភដល់គ្រួសារក្នុងករណីបន្ទាន់។ 

 

លោកស្រី បន្តថា កុមារដែលបានជ្រើសរើសដោយអង្គការ PSE ត្រូវតែស្ថិតក្នុងតំបន់ ទាំង៣របស់ PSE គឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដោយផ្អែកតាមលក្ខខណ្ឌ ដែលបានកំណត់ ជាពិសេសគឺត្រូវតែតាំងទីលំនៅជាប្រចាំស្ថិតនៅក្នុងតំបន់គោលដៅយ៉ាងតិច១ ឆ្នាំឡើង មានរបររើសអេតចាយនៅតំបន់គំនរសំរាម ឬតាមផ្លូវសាធារណៈ និងមានជីវភាពទីទ័លក្រ (ចំណូលក្រោមបន្ទាត់ភាពក្រីក្រ) ឬកុមារដែលទទួលរងក្នុងអំពើហឹង្សាក្នុងគ្រួសារ កុមារទទួលរងការរំលោភបំពានសិទ្ធិ និងកម្លាំងពលកម្មនានា។ ភ្នាក់ងារសង្គមនៃអង្កេតការដើម្បីភាពញញឹមនៃកុមារបានធ្វើអង្កេតតាមដានលើជីវភាព រស់នៅរបស់គ្រួសារក្រីក្រ ដែលរស់នៅតំបន់ទាំងនេះដោយម៉ត់ចត់បំផុត។ រាល់ការសម្រេចជ្រើសរើស គ្រួសារណាមួយ PSE តែងតែមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានជានិច្ច។ 

 

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាព និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ របស់អង្គការ PSE ទៅដល់កុមារ និងយុវជនក្រីក្រ ដែលនេះជាការរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា។ 

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចរបស់កម្ពុជាមានការអភិវឌ្ឍយ៉ាងលឿន ការផ្គត់ផ្គង់ធនធានមនុស្សចូលទៅក្នុងទីផ្សារការងារមិនទាន់បានបំពេញតាមតម្រូវការ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជននៅឡើយទេ។ ម្យ៉ាងវិញទៀត កម្លាំងពលកម្មដែលបានចូលទៅក្នុងទីផ្សារការងារ ខ្លះក៏មិនមានជំនាញនៅឡើយ ដែលជាបញ្ហា ត្រូវរួមគ្នាដោះស្រាយ។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាល បានបង្កើតនូវក្របខណ្ឌគោលនយោបាយជាតិ ជាច្រើន ដើម្បីគាំទ្រ ធ្វើយ៉ាងណា ឱ្យសម្រេចបាន នៃការអប់រំ បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ឱ្យទទួលបានទាំងបរិមាណ គុណភាព និងប្រសិទ្ធភាពខ្ពស់។

 

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិត អុិត សំហេង បានលើកឡើងពីអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទៅដល់យុវជនក្រីក្រ ចំនួន ១លាន ៥សែននាក់ ដើម្បីឱ្យមានជំនាញមួយ យកទៅបង្កើតមុខរបរផ្ទាល់ខ្លួន និងចូលធ្វើការនៅតាមរោងចក្រ សហគ្រាសនានា។ ដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់អង្គការ PSE រង់ចាំសហការពីក្រសួង ដើម្បីទទួលយកផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទៅដល់យុវជន ដែលស្របទៅនឹងបេសកម្ម ចក្ខុវិស័យរបស់ PSE ស្រាប់។ 

 

ឆ្លើយតបទៅនឹងសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទៅដល់យុវជនក្រីក្រនេះដែរ ខាងអង្គការ PSE ពិតជារីករាយចូលរួមបំពេញតួនាទីឱ្យបានល្អ ក្នុងការបណ្តុះបណ្តាលទៅដល់យុវជនយើង ឱ្យសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កាជូនជាតិមាតុភូមិ។ 

តបតាមការអញ្ជើញ ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីចូលរួមជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូនដល់សិស្ស និសិ្សត ដែលបានបញ្ចប់ការសិក្សានៅអង្គការ PSE ប្រមាណ២ពាន់នាក់ ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាព យកពេលវេលាសមស្របណាមួយដើម្បីចូលរួមផងដែរ៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.