Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


កម្ពុជា-អារ៉ាប់រួមនឹងចុះអនុស្សរណៈលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាពេលឆាប់ៗខាងមុខ

 ពុធ, 11 ធ្នូ 2019 13:15  |  3848 times  |   Print  |   Email
កម្ពុជា-អារ៉ាប់រួមនឹងចុះអនុស្សរណៈលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាពេលឆាប់ៗខាងមុខ

ទីស្ដីការក្រសួង៖ ព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់រួម ឬអារ៉ាប់អេមីរ៉េត នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាពេលឆាប់ៗខាងមុខ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនេះ និងត្រៀមបញ្ជូន-ទទួលពលករកម្ពុជាឱ្យទៅធ្វើការនៅអារ៉ាប់រួម ខណៈមានការអះអាងថា បច្ចុប្បន្នការរស់នៅ និងការប្រកបការងារក្នុងប្រទេសនេះកំពុងមានសុខដុមនីយកម្មយ៉ាងល្អប្រសើរ។

ការអះអាងយ៉ាងដូច្នេះត្រូវបានលើកឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកឧត្តម Saif Abdulla Mohammed Khalfan Alshamisi ឯកអគ្គរដ្ឋទូតអារ៉ាប់រួមដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។

នៅមុនជំនួបពិភាក្សាខាងលើនេះ សេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយ ត្រូវបានបញ្ជូនពីខាងភាគីអារ៉ាប់រួមមកកាន់ភាគីកម្ពុជារួចមកហើយ ហើយបច្ចុប្បន្នក្រុមការងារជំនាញរបស់ភាគីកម្ពុជា ក៏កំពុងរួមគ្នាត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ផងដែរ។

ឯកឧត្តមបណ្ឌិត អុិត សំហេង បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់រួម ហើយក៏បានបង្ហាញការស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងលើការជំរុញឱ្យមានអនុស្សរណៈនៃការយោគយល់គ្នាថ្មីនេះ ដែលកំពុងដំណើរការយ៉ាងល្អ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានបន្តថា នៅពេលអនុស្សរណៈត្រូវបានចុះហត្ថលេខារួចរាល់ វាជាការផ្ដល់ឱកាសថ្មីបន្ថែមទៀតដល់ប្រជាពលរដ្ឋកម្ពុជា ដែលចង់ស្វែងរកការងារធ្វើនៅក្រៅប្រទេស និងទទួលបានប្រាក់ចំណូលខ្ពស់។ នៅក្នុងប្រទេសកម្ពុជាក៏សម្បូរការងារធ្វើ ហើយកន្លែងខ្លះក៏ខ្វះកម្លាំងពលកម្មទៅទៀត ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅតែផ្ដល់ឱកាស និងស្វែងរកការងារនៅក្រៅប្រទេសសម្រាប់ប្រជាពលរដ្ឋបន្ថែមទៀតដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា តាមរយៈការចេញទៅធ្វើការក្រៅប្រទេសនេះ បានជួយអោយពលករទទួលបានប្រាក់ចំណូលថែមទាំងទទួលបានបទពិសោធន៍ ជំនាញវិជ្ជាជីវៈទៀតផង។

ឯកឧត្តមឯកអគ្គរដ្ឋទូតអារ៉ាប់រួម Abdulla Mohammed បានអះអាងថា នៅប្រទេសអារ៉ាប់រួមមានប្រជាជនរស់នៅយ៉ាងច្រើន ក្នុងនោះមានប្រមាណ ២០០សញ្ជាតិ ដែលកំពុងរស់នៅ ប្រកបការងារ អាជីវកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ក្នុងប្រទេសនេះប្រកបដោយសុខដុមនីយកម្ម។

មិនតែប៉ុណ្ណោះ នៅឆ្នាំ២០១៩នេះ រដ្ឋាភិបាលអារ៉ាប់រួមក៏បានដាក់ចេញគោលនយោបាយគាំពារសិទ្ធិ សេរីភាព និងផលប្រយោជន៍របស់ប្រជាជនដែលរស់នៅ ប្រកបការងារ អាជីវកម្ម និងធ្វើពាណិជ្ជកម្មក្នុងប្រទេសខ្លួនផងដែរ ដើម្បីធ្វើឱ្យការរស់នៅក្នុងប្រទេសនេះកាន់តែមានភាពសុខសាន្ត។

ឯកឧត្តមAbdulla Mohammed បានបង្ហាញគោលបំណងចង់ឱ្យអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងអារ៉ាប់រួម ឈានទៅរកការចុះហត្ថលេខាឱ្យបានឆាប់រហ័ស។ 

សូមជម្រាបថា បច្ចុប្បន្នមិនទាន់មានពលករកម្ពុជាទៅធ្វើការនៅប្រទេសអារ៉ាប់រួម តាមរយៈក្រុម​ហ៊ុនដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអារ៉ាប់រួមនៅឡើយទេ ប៉ុន្តែអាចមានពលករកម្ពុជាមួយចំនួនបានទៅធ្វើការនៅទីនោះដោយខ្លួនឯង៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.