Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


រដ្ឋមន្ត្រីក្រសួងការងារ៖ កម្មវិធីការងារសមរម្យ ជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូសង្គម រួមចំណែកធ្វើឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជានៅត្រឹមឆ្នាំ២០៣០

 ពុធ, 08 ធ្នូ 2021 10:54  |  3214 times  |   Print  |   Email
រដ្ឋមន្ត្រីក្រសួងការងារ៖ កម្មវិធីការងារសមរម្យ ជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូសង្គម រួមចំណែកធ្វើឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជានៅត្រឹមឆ្នាំ២០៣០

(ភ្នំពេញ)៖ ក្នុងពិធីបើកសិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្តីពីការពិនិត្យឡើងវិញប្រចាំឆ្នាំលើ “កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣” នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ពិតជាបានគាំទ្រដល់ការចូលរួមសម្រេចឱ្យបាននូវគោលដៅរួម ហើយវាក៏ជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូសង្គម រួមចំណែកធ្វើឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជានៅត្រឹមឆ្នាំ២០៣០។ រហូតមកដល់ពេលនេះ យើងបានរួមគ្នាអនុវត្តកម្មវិធីការងារសមរម្យចំនួន ៥ ដំណាក់កាល ហើយ។ ដំណាក់កាលទី៥នេះ ត្រូវបានរៀបចំឡើងស្របពេលគម្រប់ខួប ៥០ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជាជាមួយនឹងអង្គការអន្តរជាតិខាងការងារ(ILO)។ 

សិក្ខាសាលាត្រីភាគីនេះ មានគោលបំណងពិនិត្យមើលសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានសម្រាប់ឆ្នាំ២០២០, ចែករំលែក ផ្លាស់ប្តូរបទពិសាធន៍ល្អៗ ដែលបានអនុវត្ត និងពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗ ក្នុងការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា, និងកំណត់ចំណុចជាអាទិភាពសម្រាប់ឆ្នាំ២០២១ និង ឆ្នាំ២០២២ ដើម្បីជំរុញការអនុវត្តឱ្យសម្រេចបានជោគជ័យ លើកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ដែលបានអនុម័តកាលពីថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០១៩កន្លងមក។

ឯកឧត្តមបណ្ឌិត អុិត សំហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការអន្តរជាតិខាងការងារ ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតសំដៅសម្រេចនូវគោលដៅរួមគ្នា ជាពិសេសគោលដៅទាំងឡាយដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញក្នុងកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក៏ដូចជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣។ 

តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺទទួលបានការគាំទ្រពីគ្រប់ដៃគូពាក់ព័ន្ធ ហើយចូលរួមសហប្រតិបត្តិការអនុវត្ត ប្រកបដោយភាពជោគជ័យ ជាពិសេសលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការ ILO តែងតែបានផ្តល់នូវកិច្ចសហប្រតិបត្តិការទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការចូលរួមជំរុញការអនុវត្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសម្រេចឱ្យបាននូវគោលដៅអាទិភាពចំនួន ៥ រួមមាន៖ ១-អភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ, ២-ធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ៣-រក្សា និងបង្កើនមុខរបរ និងការងារនៅក្នុង និងក្រៅប្រទេ, ៤-អភិវឌ្ឍរបបសន្តិសុខសង្គម និង៥-ពង្រឹងសេវាគាំទ្រទូទៅ។ 

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំបន្តយកចិត្តទុកដាក់ លើការបង្កើតបរិយាកាសការងារ និងមុខរបរឱ្យកាន់តែទូលំទូលាយ ដោយការបង្កើនឱកាសការងារសមរម្យ និងផលិតភាពការងារខ្ពស់ ការពង្រីកយន្តការ វិសាលភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវាមុខរបរ និងការងារឱ្យឆ្លើយតបកាន់តែប្រសើរតាមតម្រូវការអ្នកប្រើប្រាស់សេវា ការពង្រឹងយន្តការវេទិកាការងារ និងបង្កើនការប្រមូលផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មានទីផ្សារការងារ ការពង្រឹងយន្តការគ្រប់គ្រងការប្រើប្រាស់កម្លាំងពលកម្មក្នុងប្រទេស និងការពារពលករទេសន្តរប្រវេសន៍ខ្មែរ ការបង្កើនផលិតភាពកម្លាំងពលកម្មដែលកំពុងស្ថិតក្នុងទីផ្សារការងារ សំដៅពង្រឹងយន្តការវេទិកាការងារ ការផ្តល់ការបណ្តុះបណ្តាលតម្រង់ទិសមុនចូលធ្វើការ និងការពង្រីកការផ្តល់សេវា រកការងារឱ្យធ្វើ និងការផ្សព្វផ្សាយ ព្រមទាំងការបញ្រ្ជាបអំពីព័ត៌មានទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើនឱកាសការងារប្រកបដោយសមធម៌ កាត់បន្ថយការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថាន និងលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ដោយទទួលស្គាល់ថា ពលករទេសន្តរប្រវេសន៍ គឺជាភ្នាក់ងារនៃការច្នៃប្រឌិតថ្មី និងការអភិវឌ្ឍ។ 

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថា អង្គសិក្ខាសាលានេះនឹងចូលរួមពិនិត្យដោយយកចិត្តទុកដាក់នូវអ្វីដែលយើងខិតខំរួមគ្នាសម្រេចបានក្នុងឆ្នាំកន្លងទៅ ហើយរកឱ្យឃើញនូវបញ្ហាប្រឈម ដើម្បីដាក់ចេញនូវដំណោះស្រាយ ជាពិសេសក្នុងសកម្មភាពអាទិភាព ដែលបានអនុវត្តក្នុងឆ្នាំ២០២០ និងទិសដៅសម្រាប់ឆ្នាំបន្តបន្ទាប់៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.