Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


អង្គការទស្សនៈពិភពលោក បានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា

 ច័ន្ទ, 19 តុលា 2020 12:32  |  4320 times  |   Print  |   Email
អង្គការទស្សនៈពិភពលោក បានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា អង្គការទស្សនៈពិភពលោកបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមលើកកម្ពស់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្ម ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩មកម្ល៉េះ។

ការលើកឡើងនេះធ្វើឡើង ខណៈពេលដែលឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុញ្ញាត ឲ្យលោក Edward Danielraj Selvanayagam នាយកប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោក (World Vision) ដែលទើបទទួលតំណែងថ្មី ចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ។

មុនចាប់ផ្តើមជំនួប ភាគីទាំងពីរ ក៏បានរឮកឡើងវិញនូវអ្វីដែលជាអនុស្សាវរីយ៍ក្នុងការបង្កើតនូវមន្ទីពេទ្យកុមារជាតិ នៅរាជធានីភ្នំពេញ និងការចូលរួមយ៉ាងសកម្មទៅលើការដោះ និងបោះសំអាតមីងនៅតំបន់ដែលទទួលរងគ្រោះដោយសារសង្គ្រាមនៅកម្ពុជា។

 

ក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា អង្គការទស្សនៈពិភពលោក បានចូលមកដល់កម្ពុជាអស់រយៈពេលយូរហើយ អង្គកាមួយនេះបានធ្វើសកម្មភាពមនុស្សធម៌តរៀងមក។  អង្គការមានគោលដៅធំៗ ក្នុងកម្មវិធីបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ គម្រោងលុបបំបាត់ពលកម្មកុមារ ផ្តល់អាហាររូបត្ថម្ភ ពាក់ព័ន្ធសុខភាព ការអប់រំ បង្កើតឱកាសការងារ និងការដោះស្រាយលើកុមារតូចៗ ជាដើម។

ការងារទាំងអស់នេះហើយ ដែលអង្គការបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រទៅដល់គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ហើយអង្គការនេះ នៅតែទទួលបានការគាំទ្រពីអ្នកផ្តល់ជំនួយពីបណ្តាប្រទេសផ្សេងៗ ដោយសារអង្គការនេះធ្វើការប្រកបដោយតម្លាភាព និងប្រសិទ្ធិភាពខ្ពស់ ហើយសមិទ្ធផលជាច្រើនដែលអង្គការបានបង្កើតឡើងនៅកម្ពុជា រាប់ទាំងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

ដោយសារតែអង្គការនេះ បច្ចុប្បន្នបានរួមចំណែក ក្នុងការជួយគាំទ្រលើផលប៉ះពាល់នៃកូវីដ១៩ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាក្នុងភាពជាដៃគូថា បន្ទាប់ពីនេះទៅនឹងរៀបចំយុទ្ធសាស្រ្តដើម្បីស្តារមកវិញនូវផលប៉ះពាល់ផ្សេងៗ ពាក់ព័ន្ធយុវជន កុមារ ក៏ដូចជាកម្លាំងពលកម្មនៅកម្ពុជា ដើម្បីឱ្យឱកាសទាំងអស់នេះអាចស្តារឡើងវិញបណ្តើរៗ ព្រោះថាជំងឺកូវីដ១៩នេះ មិនដឹងថាពេលណានឹងបាត់ទៅវិញនោះទេ ដែលធ្វើឱ្យយើងទាំងអស់គ្នារងទុក្ខលំបាក ទោះបីយ៉ាងណាក៏ដោយយើងនឹងរួមគ្នាសម្រេចឲ្យបាន។

លោក Edward Danielraj Selvanayagam នាយក ប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោក (World Vision)បានថ្លែងអំណរ ដល់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យអង្គការទស្សនៈពិភពលោកចូលមកអនុវត្តកម្មវិធីមនុស្សធ៌មផ្សេងៗនៅកម្ពុជា។

លោកនាយកប្រចាំប្រទេសរូបនេះ ពេញចិត្តជាខ្លាំងនូវអ្វីដែលជាវិធានការណ៍របស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាចំណាត់ការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយអង្គការក៏មានបំណងចង់បន្តការងារនេះឱ្យល្អប្រសើរថែមទៀត។

ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អង្គការទស្សនពិភពលោក ជាពិសេសរចនាសម្ព័ន្ធ គ្រប់គ្រងដឹកនាំរបស់អង្គការតែម្តង ខណៈដែលអង្គការនេះមានបុគ្គលិកបម្រើការងារសរុបប្រមាណ៦០០នាក់ ដែលភាគច្រើនជាជនជាតិខ្មែរ និងមានសមត្ថភាពកាន់មុខតំណែងធំៗរួមទាំងនាយកប្រតិបត្តិផងដែរ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងភាពជាដៃគូ ជាមួយគ្នាឲ្យកាន់តែល្អប្រសើរថែមទៀត។

សូមជម្រាបថា ក្នុងឱកាសនោះ ខាងភាគីអង្គការទស្សនៈពិភពលោកក៏បានផ្តល់ជូនម៉ាសមួយចំនួន ដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់យកទៅប្រើប្រាស់ក្នុងគោលដៅការពារ និងទប់ស្កាត់ការឆ្លងរីករាលដានៃជំងឺកូវីដ១៩ផងដែរ៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.