Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩  និងលើកទិសដៅការងារឆ្នាំ២០២០

 ពុធ, 19 កុម្ភៈ 2020 11:02  |  6656 times  |   Print  |   Email
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩  និងលើកទិសដៅការងារឆ្នាំ២០២០

ទីស្តីការក្រសួង៖ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣  រយៈពេល១ឆ្នាំនេះ ប្រកបដោយជោគជ័យស្របតាមផែនការគួរជាទីមោនៈ។ ទន្ទឹមនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍នានា អង្គការវិជ្ជាជីវៈ និងវិស័យឯកជន ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហការល្អជាមួយក្រសួង ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងមក ដែលធ្វើឱ្យយើងសម្រេចបានជោគជ័យ ក្នុងការបង្កើតឱកាសការងារ និងធានាបាននូវសុខដុមនីយកម្មរវាងកម្មករនិយោជិត និងនិយោជក។

សន្និបាតក្នុងរយៈពេលពីរថ្ងៃនេះ គឺរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពការងារប្រចាំឆ្នាំ ២០១៩ នៃការអនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ដែលផ្តោតលើយុទ្ធសាស្រ្តអាទិភាពទាំង ៥ រួមមាន ទី១-ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ, ទី២-ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ទី៣-ការរក្សានិងបង្កើនមុខរបរ និងការងារនៅក្នុងនិងក្រៅប្រទេស,  ទី៤-ការអភិវឌ្ឍរបបសន្តិសុខសង្គម និងទី៥-ការពង្រឹងសេវាគាំទ្រទូទៅ និងបញ្ហាប្រឈមមួយចំនួន ដើម្បីដាក់ចេញនូវទិសដៅអាទិភាពសម្រាប់អនុវត្តការងារបន្តនៅឆ្នាំ ២០២០ សំដៅបង្កើនប្រសិទ្ធភាពការងារ ឱ្យស្របទៅនឹងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ព្រមទាំងខិតខំសម្រេចឱ្យបានជាលទ្ធផលផ្លែផ្កានូវរាល់ផែនការយុទ្ធសាស្រ្ត និងគោលនយោបាយនានា ដែលបានដាក់ចេញ ជាពិសេសគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥។ 

សមិទ្ធផលដែលសម្រេចបានពេញ១ឆ្នាំនេះ បានធ្វើឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាកាន់តែដើរតួរនាទីយ៉ាងសំខាន់ដល់ការគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងបន្តជម្រុញកំណើនសេដ្ឋកិច្ច ការបន្តភាពប្រកួតប្រជែងរបស់កម្ពុជា ការបន្តនិរន្តភាពពាណិជ្ជកម្ម អាជីវកម្ម ផលិតកម្ម និងវិនិយោគ។

ក្រសួងបានខិតខំបន្តគ្រប់គ្រងទីផ្សារការងារ និងកម្លាំងពលកម្មដែលរាជរដ្ឋាភិបាលខិតខំបង្កើតការងារជូនបងប្អូនជាពលរដ្ឋ រហូតមានកម្លាំងពលកម្មសរុបប្រមាណ ១០លាននាក់ ក្នុងនោះ នៅក្នុងប្រទេសប្រមាណ ៣,៦៩លាននាក់ (ផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធមានចំនួនជាង ១,៥០លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ២,២០លាននាក់)  វិស័យកសិកម្មប្រមាណ៤លាននាក់ មន្រ្តីសាធារណៈ ៥០ម៉ឺននាក់ និងពលករដែលធ្វើការនៅក្រៅប្រទេសមានចំនួនប្រមាណជាង ១,២៨លាននាក់។ ដែលកត្តានេះបានធ្វើឱ្យប្រជាពលរដ្ឋជាង ៩៩,៣% មានការងារធ្វើ។ សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធដែលមានចុះបញ្ជីនៅ  ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សរុបចំនួន ១៤ ០៦០ សហគ្រាស គ្រឹះស្ថាន ដែលមានកម្មករនិយោជិតចំនួន ១,៥០ លាននាក់ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមជាង ៣,៧០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ បើគិតបូកប្រាក់បញ្ញើ ដែលបងប្អូនពលករមកពីក្រៅប្រទេស ក្នុងឆ្នាំជាង២,៨០ពាន់លានដុល្លារទៀត សរុបទៅជាង៦,៥០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។

តាមរយៈការព្រង្រឹងការអនុវត្តច្បាប់ស្តីពីការងារ មន្រី្តអធិការកិច្ចការងារបានចុះអធិការកិច្ច ចំនួន ៤ ៩២២លើក, បានដាក់កំហិតចំនួន ៩៧៧សហគ្រាស, បានចេញលិខិតផាកពិន័យ ៥៥សហគ្រាស និងប្តឹងទៅតុលាការ ៦សហគ្រាស ជាលទ្ធផលរោងចក្រ សហគ្រាសដែលមិនគោរពច្បាប់ស្តីពីការងារបានធ្លាក់ចុះគួរកត់សំគាល់។ ទន្ទឹមនឹងនេះការពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីព បានធ្វើអោយចំនួនអង្គការវិជ្ជាជីវៈចុះបញ្ជិការកើនឡើងដល់ ៥ ២០៩ ក្នុងនោះហជីពមូលដ្ឋានចំនួន ៤ ៩៤៩, សហព័ន្ធសហជីពចំនួន ២១៦, សហភាពសហជីពចំនួន ៣៣ និងសមាគម និយោជកចំនួន ១១។ ក្នុងឆ្នាំ២០១៩ នេះ បានចុះបញ្ជីសហជីពមូលដ្ឋានចំនួន ៣៧៥, សហព័ន្ធសហជីពចំនួន ៣៦, សហភាពសហជីពចំនួន៥ និងសមាគមនិយោជកចំនួន២។ មន្រ្តីអធិការកិច្ចបានខិតខំដោះស្រាយវិវាទការងារចំនួន ៨២៨ករណី ក្នុងនោះសះជាចំនួន ៤១៥ករណី មិនសះជាចំនួន ៣៧៧ករណី និងមោឃៈចំនួន ៣៦ករណី និងបានបន្តអនុវត្តយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការដោយបញ្ជូនសំណុំរឿងចំនួន ១២១ករណី ទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោះស្រាយបញ្ហាកូដកម្មចំនួន ៧៥ករណី សះជាមានចំនួន ៦៩ករណី  បាតុកម្មចំនួន ១១ករណី សះជាបានចំនួន ៨ករណី។ ជារួមបញ្ហាវិវាទការងារ និងបញ្ហាកូដ្ឋកម្ម បាតុកម្មខុសនីតិវិធីច្បាប់ក៏បានធ្លាក់ចុះគួរអោយកត់សំគាល់ផងដែរ ដែលជាការបង្ហាញឱ្យ អោយឃើញនូវសុខុដុមនីកម្មភាពទំនាក់ទំងវិជ្ជាជីវៈកាន់តែប្រសើរ ការលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ កិច្ចសន្ទាសង្គម ការការពាសិទ្ធ និងអត្ថប្រយោជន៍បងប្អូនកម្មរនិយោជិត និងកិច្ចគាំពារសង្គមកាន់តែប្រសើរផងដែរ។

ឯកឧត្តមបណ្ឌិត អុិត សំហេង បានរំលឹកជូនអង្គសន្និបាតនូវអ្វីដែលជាបញ្ហាប្រឈមនានាដែលមានឥទ្ធិពលមកពីខាងក្រៅ ដូចជាសេដ្ឋកិច្ចពិភពលោក បញ្ហាជំងឺកូរ៉ូណាវីរុស ហៅកូវីត១៩ ករណី EBA សង្គ្រាមពាណិជ្ជកម្ម ។ល។ ដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ ដែលជាទឡ្ហីករណ៍ទាមទារ ឲ្យមន្ត្រីបង្កើន ការយកចិត្តទុកដាក់ខ្ពស់ ដើម្បីដោះស្រាយការវិវត្តថ្មីៗនេះ សម្រាប់ជាប្រធានបទដល់អង្គសន្និបាតរបស់យើងផងដែរ ដើម្បីធ្វើការពិភាក្សាលើបញ្ហាប្រឈម និងដាក់ចេញនូវដំណោះស្រាយ ក្នុងបរិបទដែលវិស័យឯកជន កាន់តែប្រឈមកាន់តែខ្លាំងទៅនឹង លទ្ធភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញនានា យើងបានធ្វើការយ៉ាង ជិតស្និតជាមួយគ្នាស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីធានាថា វិស័យឯកជន នៅតែអាចបន្តធានាបាននូវឧត្តមភាពប្រកួតប្រជែង អាចរក្សាបានដំណើរផលិតកម្ម អាជីវកម្មរបស់ខ្លួនប្រកបដោយចីរភាព។ ដូចដែលឯកឧត្តមរដ្ឋមន្រ្តីបានណែនាំរួចហើយដល់អគ្គនាយកដ្ឋានការងារថា អាទិភាពទី១ គឺត្រូវពិនិត្យមើលនីតិវិធីព្យួរកិច្ចសន្យាការងារ ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ និងការទូទាត់អត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត ការសម្រួលបែបបទនីតិវិធី ក្នុងការបញ្ជូលពលករទៅធ្វើការនៅក្រៅប្រទេស។ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម-បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) ត្រូវបន្តពង្រឹងការគ្រប់គ្រង តាមដានករណីថៅកែរត់ចោលរោងចក្រមិនបើកប្រាក់ខែជូនកម្មករ ឬករណីកូដកម្ម បាតុកម្ម ជាយថាហេតុណាមួយត្រូវតែគ្រប់គ្រងឱ្យបាន។ចំណែកខាងវិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ត្រូវពិនិត្យលទ្ធភាពនៃការបណ្ដុះបណ្ដាលធនធាន ជំនាញវិជ្ជាជីវៈថ្មី ត្រូវពិនិត្យលើលទ្ធភាពនៃការទទួលសិស្សបណ្ដុះបណ្ដាល ពិនិត្យលើជំនាញណាខ្លះដែលអាចបង្កើនផលិតភាពខ្ពស់ ម្យ៉ាងទៀតក៏ត្រូវពិនិត្យថាតើត្រូវការគ្រូបណ្ដុះបណ្ដាលប៉ុន្មាននាក់បន្តបន្ទាប់ទៀត។ចំពោះទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)  ត្រូវចុះសិក្សាលើចរន្តទីផ្សារការងាររក្នុងប្រទេស ដើម្បីរកឱ្យឃើញថាកន្លែងណាខ្លះត្រូវការកម្លាំងពលកម្ម កន្លែងណាខ្លះសម្បូរកម្លាំងពលកម្ម ហើយត្រូវបំពេញកម្លាំងពលកម្មឱ្យឆ្លើយតបនឹងតម្រូវការងារទីផ្សារការងារ។ ចំពោះបេឡាជាតិសន្តិសុខសង្គម (បសស)   ត្រូវពិនិត្យពិភាក្សាជាមួយវិស័យឯកជនក្នុងការសម្រួលនីតិវិធី ឬកាតព្វកិច្ចដែលអាចធ្វើវិស័យឯកជននៅតែអាចបន្តនីរន្តរភាពបាន ហើយបងប្អូនកម្មករនិយោជិតយើងនៅតែអាចទទួលបាននូវអត្ថប្រយោជន៍។ 

ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗថែមទៀតក្នុងឆ្នាំ២០២០នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ និយោជក សហជីព ដៃគូរសង្គម ដៃគូរអភិវឌ្ឍន៏ អង្គការជាតិ និងអន្តរជាតិ សង្គមស៊ីវិល ក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ អភិក្រមទាំង៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនា២ គឺ “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ” ដើម្បីបង្កើនប្រសិទ្ធភាពនៃអាទិភាពទាំង៥ នៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.