Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ក្រុមហ៊ុនចំនួន២ ទទួលបានវគ្គបណ្តុះបណ្តាលជំនាញទន់ ពីក្រសួងការងារ

 សៅរ៍, 30 ឧសភា 2020 14:46  |  3047 times  |   Print  |   Email
ក្រុមហ៊ុនចំនួន២ ទទួលបានវគ្គបណ្តុះបណ្តាលជំនាញទន់ ពីក្រសួងការងារ

(តាកែវ)៖ ក្រុមហ៊ុន ហុង សេន ថេកស្កាយ(ខេមបូឌា) ស្ថិតនៅក្នុងក្រុង ដូនកែវ មានកម្មករនិយោជិត ដែលព្យួរកិច្ចសន្យាការងារចំនួន៩៥៣នាក់ និងក្រុមហ៊ុន យូនីវូដ ស៊ូមេនូហ្វេកឆឺរីងឯ.ក ស្ថិតនៅក្នុងស្រុក ត្រាំកក់ មានកម្មករនិយោជិតព្យួរកិច្ចសន្យាការងារចំនួន ១៥៧២នាក់ ទទួលបានវគ្គបណ្តុះបណ្តាលជំនាញទន់ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ ដល់កម្មករនិយោជិតនាពេលនេះ គឺដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារ បង្កើនសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការផង និងត្រៀមខ្លួនសម្រាប់ការងារថ្មីផង ខណៈពេលឧស្សាហកម្មត្រឡប់មកភាពដើមវិញ។ 

ការសិក្សានេះមានរយៈពេល២ថ្ងៃ ដែលមានមេរៀនដូចជា៖

១.ជំនាញនៃការទំនាក់ទំនង និងសិល្បៈនៃការចរចារ

២.ការបំពេញការងារជាក្រុម

៣.មូលដ្ឋានច្បាប់ស្ដីពីការងារ

៤.នីតិវិធីដោះស្រាយវិវាទការងារ

៥.សិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត

៦.អត្ថប្រយោជន៍ ប.ស.ស

៧.សុវត្ថិភាព និងសុខភាពការងារ (OSH)៖ វិធានការបង្ការជំងឺCOVID-19

អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលនា ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់បងប្អូនកម្មករ និយោជិត  ដែលបានចូលរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ ខិតខំត្រងត្រាប់ស្ដាប់ការបកស្រាយរបស់មន្រ្ដីជំនាញរបស់ក្រសួង ក៏ដូចជាលោកគ្រូអ្នកគ្រូដែលនឹងបង្រៀននាពេលនេះ។ 

ឯកឧត្តម មានប្រសាសន៍លើកឡើងថា ការសិក្សារបស់យើង មានលក្ខណៈពិសេសដោយឡែក ព្រោះរបៀបរៀបចំការរៀននេះ ប្រើប្រាស់កន្លែងធ្វើការជាថ្នាក់រៀន ខុសពីបទដ្ឋានសិក្សាផ្សេងៗ។ សិស្សមានចំនួនច្រើន ដូច្នេះសូមបងប្អូនខិតខំត្រង់ត្រាប់ស្ដាប់ ដើម្បីទទួលបានចំណេះដឹងអំពី “ច្បាប់ស្ដីពីការងារ” “ជំនាញទន់”  ពិសេសអំពី “វិធីការពារខ្លួនពីជំងឺCOVID-19”។

បើតាមកម្មការិនី ផាន់ ណាវុន  បានថ្លែងអរគុណដល់ក្រសួងការងារ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ព្រោះវគ្គបណ្តុះបណ្តាលនេះ បានធ្វើអោយកញ្ញាយល់ដឹងកាន់តែច្បាស់ពីអ្វីទៅជាការទំនាក់ទំនងល្អ ដឹងពីរបៀបចរចារដោះស្រាយបញ្ហា និងអ្វីទៅជាការបំពេញការងារជាក្រុម ហើយជាពិសេសនោះ កញ្ញាចេះថែរក្សាការងាររបស់ខ្លួន និងពីវិធានអនាម័យការពារពីជំងឺកូវីដ-១៩ថែមទៀតផង៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.