Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


កម្ពុជា-អូស្ត្រាលីបន្តពង្រឹងលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាន់តែប្រសើរបន្តទៀត

 ព្រហស្បតិ៍, 12 មីនា 2020 13:30  |  3479 times  |   Print  |   Email
កម្ពុជា-អូស្ត្រាលីបន្តពង្រឹងលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាន់តែប្រសើរបន្តទៀត

ទីស្តីការក្រសួង៖ កម្ពុជា-អូស្ត្រាលី ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាន់តែប្រសើរបន្តទៅមុខទៀត នេះជាការលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតថ្មីប្រទេសអូស្ត្រាលីប្រចាំកម្ពុជា និងឯកឧត្តម បណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។ 

ឯកឧត្តម បណ្ឌិត អុិត សំហេង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងការអបអរសាទរ ដល់ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មីប្រទេសអូស្ត្រាលីប្រចាំកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជា ទាំងក្រសួងការងារ នឹងត្រៀមសហការជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូត ដើម្បីជួយសម្រួលដល់បេសកកម្មការទូត របស់ឯកឧត្តមប្រកបដោយជោគជ័យ ក្នុងន័យថា ឲ្យទំនាក់ទំនងកម្ពុជា និងអូស្ត្រាលី កាន់តែមានលក្ខណៈស៊ីជម្រៅ និងប្រសើរថែមទៀត។

ឯកឧត្តម បណ្ឌិត អុិត សំហេង ក៏បានលើកឡើងពីវឌ្ឍនភាព និងសមិទ្ធផលមួយចំនួន ដែលក្រសួង បានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តា ដៃគូពាក់ព័ន្ធនានា ក្នុងការរួមចំណែកយ៉ាងសកម្ម លើការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងមក សម្រេចបានជោគជ័យ ក្នុងការបង្កើតឱកាសការងារ និងធានាបាននូវសុខដុមនីយកម្មរវាងកម្មករនិយោជិត និងនិយោជក។

ទន្ទឹមនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពី កិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត ជាពិសេស វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ 

ឯកឧត្តម រដ្ឋមន្ត្រី បានស្នើសុំទៅឯកឧត្តមអគ្គរដ្ឋទូត ឲ្យជួយបណ្តុះបណ្តាលផ្នែកធនធានមនុស្សដល់មន្ត្រីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួនកាន់តែច្រើនបន្ថែមទៀតផងដែរ។ 

ក្រោយបញ្ចប់ជំនួបនេះ ឯកឧត្តម ងុយ រិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានឱ្យដឹងថា៖ «ភាគីទាំងពីរបានរលឹកឡើងវិញនូវអ្វីជាទំនាក់ទំនងល្អ និងអនុស្សាវយីរ៍រវាងកម្ពុជា និងអូស្ត្រាលី អ្វីដែលអូស្រ្តាលីបានជួយអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជានាពេលកន្លងមក។ ពាក់ព័ន្ធទៅនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះដែរ ភាគីអូស្ត្រាលីចង់ស្វែងយល់បន្ថែម ទៅលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើយ៉ាងណាឱ្យអាណាព្យាបាល ព្រមទាំងយុវជនមានការយល់ដឹង ងាកមកចូលរៀនផ្នែកជំនាញវិជ្ជាជីវៈនៅកម្ពុជាកាន់តែច្រើន ដើម្បីឆ្លងតបទៅនឹងតម្រូវទីផ្សាររីកចម្រើននៃសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន។ អូស្ត្រាលី នឹងសន្យា ផ្តល់នូវ អាហារូបករណ៍ដល់សិស្សនិស្សិត មន្ត្រីរាជការ បានបន្តការសិក្សានៅប្រទេសអូស្ត្រាលី។ ទន្ទឹមនេះដែរ កម្ពុជា-អូស្ត្រាលី នឹងបង្កើនឱ្យមានកិច្ចសហប្រតិបត្តិការនៃការផ្លាស់ប្តូរ សិស្ស និស្សិត សាស្ត្រាចារ្យក្នុងផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបានច្រើនថែមទៀត ដើម្បីសិក្សាស្វែងយល់ពីគ្នា និងជួយគ្នាទៅវិញទៅមក»។ 

ឯកឧត្តម អនុរដ្ឋលេខាធិការ បន្តថា៖« អូស្ត្រាលីបានជួយកម្ពុជា លើក្រមសីលធ៌មទីភ្នាក់ងារជ្រើសរើសឯកជន ធ្វើយ៉ាងណាទប់ស្កាត់ការជួញដូរមនុស្ស ជាបញ្ហាធ្វើប៉ះពាល់សិទ្ធពលករទេសន្តប្រវេសន៍។ យើងនឹងបន្តកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតទៅលើសុវត្ថិភាព សន្តិសុខការងារ កន្លងមកនេះអូស្ត្រាលីបានធ្វើការជាមួយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ហើយចំពោះសុវត្ថិភាពអគារ យើងចង់អូស្ត្រាលីជួយជាបច្ចេកទេសនូវសុវត្ថិភាព និងសន្តិសុខការងារនៅកន្លែងធ្វើការផងដែរ ក្នុងការទប់ស្កាត់នូវបញ្ហាសុវត្ថិភាពការងារនេះដែរ។ ជាមួយគ្នានេះ អូស្ត្រាលីក៏ជាប្រទេសមួយជួយកម្ពុជា ពីផលប៉ះពាល់នៃសារធាតុអាសបេស្តុស ដែលអូស្ត្រាលីជាប្រទេសនាំមុខគេក្នុងការលុបបំបាត់សារធាតុនេះ វាមានបញ្ហាប៉ះពាល់យ៉ាងខ្លាំងទៅដល់កម្មកររបស់យើងដែរ កាលណាយើងមិនបានទប់ស្កាត់ទេនោះ។ យើងបានធ្វើការជាមួយអូស្ត្រាលី ដែលបានផ្តល់ទាំងថវិការ បច្ចេកទេសក្នុងភាពជាដៃគូ ដើម្បីលើកកម្ពស់សមត្ថភាពការយល់ដឹងពីសារធាតុអាសបេស្តុសសម្រាប់បង្ការទប់ស្កាត់ផលប៉ះពាល់ដល់សុខភាព សំដៅកាត់បន្ថយការប៉ះពាល់នៃសរសៃអាសបេស្តុស។ ឯកឧត្តមថា៖ «ចំពោះបញ្ហាផ្សេងៗទៀតនោះ ជារួមអូស្ត្រាលីនឹងបន្តការជួយគាំទ្រ និងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្តទៀត ក្នុងករណីកម្ពុជាត្រូវការឱ្យអូស្ត្រាលីជួយ »៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.