Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


បច្ចុប្បន្ន កម្ពុជាមានធនធានមនុស្ស មានសមត្ថភាពខ្ពស់កាន់តែច្រើន គ្រប់កម្រិត ជាធនធានប្រកបដោយគុណភាពខ្ពស់

 អង្គារ, 02 សីហា 2022 13:30  |  3922 times  |   Print  |   Email
បច្ចុប្បន្ន កម្ពុជាមានធនធានមនុស្ស មានសមត្ថភាពខ្ពស់កាន់តែច្រើន គ្រប់កម្រិត ជាធនធានប្រកបដោយគុណភាពខ្ពស់

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង លើកឡើងថា គោលនយោបាយអាទិភាពលើវិស័យធនធានមនុស្ស បានបង្កើនការវិនិយោគលើវិស័យធនធានមនុស្ស អប់រំ និងការបណ្តុះបណ្តាលជំនាញ ធ្វើឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព។ ទន្ទឹមនឹងនេះ ការបង្កើតកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ការស្វែងរកអាហារូបករណ៍ ក៏ដូចជាការបង្កលក្ខណៈងាយស្រួលដល់យុវវ័យអាចទៅបន្តការសិក្សាបាន។ 

 

បច្ចុប្បន្ន កម្ពុជាមានធនធានមនុស្ស មានសមត្ថភាពខ្ពស់កាន់តែច្រើន គ្រប់កម្រិត ជាធនធានប្រកបដោយគុណភាពខ្ពស់ ដែលបាន និងកំពុងចូលរួមក្នុងការងារលើគ្រប់វិស័យ ទាំងសាធារណៈ និងឯកជន។

 

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញសំណេះសំណាលជាមួយ និស្សិតជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) ឆ្នាំ២០២២-២០២៣ ចំនួន២៤រូប នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។

 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានកោតសរសើរនូវសមត្ថភាពរបស់មន្ត្រីវ័យក្មេងដែលបានប្រលងជាប់អាហារូបករណ៍ទាំងនេះ ចាត់ទុកជាសក្តានុពលដ៏ធំក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតទៅលើការអភិវឌ្ឍធនធានមនុស្ស។ 

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អុិត សំហេង បានចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ដែលត្រូវទៅសិក្សានៅប្រទេសជប៉ុន និងមានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា មានមោទកភាព ដែលបានបង្កើតឱកាសនេះ ជូនដល់និស្សិតរបស់យើង ជាយុវជន ហើយជឿជាក់ថា ការសិក្សារបស់និស្សិតអាហារូបករណ៍ទាំងនេះ នឹងទទួលបានជោគជ័យ ក្លាយជាមនុស្សថ្មី មានសមត្ថភាពខ្ពស់ជាងពេលនេះ។ នេះជាការតបស្នង ដែលល្អបំផុតសម្រាប់ខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ អាណាព្យាបាល និងអ្នកជាទីស្រលាញ់ ចំពោះសាមីស្ថាប័ន ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសដែលផ្តល់អាហារូបករណ៍។ 

 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានរំលឹកពីប្រវត្តិខ្លះៗ ចាប់តាំងពីសម័យរំដោះ រហូតដល់បច្ចុប្បន្ន កម្ពុជាបានបង្កើនធនធានមនុស្សប្រកបដោយសមត្ថភាព ទៅតាមយុទ្ធសាស្ត្រ របស់សម្តេចតេជោ កាលពីមុនយើងមាន ផ្លូវ ទឹក ភ្លើង មនុស្ស តែឥលូវនេះ មនុស្សជាធនធានទីមួយ ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើជូនដល់និស្សិតអាហារូបករណ៍ ក្រៅពីបទពិសោធន៍ដែលរៀននៅក្នុងសាលា ត្រូវស្វែងយល់ពីបទពិសោធន៍នានាបន្ថែមទៀត ចូលរួមសកម្មភាពសង្គម ធ្វើខ្លួនជាយុវជនបន្តវេនរបស់កម្ពុជា។ 

 

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ នៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឲ្យបានយល់ដឹងពីវិស័យនេះ ដោយមានកម្មវិធីអាទិភាពចំនួន៥ ដែលកំពុងអនុវត្តន៍ រួមមាន៖ ការលើកកម្ពស់លក្ខខណ្ឌការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ, ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ការរក្សា និងបង្កើនមុខរបរនិងការងារនៅក្នុង និងក្រៅប្រទេស, ការអភិវឌ្ឍរបបសន្តិសុខសង្គម និងការពង្រឹងសេវាគាំទ្រទូទៅ ដែលបានចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជាមានការរីកចម្រើន ដោះស្រាយបញ្ហាការងារ កម្មករនិយោជិតមានប្រាក់ចំណូលកាន់តែប្រសើរ ការគាំពារសង្គម រហូតដល់ពេលនេះ មានដល់ប្រាក់សោធននិវត្តន៍សម្រាប់បងប្អូនកម្មករនិយោជិត ដែលពុំធ្លាប់មានពីមុនមកសោះក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ 

 

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានផ្តល់នូវព័ត៌មានខ្លះៗពីស្ថានភាពរបស់ប្រទេសជប៉ុន ដែលជាប្រទេសអភិវឌ្ឍន៍ ជីវភាពរស់នៅរបស់ប្រជាជនខ្ពស់ ប្រាក់ចំណូលក៏ខ្ពស់។ ជប៉ុនក៏ជាប្រទេសមានបទពិសោធន៍ច្រើនក្នុងការបណ្តុះបណ្តាលសិស្ស-និស្សិតអន្តរជាតិ ដូច្នេះ ទាមទារឲ្យនិស្សិតយើង ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួន ត្រូវចេះយកអាសាគ្នាទៅវិញទៅមក ថែរក្សាសុខភាព ជាពិសេសក្នុងបរិបទនៃកូវីដ-១៩ និងត្រូវចូលរួមសកម្មភាពសង្គម ជួយផ្សព្វផ្សាយវប្បធម៌ជាតិ សភាពការណ៍ព័ត៌មានត្រឹមត្រូវពីក្នុងប្រទេសផងដែរ។ 

 

សូមជម្រាបជូនថា កម្មវិធីអាហារូបករណ៍ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលហៅកាត់ថា JDS នេះ ត្រូវបានផ្តល់មកកាន់ប្រទេសកម្ពុជា ក្នុងគោលដៅ ពង្រឹងនិងពង្រីកចំណងមិត្តភាពរវាងប្រទេសកម្ពុជា-ជប៉ុន និងសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស គឺសម្រាប់មន្ត្រីរាជការវ័យក្មេងដែលមានសមត្ថភាព និងសក្តានុពលខ្ពស់ក្នុងការរួមចំណែកអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យបានល្អប្រសើរនាពេលអនាគត៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.