Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


សិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់កម្ពុជាចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣

 ច័ន្ទ, 14 កញ្ញា 2020 11:21  |  2542 times  |   Print  |   Email
សិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់កម្ពុជាចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ(ILO) ក្រោមជំនួយថវិកាពីរដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលកាណាដា រៀបចំសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់កម្ពុជាចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣ (13th AFML) ស្តីពីការគាំទ្រពលករទេសន្តរប្រវេសន៍ក្នុងពេលជំងឺរាតត្បាត COVID-19 សម្រាប់សហគមន៍អាស៊ានដែលមានការរួបរួម និងឆ្លើយតបទាន់ពេល ដែលប្រទេសវៀតណាមនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣នេះ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។ 

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ហ៊ូ វុឌ្ឍី មានប្រសាសន៍លើកឡើងថា ក្នុងឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗដែរ រាជរដ្ឋាភិបាលកម្ពុជា ត្រូវរៀបចំគណៈប្រតិភូត្រីភាគីជាតិ សម្រាប់ចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣ ដែលប្រទេសវៀតណាមនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៅក្នុងខែវិច្ឆិកាឆ្នាំ២០២០ខាងមុខ។ បន្ទាប់មកកិច្ចប្រជុំ 13th AFML នឹងធ្វើការបូកសរុបអំពីភាពជឿនលឿនក្នុងការអនុវត្តអនុសាសន៍ បានផ្តល់ដោយវេទិកាអាស៊ានលើកទី១២ នាឆ្នាំកន្លងមក ដែលបានកំណត់ និងធ្វើការពិភាក្សាទៅលើប្រធានបទ “ការគាំទ្រពលករទេសន្តរប្រវេសន៍កំឡុងពេលមានជំងឺរាតត្បាតសកលសម្រាប់សហគមន៍អាស៊ានមួយដែលមានការរួបរួម និងការឆ្លើយតបទាន់ពេល” និងអនុប្រធានបទថ្មីៗទៀត ដើម្បីលើកជាអនុសាសន៍សម្រាប់គាំទ្រដល់ការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ស្របតាមការប្រែប្រួលនានានៃដំណាក់កាលថ្មីនៃយុគ្គឌីជីថល ដែលមានឥទ្ធិពលលើលក្ខខណ្ឌនានានៅទីកន្លែងធ្វើការងារ និងប្រភេទការងារ និងជាពិសេសការប្រែប្រួលពិភពការងារដោយសារជំងឺរាតត្បាតកូវីដ-១៩ នៅស្ទើរតែគ្រប់ប្រទេសនៅលើសកលលោក។ 

ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្តថា ការប្រែប្រួលនានា ដែលធ្វើឱ្យពិភពការងារមានស្ថានភាពកាន់តែស្មុកស្មាញបែបនេះ ទាមទារនូវវិធានការជាក់លាក់ ដែលអាចផ្តល់ជូនអ្នកធ្វើការនូវការគាំពារដ៏ត្រឹមត្រូវ ស្មើភាពគ្នា និងការធានាបាននិរន្តរភាពការងាររបស់ពួកគេ។ ទន្ទឹមនឹងនេះផងដែរ ក៏ត្រូវមានវិធានការដ៏ជាក់លាក់ ដើម្បីជួយឱ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់ទទួលបានឱកាសការងារនៅបរទេស និងមានភាពទន់ភ្លន់ទៅតាមតម្រូវការការងារ ដែលកំពុងតែប្រែប្រួល និងវិវត្តន៍ទៅតាមការជឿនលឿនខាងបច្ចេកវិទ្យា។ 

សម្រាប់ការត្រៀមប្រជុំវេទិកាអាស៊ានខាងទេសន្តរប្រវេសន៍ការងារលើកទី១៣នេះ ការពិភាក្សាត្រូវប្រមូលផ្តុំទៅលើអនុប្រធានបទចំនួន២ រួមមាន៖

១-ផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើពលករទេសន្តរប្រវេសន៍ និងការឆ្លើយតបទាន់ពេលក្នុងតំបន់អាស៊ាន។ 

២-គោលនយោបាយទេសន្តរប្រវេសន៍ការងារប្រកបដោយបរិយាប័ន្ន និងឆ្លើយតបទាន់ពេលក្នុងតំបន់អាស៊ាន។

ក្នុងការពិភាក្សានេះ អង្គសិក្ខាសាលា បានពិនិត្យនិងយកចិត្តទុកដាក់ឱ្យបានស៊ីជម្រៅទៅលើគោលនយោបាយទេសន្តរប្រវេសន៍ការងារឆ្នាំ២០១៩-២០២៣ និងឯកសារជាបទដ្ឋានគតិយុត្តទាំងឡាយនៃតំបន់អាស៊ាន និងរបស់ពិភពលោក៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.