Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តម បណ្ឌិត ពេជ សោភ័ន៖ “ផលិតភាពការងារគឺជាការធ្វើការប្រកបដោយភាពឆ្លាតវៃ និងមានប្រសិទ្ធភាព”

 អាទិត្យ, 03 វិច្ឆិកា 2019 11:18  |  4934 times  |   Print  |   Email
ឯកឧត្តម បណ្ឌិត ពេជ សោភ័ន៖ “ផលិតភាពការងារគឺជាការធ្វើការប្រកបដោយភាពឆ្លាតវៃ និងមានប្រសិទ្ធភាព”

(ភ្នំពេញ)៖ ពិធីបើកសន្និសីទស្តីពី"យុទ្ធសាស្ត្រផលិតភាពសម្រាប់កម្ពុជា-ការត្រួសត្រាយផ្លូវសម្រាប់ការប្រកួតប្រជែងជាសកល" ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តម បណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល។

ថ្លែងក្នុងពិធីបើកសន្និសីទនេះ ឯកឧត្តម បណ្ឌិត ពេជ សោភ័ន មានប្រសាសន៍ថា៖ “សន្និសីទនេះត្រូវបានធ្វើឡើងទន្ទឹមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមកជាមួយ ពិព័រណ៍ការងារ រយៈពេល២ថ្ងៃដើម្បីបង្កើតឱ្យមានឥទ្ធិពល និងផលប្រយោជន៍ជាអតិបរមាដល់អ្នកចូលរួមនេះ គឺផ្តោតលើការចែករំលែកចំណេះដឹង ឯកទេស  បទពិសោធន៍នៃការអនុវត្តជោគជ័យ ដើម្បីចូលរួមចំណែកជាមួយការខិតខំរបស់កម្ពុជាក្នុងការបណ្តុះផ្នត់គំនិត  ឥរិយាបថ និងវប្បធម៌ក្នុងការលើកកម្ពស់ផលិតភាព និងការចាប់យកបច្ចេកវិទ្យាថ្មីៗ ដែលជាកត្តាចាំបាច់សម្រាប់ជំរុញភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ចខ្ពស់ ការកែលម្អគុណភាពការងារនិងជីវភាពរបស់ប្រជាពលរដ្ឋ  ក៏ដូចជាត្រៀមលក្ខណៈសម្រាប់ទាញយកសក្តានុពល និងជំនះហានិភ័យនៃការងារនាពេលអនាគត ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន និងសុខដុមរមនា។”

ឯកឧត្តម បណ្ឌិត បន្តថា៖ “ផលិតភាពគឺជាការធ្វើការប្រកបដោយភាពឆ្លាតវៃ និងមានប្រសិទ្ធភាព មិនធ្វើការកាន់តែលំបាកទេ។ លើសពីនេះ យើងត្រូវចាប់ផ្តើមពីខ្លួនយើងម្នាក់ៗក្នុងការផ្លាស់ប្តូរឥរិយាបទមិនល្អ ឬទម្លាប់អាក្រក់ចេញ ការប្រើប្រាស់ទស្សនបែបវិជ្ជមាននៅកន្លែងធ្វើការ។”

ដើម្បីលើកកម្ពស់ផលិតភាព ឯកឧត្តម បណ្ឌិត បានផ្តល់អនុសាសន៍បីចំណុចគឺ៖

•លើកទឹកចិត្តដល់បុគ្គលិកឲ្យចូលរួម លក្ខខណ្ឌការងារល្អ

•ការចូលរួមដោយសកម្មដោយអ្នកគ្រប់គ្រង

•ត្រូវប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើការកាន់តែឆ្លាតវៃ

 

គួរបញ្ជាក់ផងដែរថា សន្និសីទនេះ ត្រូវបានសហការរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្រោយការឧបត្ថម្ភគាំទ្រពី កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) និងអង្គការអន្តរជាតិខាងការងារ (ILO)។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលរួមបញ្ចូលគ្នានូវដំណោះស្រាយគ្រប់ជ្រុងជ្រោយ សំដៅជំរុញការកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិពីការពឹងផ្អែកលើកំណើនជំរុញដោយកត្តាផលិតកម្មទៅពឹងផ្អែកលើផលិតភាពនិងការបង្កើតតម្លៃបន្ថែម សំដៅពង្រឹងភាពប្រកួតប្រជែង បន្តធានាបានកំណើនខ្ពស់ បង្កើតការងារកាន់តែប្រសើរ និងបង្កើនប្រាក់ចំណូលប្រកបដោយស្ថិរភាពនិងបរិយាប័ន្ន និងឈានទៅសម្រេចបាននូវក្តីប្រាថ្នាក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.