(ភ្នំពេញ)៖ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលគណៈវិស្វករកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំ សន្និសីទលើកទី៣៧ របស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន (37th Conference Asean Federation of Engendering Organization) (cafeo)ចាប់ពីថ្ងៃទី១១-១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដមបណ្ឌិត អុិត សំហេង ប្រធានក្រុមប្រឹក្សាភិបាលគណៈវិស្វករកម្ពុជា នឹងទទួលបានគោរមងារ ជាវិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម ពីអង្គការសហព័ន្ធវិស្វកម្មអាស៊ាន ដែលប្រគល់ជូនដោយ លោកបណ្ឌិត Ir. Heru Dewanto ប្រធានស្ថាប័នវិស្វករឥណ្ឌូនេស៊ី និងជាប្រធានអង្គការសហព័ន្ធវិស្វករអាស៊ាន។ កម្ពុជានឹងធ្វើម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំនេះ នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះផងដែរ។ នេះជាសកម្មភាពជាជំហានថ្មីមួយទៀត ក្នុងការជម្រុញសមាហរណកម្ម ASEAN លេីវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៕