Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


រដ្ឋមន្ត្រីក្រសួងការងារ៖ “ធនធានមនុស្ស គឺជារឿងចាំបាច់សម្រាប់សង្គមជាតិ”

 សុក្រ, 03 កុម្ភៈ 2023 12:46  |  4308 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រីក្រសួងការងារ៖ “ធនធានមនុស្ស គឺជារឿងចាំបាច់សម្រាប់សង្គមជាតិ”

(ភ្នំពេញ)៖ “ធនធានមនុស្ស គឺជារឿងចាំបាច់សម្រាប់សង្គមជាតិ” ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើក «វេទិកាធនធានមនុស្ស ឆ្នាំ២០២៣» ដែលរៀបចំឡើងរបស់យូរ៉ូឆេម កម្ពុជា (EUROCham Cambodia) និង សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ដែលជាតំណាងនិយោជកនៅកម្ពុជាដ៏មានសក្តានុពល ក្នុងការចូលរួមអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ធ្វើឡើងនៅសណ្ឋាគាររ័ហ្វហ្វលស៍ ឡឺ រ៉ូយ៉ាល់ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៣។

 

ឯកឧត្តមបណ្ឌិត អុិត សំហេង អះអាងថា ធនធានមនុស្សគឺជាមូលធនដ៏សំខាន់របស់សហគ្រាស គ្រឹះស្ថាននីមួយៗ ក្នុងការសម្រេចឱ្យបាននូវដំណើរការអាជីវកម្មប្រកបដោយផលិតភាពនិងចីរភាព។ ការយកចិត្តទុកដាក់ក្នុងការកសាងធនធានមនុស្ស ជាកត្តាជោគជ័យគន្លឹះរបស់សហគ្រាស គ្រឹះស្ថាន។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាពនៅក្នុងយុទ្ធសាស្រ្តចតុកោណគ្រប់ដំណាក់កាល។ ការអភិវឌ្ឍធនធានមនុស្សបានក្លាយជាអាទិភាពទី១ នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣និងទី៤ សំដៅលើកកម្ពស់ចំណេះដឹងជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ, សុខភាពល្អនិងកាយសម្បទារឹងមាំ, តួនាទីស្ត្រី និង កិច្ចគាំពារសង្គម។

 

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា សម្តេចតេជោ ពិតជារីករាយនៅពេលបានឃើញពីវឌ្ឍនភាពលើការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ប៉ុន្តែ “ធនធានមនុស្សនៅកម្ពុជា មានកម្លាំងពលកម្មច្រើន តែចំណេះជំនាញបំពេញសេចក្តីត្រូវការរបស់ក្រុមហ៊ុននៅមានកម្រិត”។ ឆ្លើយតបទៅចន្លោះខ្វះខាតទាំងនេះ ក្រសួងការងារបាននិងកំពុងចូលរួមយ៉ាងសកម្ម តាមរយៈការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការអនុវត្តគោលនយោបាយតម្រង់ទិសការងារ និងវិជ្ជាជីវៈសកម្ម ដែលជាមូលដ្ឋានគ្រឹះក្នុងការផលិត និងប្រែក្លាយនូវកម្លាំងពលកម្មជំនាញ  និយោជិតប្រកបដោយសមត្ថភាពច្បាស់លាស់។  ថ្មីៗកន្លងទៅនេះ សម្តេចតេជោ ក៏បានដាក់ចេញនូវទិសដៅក្នុងការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ និងយុវជនក្នុងគ្រួសារក្រីក្របានរៀនជំនាញវិជ្ជាជីវះគ្រប់មុខជំនាញ ប្រមាណ ១.៥ លាននាក់ ព្រមទាំងទទួលបាននូវការឧបត្ថម្ភជាប្រាក់ក្នុងពេលកំពុងទទួលវគ្គបណ្តុះបណ្តាលទៀតផង ដើម្បីធ្វើយ៉ាងណាឱ្យកម្លាំងពលកម្មមានជំនាញគ្រប់ផ្នែក និងគ្រប់កម្រិតឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សទាំងសេដ្ឋកិច្ច និងបច្ចេកវិទ្យា។

 

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិជាក់លាក់មួយ ដើម្បីធ្វើការអភិវឌ្ឍមូលធនមនុស្សដែលជាធនធានជន្ទល់គាំទ្រឱ្យការរីកចំរើននៃសង្គមសេដ្ឋកិច្ចជាតិក្នុងរយៈពេលខ្លី មធ្យម និងវែង ដោយ ១-ជំរុញឱ្យប្រជាពលរដ្ឋមានការងារសមរម្យនិងកម្រិតជីវភាពកាន់តែប្រសើរឡើង ២-លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ៣-បង្កើនបាននូវកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជាប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញឥរិយាបថការងារ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត និង ៤-ធានាថា“ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត”។

 

ឯកឧត្តមរដ្ឋមន្រ្តីបានស្នើសុំឱ្យអង្គពិធី រួមគ្នាបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងគោលបំណងអភិវឌ្ឍប្រកបដោយចីរភាព ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ទីផ្សារការងារ និងការគាំពារសង្គម ដូចខាងក្រោម៖  

  ទី១៖ លើកទឹកចិត្តគ្រប់និយោជក ចូលរួមលើកកម្ពស់លក្ខខណ្ឌការងារនៅក្នុងវិស័យធុរកិច្ចរបស់ខ្លួន។ ការភ្ជាប់លក្ខខណ្ឌការងារជាមួយនឹងធុរកិច្ចរបស់ខ្លួនគឺជាចំណុចដ៏សំខាន់ មុននឹងឈានដល់ការវិវឌ្ឍខ្លួនទៅជាធុរកិច្ចខ្នាតអន្តរជាតិ។ 

  ទី២៖ លើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ជាពិសេសតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP)៕

Image Gallery

Click to enlarge image IMG_20230203_124251_947.jpg
Click to enlarge image IMG_20230203_124258_068.jpg
Click to enlarge image IMG_20230203_124302_396.jpg
Click to enlarge image IMG_20230203_124317_987.jpg
Click to enlarge image IMG_20230203_124321_954.jpg
Click to enlarge image IMG_20230203_124330_091.jpg
Click to enlarge image IMG_20230203_124334_237.jpg
Click to enlarge image IMG_20230203_124337_496.jpg
Click to enlarge image IMG_20230203_124339_565.jpg
Click to enlarge image IMG_20230203_124342_614.jpg
Click to enlarge image IMG_20230203_124346_278.jpg
Click to enlarge image IMG_20230203_124348_727.jpg
Click to enlarge image IMG_20230203_124351_473.jpg
Click to enlarge image IMG_20230203_124354_168.jpg
Click to enlarge image IMG_20230203_124357_220.jpg
Click to enlarge image IMG_20230203_124359_889.jpg
Click to enlarge image IMG_20230203_124407_843.jpg
View the embedded image gallery online at:
https://uat-primary.mlvt.gov.kh/index.php/%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2089.html#sigProIdd28a59d5b9

ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.