Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


វឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣

 អង្គារ, 30 សីហា 2022 12:36  |  3913 times  |   Print  |   Email
វឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣

(ភ្នំពេញ)៖ ថ្លែងនៅក្នុងសិក្ខាសិលាត្រីភាគីស្ដីពីការត្រួតពិនិត្យប្រចាំឆ្នាំលើកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នំា២០១៩ -២០២៣ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញអំពីវឌ្ឍនភាព និងគោលដៅនៃការលើកកម្ពស់វិស័យការងារនៅកម្ពុជា ដែលការចូលរួមក្នុងការអនុវត្តកម្មវិធីការងារសមរម្យសម្រាប់កម្ពុជាក្នុងរយៈកាល ៥ដំណាក់កាលមកនេះ បានរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវសសរស្តម្ភទាំង៤នៃរបៀបវារៈការងារសមរម្យ ហើយបានចូលរួមចំណែក លើ ការគាំទ្រដល់ការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងគោលនយោបាយទេសន្តរប្រវេសន៍ការងារ ការលើកឡើងបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ។

 

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង ក៏បានបង្ហាញការពេញចិត្តចំពោះគោលបំណងសំខាន់ៗទាំង៤ ដើម្បីជំរុញអោយមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍ស្របតាមនិន្នាការការងារ និងសក្ដានុពលនៅក្នុងប្រទេស រួមមាន ១)របាយការណ៍អំពីសមទ្ធិផលសំខាន់ៗក្នុងឆ្នាំ២០២១ ធៀបនឹងសូចនាករ និងគោលដៅ ក៏ដូចជាចំណុចសំខាន់ៗដែលបានដាក់ចេញក្នុងឯកសារកម្មវិធីការងារសមរម្យ រួមទាំងការកែសម្រួលជាបន្តបន្ទាប់ក្នុងបរិការណ៍នៃជម្ងឺកូវីដ-១៩។  ២) ចែករំលែក និងពិភាក្សាអំពីបញ្ហាប្រឈម និងមេរៀនដកពិសោធន៍ ឬឧត្តរមានុវត្តន៍នៃការអនុវត្តន៍ការងារសមរម្យឆ្នាំ២០២១។ ៣)បញ្ជាក់ ឬកែសម្រួលនូវចំណុចអាទិភាពសំខាន់ៗ ជាពិសេស គាំទ្រដល់ការស្ដារឡើងវិញក្រោយវិបត្តិកូវីដ១៩ និង ៤) ពិភាក្សាពីផែនទីបង្ហាញផ្លូវការរៀបចំកម្មវិធីការងារសម្រាប់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០២៤- ២០២៨។

 

ឯកឧត្តមរដ្ឋមន្រ្តី ក៏បញ្ជាក់ជូនពីការខិតខំរបស់ក្រសួង ក្នុងការគិតគូរដោះស្រាយដល់ការផ្តល់កិច្ចគាំពារ និងផ្តល់ជូននូវអត្ថប្រយោជន៍នានាជូនដល់បងប្អូនកម្មករនិយោជិត ក៏ដូចជាធានាបានឱ្យនិយោជកអាចរក្សាបាននូវផលិតកម្ម អាជីវកម្ម នៃរោងចក្រសហគ្រាសរបស់ខ្លួន ជាពិសេសការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធិផលខ្ពស់នៃអនុសាសន៍ទាំង ១០ ចំណុចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដាក់ចេញក្នុងកំឡុងពេលនៃការចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ចំនួន ៧៧លើក មានកម្មករចូលរួមប្រមាណ១លាននាក់ កន្លងទៅ។ 

 

បច្ចុប្បន្ននេះ ក្រុមការងារយុទ្ធនាការផ្សព្វផ្សាយស្តីពីការដាក់ឱ្យដំណើរការ នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលបានធ្វើយុទ្ធនាការ ៩០ថ្ងៃ ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បាននឹងកំពុងបន្តផ្សព្វផ្សាយយ៉ាងផុសផុស ហើយបងប្អូនកម្មករនិយោជិតពិតជាសប្បាយរីករាយយ៉ាងក្រៃលែងចំពោះរាជរដ្ឋាភិបាលដែលគិតគូរដល់អត្ថប្រយោជន៍នេះជូនគាត់ពេលគាត់ចាស់ជរាទៅ ឬបាត់បង់សមត្ថភាពការងារ ដែលរហូតមកដល់ពេលនេះក្រុមការងារបានផ្សព្វផ្សាយដោយផ្ទាល់ដល់កម្មករនិយោជិត ប្រមាណជាង ៩៥ម៉ឺននាក់ហើយ។ 

 

ដោយឡែក លោក Graeme Buckley នាយកការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា ឡាវ ក៏បានលើកសរសើរ អំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ជុំវិញការរៀបចំ នូវកម្មវិធីការងារសមរម្យ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលកម្ពុជាជាប្រទេសមួយ ដែលបានរៀបចំកម្មវិធីការងារសមរម្យនេះច្រើនជាងគេ។ 

 

ជាមួយគ្នានោះ លោក អាត់ ធន់ តំណាងសហជីព ក៏បានលើកឡើងអំពីក្ដីសង្ឃឹមរបស់លោក ចំពោះការចូលរួមផ្ដល់កិច្ចគាំពារសង្គមពីរាជរដ្ឋាភិបាល ទៅលើវិស័យផ្សេងទៀតនៅកម្ពុជា អោយកាន់តែទូលំទូលាយ ជាក់ស្ដែងដូចជាការផ្ដល់នូវប្រាក់សោធននិវត្តន៍ ដល់កម្មករនិយោជិតជាដើម។

 

លោក Mattew Nicolas Rendall តំណាងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ក៏បានថ្លែងពីការកោតសរសើរចំពោះកម្មវិធីនេះ ដែលគ្រប់ភាគីពាក់ព័ន្ធបានចូលរួមសហការល្អ ខាងភាគីនិយោជកនឹងបន្តចូលរួមសហការកាន់តែជិតស្និតជាមួយក្រសួង និងអង្គការអន្តរជាតិខាងការងារបន្តទៀត ដើម្បីផ្ដល់អោយវិស័យការងារនៅកម្ពុជា កាន់តែមានភាពរីកចម្រើន ជាពិសេសផ្ដល់នូវវឌ្ឍនភាពលើការងារសមរម្យសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.