Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តមបណ្ឌិត អុិត សំហេង បើកកិច្ចប្រជុំគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា លើកទី១ ឆ្នាំ២០២០

 សុក្រ, 14 កុម្ភៈ 2020 13:10  |  3709 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត អុិត សំហេង បើកកិច្ចប្រជុំគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា លើកទី១ ឆ្នាំ២០២០

(ភ្នំពេញ)៖ នៅកិច្ចប្រជុំគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា លើកទី១ ឆ្នាំ២០២០  នៅទីស្តីការក្រសួង នាព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម បណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានលើកឡើងថា កន្លងមកនេះយើងពិតជាមានមោទនៈភាពណាស់ដែលគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញារបស់យើងទាំងនៅថ្នាក់ជាតិ និងតាមរាជធានីខេត្ត បានចូលរួមអនុវត្តប្រកប ដោយជោគជ័យនូវតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ជាពិសេស បទបញ្ជារបស់រាជរដ្ឋាភិបាល លេខ ០២ ស្តីពីការអនុវត្តផែនការស្តីពីការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ឆ្នាំ២០១៦-២០១៩  បទបញ្ជារបស់រាជរដ្ឋាភិបាល លេខ ០៣ ស្តីពីការរក្សាការពារ សន្តិសុខ សណ្តាប់សាធារណៈនៅតាមតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្មការអនុវត្តនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ១០ ស្តីពីការប្រគល់ភារៈកិច្ចជូនអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជួយសម្របសម្រួលការគ្រប់គ្រងរោងចក្រ សហគ្រាសដែលស្ថិតក្នុងភូមិសាស្ត្ររាជធានី ខេត្ត  ។ ទន្ទឹមនឹងនេះ បានរៀបចំ និងពង្រឹងយន្តការគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាម  គ្រប់មុខសញ្ញា និងបានយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាល កសាងសមត្ថភាពប្រតិបត្តិការ និងស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ច។ 

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្តថា ជាការពិតណាស់ គកប ពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការចូលរួមថែរក្សាការពារនូវ សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងការពង្រឹងនីតិរដ្ឋ ដើម្បីជីវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងបានទប់ស្កាត់ និងដោះស្រាយដោយជោគជ័យ នូវសកម្មភាពបាតុកម្មនយោបាយរបស់ក្រុមជ្រុលនិយម បដិវត្តន៍ពណ៌ ដែលមានការគាំទ្រ និងលើកទឹកចិត្តពីបណ្តាមជ្ឈដ្ឋានខាងក្រៅ ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រមុខរាជរដ្ឋាភិបាលរបស់យើង  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកសន្តិភាពជាមូលដ្ឋានគ្រឹះ សម្រាប់ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តភាព និងបរិយាប័ន្ន។

រាជរដ្ឋាភិបាល បានអនុវត្តដោយពេញលេញ នូវសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិ ការជួបជុំដើម្បីធ្វើកូដកម្ម បាតុកម្មស្របទៅតាមច្បាប់ជាធរមាន ។ កម្ពុជានៅតែបន្តធ្វើដំណើរឆ្ពោះទៅមុខយ៉ាងត្រឹមត្រូវតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការប្រព្រឹត្តទៅនៃនីតិរដ្ឋ សិទ្ធិសេរីភាពរបស់បុគ្គល សេរីភាពខាងសារព័ត៌មាន និងការបញ្ចេញមតិ សិទ្ធិធ្វើបាតុកម្ម សកម្មភាពនៃបណ្តាគណបក្សនយោបាយអង្គការសង្គមស៊ីវិល និងសហជីព ការចូលរួមរបស់ប្រជាពលរដ្ឋ ។ល។ ត្រូវបានគោរព និងការពារ ។ 

ដូចនេះ គកប ត្រូវតែបន្តអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការដឹកនាំបញ្ជាបំពេញភារកិច្ច ដើម្បីធានាសន្តិភាព ស្ថិរភាពនយោបាយ ទប់ស្កាត់សកម្មភាពពិសពុលខាងលើ និងបន្តរក្សាបរិយាកាសនយោបាយ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ១០ បទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០២ និង០៣  ហើយផែនការនេះនឹងធ្វើការកែលម្អ និងកាន់តែមុតស្រួច សម្រាប់ឆ្នាំ២០២០-២០២៤បន្តទៀត៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.