Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តមបណ្ឌិត អុិត សំហេង ទទួលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការងារថៃ

 ច័ន្ទ, 16 កញ្ញា 2019 20:17  |  3405 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត អុិត សំហេង ទទួលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការងារថៃ

(សៀមរាប)៖ នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ចាទុមង្គល សោណាគុន (M.R. Chatumongol Sonakul) រដ្ឋមន្រ្តីការងារ នៃព្រះរាជាណាចក្រថៃដែលបានអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ក្រោមប្រធានបទ "ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម" នាថ្ងៃស្អែកនេះ។

ឯកឧត្តម អុិត សំហេង បានសម្តែងនូវការស្វាគមន៍ចំពោះ ឯកឧត្តមរដ្ឋមន្រ្តីការងារថៃ ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមក្នុងសន្និសីទ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយប្រារព្វធ្វើនៅលើទឹកដីអង្គរ ខេត្តសៀមរាបនាពេលនេះ។ ភាគីទាំងពីរបានសំដែងការពេញចិត្តលទ្ធផល នៃកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការងារនៃប្រទេស CLMTV នាថ្ងៃនេះ ដែលបានសម្រេចឯកភាពគ្នាលើសេចក្ដីព្រាងផែនទីបង្ហាញផ្លូវសៀមរាបដើម្បីឆ្ពោះទៅកាន់សេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការងារស្ដីពីចល័តភាពនៃរបបសន្ដិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងប្រទេស CLMTV។

ឯកឧត្តម អុិត សំហេង បានថ្លែងអំណរគុណចំពោះភាគីថៃ ដែលបានសម្របសម្រួលក្នុងការដំណើរការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលធ្វើការនៅប្រទេសថៃ នាពេលកន្លងមក ហើយពលករទាំងនោះទទួលបានការគាំពារពេញលេញស្របតាបច្បាប់នៃប្រទេសថៃផងដែរ។ ជាមួយគ្នានេះ ភាគីថៃនឹងពង្រឹងកិច្ចសហប្រតិបត្តិការ លើពលករខ្មែរដែលនឹងផុតសុពលភាពធ្វើការនៅប្រទេសថៃ ដោយរៀបចំយន្តការបន្ថែមទៀត មិនចាំបាច់តម្រូវឱ្យពលករធ្វើការចំណាយច្រើនត្រឡប់មកប្រទេសរបស់ខ្លួន។ នៅក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើអ្វីដែលបានព្រមព្រៀងគ្នាហើយ និងខិតខំដោះស្រាយបញ្ហាថ្មីៗដែលកើតឡើងនាពេលខាងមុខបន្ទាប់ទៀត ដើម្បីពង្រឹងសុខុមាលភាពរបស់ពលករនៃប្រទេសទាំងពីរ ជាពិសេសពលករផ្នែកវិស័យនេសាទ៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.