Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញជាអធិបតី បើកសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០

 អង្គារ, 06 ធ្នូ 2022 11:20  |  3503 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញជាអធិបតី បើកសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី បើកសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ ក្រោមមូលបទ “ការផ្លាស់ប្ដូរតួនាទីវិស្វករ ក្នុងយុគសម័យឧស្សាហកម្ម ៤.០” ដើម្បីចូលរួមស្ដារ និងពន្លឿនកិច្ចសហការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីឯកឧត្តមអគ្គលេខាធិការអង្គការសហព័ន្ធវិស្វកម្មអាស៊ាន និងឯកឧត្តម លោកជំទាវ ជាប្រធានស្ថាប័នវិស្វកម្មបណ្តាប្រទេសអាស៊ាន។ 

 

ថ្លែងបើកសន្និសិទនាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង មានប្រសាសន៍ថា សន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុច្ឆន្ទៈ និងការយល់ដឹងពីគ្នាទៅវិញទៅមក ដែលជាតម្រូវការចាំបាច់សម្រាប់ការបង្កើត និងការអភិវឌ្ឍស្តង់ដារមូលដ្ឋានវិជ្ជាជីវៈវិស្វកម្មអាស៊ាន ជាជំហានឆ្ពោះទៅកាន់ការធ្វើចល័តភាពវិស្វករក្នុងតំបន់អាស៊ាន ស្របតាមផែនការមេអាស៊ានឆ្នាំ២០២៥ និងស្មារតីស្នូលរបស់អាស៊ានគឺ “ ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ”។

 

ឯកឧត្តមប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលការងាររបស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន ដែលបានរួមចំណែកក្នុងការពង្រឹងគុណភាព សមត្ថភាពវិជ្ជាជីវៈវិស្វកម្មគ្រប់ជំនាញ និងពង្រីកធនធានមនុស្សឱ្យស្របតាមតម្រូវការក្នុងតំបន់អាស៊ាននាពេលបច្ចុប្បន្ន និងអនាគត ធានាឱ្យការប្រតិបត្តិវិជ្ជាជីវៈវិស្វកម្មក្នុងតំបន់អាស៊ាន ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់ ដោយពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងលើវិស័យវិស្វកម្មថ្នាក់ជាតិនិងអន្តរជាតិ និងការទទួលស្គាល់គុណភាពអប់រំវិស្វកម្ម ដើម្បីទទួលបានគោរម្យងារជាវិស្វករអាជីពជាតិ និងអន្តរជាតិ។

 

វិស្វករជាស្ពានតភ្ជាប់រវាងបច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ជាមួយការអភិវឌ្ឍជីវភាពសង្គម និងតម្លៃវប្បធម៌។ ធនធានបញ្ញវន្តក្នុងវិស័យវិស្វកម្មពិតជាមានសារៈសំខាន់មិនអាចខ្វះបាន នៅពេលដែលសន្ទុះនៃការអភិវឌ្ឍកាន់តែខ្លាំង ធ្វើឱ្យសេវាវិស្វកម្មគ្រប់មុខជំនាញ ក៏កាន់តែមានតម្រូវការខ្ពស់ផងដែរ។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិត អុិត សំហេង បានសំណូមពរឱ្យបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ជួយជំរុញលើការរៀបចំកម្មវិធីសិក្សាវិស្វកម្ម និងការទទួលស្គាល់គុណភាពអប់រំវិស្វកម្ម ឱ្យមានស្តង់ដារប្រហាក់ប្រហែលគ្នាមួយ ដើម្បីឱ្យវិស្វករដែលបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ នៃប្រទេសក្នុងតំបន់ មានការទទួលស្គាល់គ្នាទៅវិញទៅមក ស្របទៅនឹងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាកម្មវិស្វកម្មអាស៊ាន ដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

 

លើសពីនេះទៅទៀត ដើម្បីពន្លឿនការផ្លាស់ប្តូរអាស៊ានទៅកាន់ឧស្សាហកម្ម ៤.០ ដោយផ្តោតពិសេសលើការចាប់ផ្តើមអាជីវកម្មសហគ្រាសធុនតូច និងមធ្យម ទីក្រុងឆ្លាតវៃ និងការអប់រំវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សមាជិកនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានទាំងអស់ ផ្តោតការយកចិត្តទុកដាក់លើកិច្ចការមួយចំនួន ដូចខាងក្រោម៖

 

ទី១-សិក្សាពីលទ្ធភាពនៃការបង្កើតយន្តការថ្មីៗ និងបង្កើតជាវេទិកាបើកចំហដើម្បីគាំទ្រដល់រដ្ឋាភិបាលលើវិស័យអប់រំ និងឧស្សាហកម្ម រួមទាំងការលើកកម្ពស់ការតភ្ជាប់ខ្សែសង្វាក់ឌីជីថល។

ទី២-ចែករំលែកព័ត៌មាន បទពិសោធន៍ និងការអនុវត្តល្អបំផុតលើការបង្កើត និងអនុវត្តគោលនយោបាយលើកកម្ពស់ឧស្សាហកម្ម ៤.០។

ទី៣-រៀបចំជាយុទ្ធសាស្ត្របង្រួបបង្រួមអាស៊ាន ស្តីពីការវិវឌ្ឍឧស្សាហកម្ម ៤.០ ដោយសង្កត់ធ្ងន់លើការលើកកម្ពស់នវានុវត្តន៍ និងឧស្សាហកម្មបច្ចេកវិទ្យា។

ទី៤-ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍក្របខ័ណ្ឌគតិយុត្តក្នុងការគាំទ្រការផ្លាស់ប្តូរឧស្សហកម្មអាស៊ាន ទៅឧស្សហកម្ម ៤.០ តាមរយៈកិច្ចសន្ទនាសាធារណ: និងឯកជន ជាមួយនិងការសហការជាមួយអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ក្នុងគោលដៅសម្របសម្រួលការអនុលោម និងការបញ្ជាក់ស្តង់ដារឌីជីថល សម្របសម្រួលលំហូរទិន្នន័យឆ្លងដែន និងអភិវឌ្ឍវេទិការួមមួយលើតំណភ្ជាប់ស្ថិតិឧស្សាហកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ទី៥-ចូលរួមដោះស្រាយបញ្ហាប្រឈម ដែលនឹងកើតមានឡើងពីការរីកចម្រើននូវឧស្សាហកម្ម ៤.០ ក្នុងអាស៊ាន និងស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបនូវបញ្ហាប្រឈមទាំងនោះ៕

Image Gallery

Click to enlarge image IMG_20221206_111517_147.jpg
Click to enlarge image IMG_20221206_111536_251.jpg
Click to enlarge image IMG_20221206_111538_553.jpg
Click to enlarge image IMG_20221206_111546_557.jpg
Click to enlarge image IMG_20221206_111551_725.jpg
Click to enlarge image IMG_20221206_111554_783.jpg
Click to enlarge image IMG_20221206_111558_333.jpg
Click to enlarge image IMG_20221206_111618_096.jpg
Click to enlarge image IMG_20221206_111623_072.jpg
Click to enlarge image IMG_20221206_111625_820.jpg
Click to enlarge image IMG_20221206_111628_930.jpg
Click to enlarge image IMG_20221206_111631_980.jpg
Click to enlarge image IMG_20221206_111635_601.jpg
Click to enlarge image IMG_20221206_111642_368.jpg
Click to enlarge image IMG_20221206_111645_002.jpg
Click to enlarge image IMG_20221206_111654_770.jpg
Click to enlarge image IMG_20221206_111658_365.jpg
Click to enlarge image IMG_20221206_111701_422.jpg
Click to enlarge image IMG_20221206_111704_884.jpg
Click to enlarge image IMG_20221206_111707_614.jpg
Click to enlarge image IMG_20221206_111710_698.jpg
Click to enlarge image IMG_20221206_111718_319.jpg
Click to enlarge image IMG_20221206_111721_052.jpg
Click to enlarge image IMG_20221206_111726_710.jpg
Click to enlarge image IMG_20221206_111737_473.jpg
Click to enlarge image IMG_20221206_111740_332.jpg
Click to enlarge image IMG_20221206_111744_566.jpg
Click to enlarge image IMG_20221206_111749_775.jpg
Click to enlarge image IMG_20221206_111756_955.jpg
Click to enlarge image IMG_20221206_111800_863.jpg
Click to enlarge image IMG_20221206_111804_353.jpg
Click to enlarge image IMG_20221206_111809_848.jpg
View the embedded image gallery online at:
https://uat-primary.mlvt.gov.kh/index.php/%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2059.html#sigProId584d73d231

ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.