Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


កម្ពុជា-សហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការ ចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារជូនកម្មករនិយោជិត បើទោះជាជំងឺកូវីដ១៩ កំពុងបន្តការគំរាមកំហែង

 អង្គារ, 23 កុម្ភៈ 2021 17:11  |  2570 times  |   Print  |   Email
កម្ពុជា-សហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការ ចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារជូនកម្មករនិយោជិត បើទោះជាជំងឺកូវីដ១៩ កំពុងបន្តការគំរាមកំហែង

(ភ្នំពេញ)៖ កម្ពុជា-សហរដ្ឋអាមេរិក បានសំដែងនូរការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត ដែលបានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងការបង្កើតការងារជូនបងប្អូនកម្មករនិយោជិត ហើយបើទោះជាជំងឺកូវីដ ១៩ កំពុងបន្តការគំរាមកំហែងក៏ដោយ ក៏ការរនាំចេញផលិតផលពីកម្ពុជាទៅកាន់ទីផ្សារមិនមានការធ្លាក់ចុះទេ មានតែកើនឡើងបើប្រៀបជាមួយទីផ្សារប្រទេសផ្សេងទៀត។

ការអះអាងបែបនេះធ្វើឡើងរវាង ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងការងារ ដើម្បីពិភាក្សាការងារលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសកិច្ចសហប្រតិបត្តិការលើការអនុវត្តគោលនយោបាយផ្សាភ្ជាប់ពាណិជ្ជកម្មទៅនិងបទដ្ឋានការងារអន្តរជាតិ ដែលកម្ពុជាធ្លាប់បានអនុវត្តប្រកបដោយជោគជ័យជាមួយសហរដ្ឋអាមេរិក តាំងពីឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្ន។ 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះភាគីសហរដ្ឋអាមេរិក ដែលទទួលស្គាល់នូវវឌ្ឍនភាពនៃការអនុវត្តសិទ្ធសេរីភាព អង្គការវិជ្ជាជីវៈ ការធានាបាននូវលក្ខខណ្ឌការងារ ស្របតាមបទដ្ឋានការងារអន្តរជាតិ ដែលជាកត្តាស្នូលសម្រាប់ភាគីសហរដ្ឋអាមេរិកបន្តផ្តល់ភាពអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជារហូតមកទល់បច្ចុប្បន្ន។ តាមរយៈ គម្រោងរោងចក្រកាន់តែប្រសើរឡើងនៅកម្ពុជា ដែលអនុវត្តដោយអង្គការអន្តរជាតិខាងការងារ (ILO) ជាគម្រោងវាយតំលៃប្រកបដោយតម្លាភាពនូវលក្ខខណ្ឌការងារ នៅក្នុងវិស័យកាត់ដេរ សំលៀកបំពាក់ និងផលិតស្បែកជើង ហើយដែលបច្ចុប្បន្នក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម កំពុងជំរុញការពង្រីកវិសាលភាពអនុវត្តដល់រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប (TGB)។ 

ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបន្តលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ការពង្រឹងសមត្ថភាពអធិការការងារតាមរយៈការទសន្សកិច្ចសិក្សានៅសហរដ្ឋអាមេរិកតាមរយៈ កម្មវិធី International Visitors Leadership Program on Demand និងការបន្តអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS)។ កិច្ចសហប្រតិ្តរវាងក្រសួង និងមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ក្នុងរយពេលកន្លងមកក៍ទទួលបានសមិទ្ធផលជាច្រើន ក្នុងការចូលរួមជួយអោយ ភាគីពាក់ព័ន្ធ ជាពិសេសអង្គការវិជ្ជាជីវៈ កាន់តែមានភាពចាស់ទុំក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ច្បាប់ស្តីពីរបបបេឡាជាតិសន្តិសុខសង្គម និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធនឹងវិស័យការងារ ដែលទាំងនេះជាផ្នែកមួយដ៏សំខាន់ក្នុងការកាត់បន្ថយនូវវិវាទការងារ ហើយឈានទៅបង្កើតអោយមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។ 

ទន្ទឹមនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអនុវត្តបានយ៉ាងល្អក្នុងការចូលរួមធានានូវនិរន្តភាពនៃដំណើរការអាជីវកម្ម ផលិតកម្ម និងពាណិជ្ជកម្ម តាមរយៈការដាក់ចេញនូវវិធានការ សេចក្តីណែនាំ និងតាមដានត្រួតពិនិត្យមើលការអនុវត្តរបស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ព្រមទាំងការចូលរួមដោះស្រាយរាល់បញ្ហានានាប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសការទូទាត់អត្ថប្រយោជន៍ និងប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតពេលរោងចក្រព្យួរការងារ និងដោះស្រាយទូទាត់ប្រាក់អតីភាពការងារ និងអត្ថប្រយោជន៍ពេលរោងចក្របិទទ្វារលែងដំណើរការ ឬរោងចក្រក្ស័យធន ឬម្ចាស់រត់ចោល។ 

ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តពិនិត្យមើលលើចំណុចខ្លះៗនៃបទដ្ឋានគតិយុត្តិ ដែលត្រូវធ្វើបច្ចុប្បន្នភាព ដើម្បីការអនុវត្តកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។ 

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះភាគីសហរដ្ឋអាមេរិក ដែលបានបន្តនូវការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តការល្អ ក្នុងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំបន្តអនុវត្តបានយ៉ាងល្អនូវការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការផ្តល់កិច្ចគាំពារដល់ពលករទេសន្តរប្រវេសន៍ ការលុបបំបាត់នូវទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ការបន្តលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ សិទ្ធិការងារ សំវាទសង្គម និងការផ្តល់នូវកិច្ចគាំពារសង្គម៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.