Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


កម្ពុជា-ស្វីស រួមគ្នាអភិវឌ្ឍន៍ប្រព័ន្ធ TVET ក្នុងដំណាក់កាលទី២

 ពុធ, 10 មិថុនា 2020 12:31  |  3507 times  |   Print  |   Email
កម្ពុជា-ស្វីស រួមគ្នាអភិវឌ្ឍន៍ប្រព័ន្ធ TVET ក្នុងដំណាក់កាលទី២

ទីស្តីការក្រសួង៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ(SDC) បានប្តេជ្ញារួមគ្នាអភិវឌ្ឍន៍ទៅលើប្រព័ន្ធបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ(TVET) ក្នុងដំណាក់កាលទី២ ស្របពេលដែលគម្រោងទី១ បានរងផលប៉ះពាល់ពីជំងឺផ្លូវដង្ហើម កូវីដ-១៩។ ហើយគម្រោងទី២នេះ ជាការបណ្តុះបណ្តាលជំនាញដល់យុវជនក្រីក្រ នៅក្នុងសហគមន៍ នៃខេត្តគោលដៅចំនួន៥ នៅភាគឥសាន្តប្រទេសកម្ពុជា រួមមានខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី។

ការលើកឡើងដូច្នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយ គណៈប្រតិភូនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)  ដឹកនាំដោយ លោកស្រី Nadia Ottiger នាយិការង ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រចាំកម្ពុជា នៅទីស្តីការក្រសួងការងារ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម បណ្ឌិត អ៉ិត សំហេង បានសម្តែងនូវអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះរដ្ឋាភិបាលស្វីស ដែលតែងតែគាំទ្រនូវគ្រប់សកម្មភាពក្នុងការលើកកម្ពស់ធនធានមនុស្សក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។ ឯកឧត្តម លើកឡើងថា គម្រោងអភិវឌ្ឍជំនាញនេះ ជាគំនិតផ្តួចផ្តើមដ៏ល្អប្រសើរមួយ ក្នុងការធ្វើសមាហរណកម្មជំនាញ នៅប៉ែកឥសានប្រទេស ក្នុងការកសាងធនធានមនុស្សសម្រាប់កម្ពុជា លើវិស័យមួយនេះ។

ឯកឧត្តមបញ្ជាក់ថា គោលដៅនៃគម្រោងនេះគឺ ទាក់ទាញយុវជនក្រីក្រក្នុងសហគមន៍ ឱ្យចាប់អារម្មណ៍ទទួលយកការបណ្តុះបណ្តាលជំនាញ ដើម្បីបង្កើនធនធានមនុស្ស ក៏ដូចជាបង្កើនប្រាក់ចំណូល សម្រាប់ប្រជាជនកម្ពុជាផងដែរ។

លោកស្រី Nadia Ottiger បានលើកឡើងថា គម្រោងទី២នេះ នឹងធ្វើឱ្យប្រសើរឡើង ទាំងធនធានមនុស្ស និងជីវភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងសហគមន៍នៃខេត្តទាំង៥ ភាគឥសាន្តប្រទេសកម្ពុជា តាមរយៈទទួលបានជំនាញ និងបង្កើនប្រាក់ចំណូល សម្រាប់ទ្រទ្រង់ជីវភាពបានល្អប្រសើរ។

លោកស្រីបញ្ជាក់ថា រាល់សកម្មភាពគម្រោងទាំងមូលត្រូវបានគាំទ្រយ៉ាងជិតស្និតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាដៃគូនានាទៀត ដើម្បីអភិវឌ្ឍន៍ជំនាញ កាត់បន្ថយការធ្វើទេសន្តប្រវេសន៍ ទន្ទឹមនេះកិច្ចដំណើរការគម្រោង គឺស្របតាមយន្តការ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាការឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ និងអ្វីដែលនិយោជកចង់បាននាពេលបច្ចុប្បន្ននេះផងដែរ។

គួរបញ្ជាក់ថា ដំណាក់កាលទី២របស់គម្រោងមួយនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ ខែមិថុនា ឆ្នាំ២០២៤ ដែលមានថវិកាសរុបចំនួនប្រមាណ៩លានដុល្លារអាមេរិក។ ចំពោះលទ្ធផលនៃគម្រោងនឹងទទួលបាន ១.នូវប្រព័ន្ធ  TVET  កម្ពុជាមានប្រសិទ្ធភាពជាងមុន នៅតាមខេត្តគោលដៅ ក្នុងតំបន់ និងសហគ្រាស  និង ២.យុវជន បុរស ស្ត្រី និងកម្មករ ដែលមានជំនាញទាបបានបង្កើនលទ្ធភាពទទួលបានការងារ៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.