Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តម អុិត សំហេង៖ សហជីព ត្រូវដោះស្រាយលើតុចរចារ ជៀសវាងការដឹកនាំធ្វើបាតុកម្មបិទផ្លូវ ឬប្រើហឹង្សា បំផ្លិចបំផ្លាញសម្បត្តិសាធារណៈ និងឯកជន

 សុក្រ, 25 មិថុនា 2021 12:30  |  12487 times  |   Print  |   Email
ឯកឧត្តម អុិត សំហេង៖ សហជីព ត្រូវដោះស្រាយលើតុចរចារ ជៀសវាងការដឹកនាំធ្វើបាតុកម្មបិទផ្លូវ ឬប្រើហឹង្សា បំផ្លិចបំផ្លាញសម្បត្តិសាធារណៈ និងឯកជន

(ភ្នំពេញ)៖ ក្នុងពិធីប្រកាសផ្ទេរតំណែងប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) អាណត្តិទី៣ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញទៅដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាសហព័ន្ធសហជីព ត្រូវគិតដល់តុចរចារជាអតិប្បរមា ជៀសវាងឱ្យបានរាល់ការដឹកនាំធ្វើបាតុកម្មបិទផ្លូវ ឬប្រើហឹង្សា បំផ្លិចបំផ្លាញសម្បត្តិសាធារណៈ និងឯកជននានា ដូចសហជីពមួយចំនួនបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ បង្កភាពវឹកវរចលាចល និងអសន្តិសុខដល់សង្គម បង្អាក់ដល់ការប្រកបរបរការងារ រកទទួលទានរបស់ប្រជាពលរដ្ឋ សម្រាប់បុគ្គល រឺក៏ក្រុមដែលធ្វើការញុះញង់ឲ្យប្រព្រឹត្តហឹង្សាអស់ទាំងនេះ នឹងត្រូវទទួលទោសតាមផ្លូវច្បាប់ផងដែរ។ ទន្ទឹមនឹងនោះ ក្នុងនាមជាសហជីព ត្រូវការពារសិទ្ធិ ប្រយោជន៍រួមស្របច្បាប់របស់កម្មករនិយោជិត ជាជាងផលប្រយោជន៍ក្រុម ឬបុគ្គលណាមួយ និងត្រូវធ្វើការផ្អែកលើគោលការណ៍ច្បាប់ សំដៅរក្សាឱ្យបាននូវភាតរភាព ទំនាក់ទំនងល្អជាមួយ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាដៃគូរការងារ បើកទ្វាររង់ចាំផ្តល់សេវា និងកិច្ចសហការទាំងឡាយសម្រាប់គ្រប់ភាគីដែលពាក់ព័ន្ធ ។

ឆ្លើយតបនឹងស្ថានភាពសេដ្ឋកិច្ច ដែលមានការប្រកួតប្រជែង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ គិតគូរដល់បរិយាកាសការងារ សុខទុក្ខរបស់បងប្អូនកម្មករនិយោជិត សហជីពតំណាងកម្មករនិយោជិត និងនិយោជក ដោយបានដាក់ចេញនូវសកម្មភាពយុទ្ធសាស្ត្រសំខាន់ៗ ដូចមានចែងក្នុងសៀវភៅផែនការយុទ្ធសាស្ត្រ ឆ្នាំ២០១៩-២០២៣។ ក្រៅពីផែនការយុទ្ធសាស្រ្ត ក្រសួងបានបង្កើតស្នាដៃ និងធ្វើកិច្ចការជាក់ស្តែងជាច្រើនក្នុងការលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត និងការចូលរួមរបស់អង្គការវិជ្ជាជីវៈផងដែរ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង ក៏បានអបអរសារទរចំពោះ ឯកឧត្តម សោម អូន ដែលត្រូវបានព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហរទ័យត្រាស់បង្គាប់តែងតាំងមុខតំណែងជា រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសូមអបអរសាទរចំពោះ លោក សួង ហួត ដែលបានទទួលនូវសេចក្តីទុកចិត្ត និងជ្រើសតាំងជាប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បន្តពី ឯកឧត្តម សោម អូន។ 

ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថាក្នុងអាណត្តិទី៣ ដែលដឹកនាំដោយ លោក សួង ហួត នឹងបន្តការដឹកនាំសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានល្អ ព្រមទាំងបង្កើតស្នាដៃថ្មីៗបន្ថែមទៀត ដើម្បីបម្រើឱ្យផលប្រយោជន៍របស់កម្មករនិយោជិត ដោយផ្អែកលើទិដ្ឋភាពច្បាប់ជាមូលដ្ឋាន និងដើម្បីរក្សាបាននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

បើតាមរបាយការណ៏របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានឲ្យដឹងថា សភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC) បានបង្កើតឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០០៧ ដោយមានការចូលរួមចងជាសម្ព័ន្ឋភាពពីសហភាពចំនួន០៣ និងសហព័ន្ធចំនួន ០៨ ។ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC)គឺជាសម្ព័ន្ធសហភាពសហជីព ដែលបានបង្កើតដំបូងគេបំផុតនៅកម្ពុជា ស្របពេលវិស័យឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌមានការរីកចំរើន ហើយពេលនោះវិវាទការងារក៏មានការកើតឡើងគួរកត់សំគាល់ផងដែរ ។

ដោយសារតែភាពសកម្មហើយ មានទស្សនៈវិស័យនិងគោលដៅច្បាស់លាស់ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ទទួលបានការទាក់ទាញនិងការចាប់អារម្មណ៍ពីសំណាក់សហព័ន្ឋសហជីព អង្គការ សមាគម ដទៃទៀតចូលរួមជាសមាជិក និងបានចងជាសម្ព័ន្ធភាព ដែលរហូតមកដល់ពេលនេះ NACC មានសហភាពចំនួន0៧ និងសហព័ន្ធសហជីព សមាគម អង្គការ ចំនួន៥៦ ក្នុងនោះមានសមាជិកបម្រុងចំនួន០៤សហព័ន្ឋសហជីព។

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានធ្វើសកម្មភាព និងប្រមូលចងក្រងសមាជិកនៅក្នុងវិស័យ កាត់ដេរសំលៀកបំពាក់ ស្បែកជើង កាបូប វិស័យអប់រំ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ វិស័យទេសចរណ៍ វិស័យស្បៀងអាហារ និង វិស័យ កសិកម្ម ។ បច្ចុប្បន្នសភាសម្ព័ន្ធសហជីពជាតិកម្ពុជាមានសមាជិកសរុប គ្រប់វិស័យជាង ៤៥ម៉ឺននាក់ ៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.