Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


នាយកគ្រប់គ្រងប្រចាំប្រទេស Foodpanda ចូលជួបរដ្ឋមន្រ្តីក្រសួងការងារ ជម្រាបជូន ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះការអភិវឌ្ឍធនធានមនុស្ស និងទីផ្សារការងារសម្រាប់យុវជន

 ព្រហស្បតិ៍, 23 ធ្នូ 2021 12:12  |  4070 times  |   Print  |   Email
នាយកគ្រប់គ្រងប្រចាំប្រទេស Foodpanda ចូលជួបរដ្ឋមន្រ្តីក្រសួងការងារ ជម្រាបជូន ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះការអភិវឌ្ឍធនធានមនុស្ស និងទីផ្សារការងារសម្រាប់យុវជន

(ភ្នំពេញ)៖ លោក Patrice Vignesនាយកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ(ខេមបូឌា) ឯ.ក (foodpanda) នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានចូលជួបឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា និងទីផ្សារការងារសម្រាប់យុវជន។ 

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Foodpanda ដែលបានធ្វើការវិនិយោគបង្កើតសេវាបែបនេះនៅក្នុងប្រទេសកម្ពុជា។ ចំពោះការវិនិយោគនេះទៀតសោត ពិតជាបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ការផ្តល់ការងារដល់យុវជន និងជាការនាំមកនូវសេវាថ្មីមួយទៀតចូលមកកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា នៅក្នុងដំណាក់កាលកូវីដ-១៩ ក្រុមហ៊ុនបានផ្តល់ការផ្គត់ផ្គង់អាហារមកដល់ពលរដ្ឋកម្ពុជាបានយ៉ាងល្អ។  

ឯកឧត្តមបណ្ឌិត អុិត សំហេង ក៏បានលើកឡើងពីការប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យរាំងស្ទះនូវការដំណើរការអាជីវកម្មមួយចំនួនធំ ដោយក្នុងនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់វិធានការ ចំនួន ១០ជុំ រួចមកហើយ ក្នុងនោះសម្រាប់វិស័យការងារ បានអនុវត្តវិធានការដោះស្រាយផលប៉ះពាល់ រួមមាន៖ ការអនុញ្ញាតឱ្យរោងចក្រ សហគ្រាស ដែលរងផលប៉ះពាល់ អាចព្យួរកិច្ចសន្យាការងារ, កម្មករនិយោជិតទទួលបានប្រាក់ជំនួយឧបត្ថម្ភ និងការបណ្តុះបណ្តាលជំនាញទន់, និយោជកទទួលបានការអនុគ្រោះចំពោះកាតព្វកិច្ចមួយចំនួន, ការលើកលែងបង់ភាគទានជាដើម។ 

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ដើម្បីបង្ករភាពងាយស្រួលដល់វិស័យឯកជន ក្រសួងការងារ បានដាក់ឱ្យដំណើរការការផ្ដល់សេវាសាធារណៈ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយមិនចាំបាច់ចំណាយថ្លៃធ្វើដំណើរ ទទួលសេវាបានឆាប់រហ័ស កាត់បន្ថយការចំណាយ និងបង្ការហានិភ័យនៃការចម្លងមេរោគកូវីដ-១៩ ព្រមទាំងជួយដល់ការគ្រប់គ្រងព័ត៌មាន និងទិន្នន័យកម្មករនិយោជិតសម្រាប់រោងចក្រ សហគ្រាស។ ជាមួយនេះ ក៏បានជំរុញការអភិវឌ្ឍរបបសន្តិសុខសង្គម ដោយពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ, ផ្នែកថែទាំសុខភាព, ការរៀបចំ និងដាក់ឱ្យដំណើរការរបបប្រាក់សោធន, និងការពង្រឹងការអនុវត្តរបបសន្តិសុខសង្គមលើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ទន្ទឹមនឹងនេះ ក៏កំពុងតែរៀបចំគោលការណ៍ប្រតិបត្តិស្តង់ដាស្តីពីការដំណើរការ និងគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ផងដែរ។

លោកនាយកគ្រប់គ្រងប្រចាំប្រទេស បានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់មកលើកម្មករនិយោជិតក្នុងការចាក់វ៉ាក់សាំងជូនដល់ពួកគាត់ ជាពិសេសបុគ្គលិករបស់ foodpandaក៏ទទួលបានការចាក់វ៉ាក់សាំងពីខាងក្រសួងដែរ អំឡុងបើកយុទ្ធនាការដំបូង “ការចាក់វ៉ាក់សាំងជូន សហជីព និយោជក និងកម្មករនិយោជិត”។

 

លោកនាយកគ្រប់គ្រង លើកឡើងថា ក្រុមហ៊ុននឹងប្តេជ្ញាចិត្តធ្វើការវិនិយោគកាន់តែធំជាងនេះបន្ថែមទៀត ដោយមានផែនទីបង្ហាញផ្លូវបង្កើតជាប្រព័ន្ធស្តង់ដារមួយ ឲ្យមានការគាំទ្រពីអ្នកប្រើប្រាស់សេវានេះឲ្យកាន់តែច្រើនបន្ថែមទៀ។ Foodpanda ចាប់ផ្តើមសេវាដឹកជញ្ជូនគ្រឿងទេស និងដឹកជញ្ជូនម្ហូបអាហារទូទៅ ដោយមានបុគ្គលិក២៦០០នាក់ និងត្រូវការកម្លាំងពលកម្មបន្ថែមទៀតនាពេលខាងមុខ។

លោក Patrice Vignes បានឲ្យដឹងថា foodpanda គឺជាយីហោចែកចាយម្ហូបអាហារ និងគ្រឿងទេស តាម online របស់ក្រុមហ៊ុន Delivery Hero ដែលមានស្នាក់ការកណ្តាលនៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់ ដែលកំពុងប្រតិបត្តិការចំនួន ២០យីហោ នៅបណ្តាប្រទេសចំនួន ៥០ ទូទាំងពិភពលោក។ បច្ចុប្បន្ន មាននៅក្នុងប្រទេសចំនួន ១៤ នៃបណ្តាប្រទេសអាស៊ី, ប៊ុលហ្គារី, និងរូម៉ានី ។ foodpanda បានចូលទីផ្សារកម្ពុជា ឆ្នាំ២០១៩ និងចុះបញ្ជីពាណិជ្ជកម្ម នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។ ប្រតិបត្តិការនៅកម្ពុជាក្នុងនាមជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំណត់ ដែលសកម្មភាពអាជីវកម្មចម្បងគឺជាផ្សារ online និងសេវាកម្មដឹកជញ្ជូន។ 

 

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ចង់ឲ្យខាង Foodpanda បង្កើតភាពជាដៃគូតាមរយៈការអភិវឌ្ឍធនធានមនុស្ស ដោយក្រសួងមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ អាចបង្កើតជាមេរៀន បង្រៀនក្នុងរយៈពេលទាំងខ្លី និងមធ្យម។ និងឲ្យមានការបណ្តុះបណ្តាលជំនាញទន់ថែមទៀត ដើម្បីធ្វើការទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន ។ ឯកឧត្តម គូសបញ្ជាក់ថា យើងអាចធ្វើកិច្ចព្រមព្រៀងលើអនុស្សរណៈរួមគ្នា ថាតើក្រសួងអាចជួយអ្វីខ្លះទៅដល់ក្រុមហ៊ុនបាន នឹងក្លាយជាដៃគូសហការដ៏ជិតស្និតជាមួយគ្នានាពេលអនាគត។ 

លោកនាយគ្រប់គ្រង ពិតជារីករាយខ្លាំងណាស់ដែលបានធ្វើការជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលលើកិច្ចការ អាទិភាពមួយចំនួននេះ ដែលអាចនិយាយបានថាកិច្ចសហការនេះនឹងផ្តល់ផលប្រយោជន៍ដល់បុគ្គលិករបស់ក្រុមហ៊ុនផង និងភាពរីកចម្រើនរបស់ក្រុមហ៊ុនថែមទៀត និងពេញចិត្តចុះកិច្ចព្រមព្រៀងលើអនុស្សរណៈជាមួយក្រសួង ដើម្បីធានាបាននូវកិច្ចសហការដ៏យូរអង្វែង និងកាន់តែមានប្រសិទ្ធភាព៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.