Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


កម្ពុជា-អារ៉ាប៊ីសាអូឌីត បន្តធ្វើកិច្ចសហប្រតិបត្តិការទ្វេរភាគីលើវិស័យការងារ

 ព្រហស្បតិ៍, 05 កញ្ញា 2019 13:01  |  3052 times  |   Print  |   Email
កម្ពុជា-អារ៉ាប៊ីសាអូឌីត បន្តធ្វើកិច្ចសហប្រតិបត្តិការទ្វេរភាគីលើវិស័យការងារ

ទីស្ដីការក្រសួង៖ នៅទីស្ដីការក្រសួង ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Saud F.Mal Suwelim ឯកអគ្គរាជទូតនៃ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ជំនួបពិភាក្សានេះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសហការជាមួយគ្នាយ៉ាងល្អកន្លងមក ហើយបាននិងកំពុងបន្តពង្រឹងពង្រីកបន្ថែមទៀត។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ិត សំហេង បានទទួលស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរាជទូត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត យ៉ាងកក់ក្ដៅ និងបានបញ្ជាក់ពីទំនាក់ទំនងល្អរវាងប្រទេសយើងទាំងពីរ។ មិនតែប៉ុណ្ណោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏លើកឡើងពីវឌ្ឍនភាពលើវិស័យការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈនៅព្រះរាជាណាចក្រកម្ពុជា ជម្រាបជូនឯកឧត្តមឯកអគ្គរាជទូតផងដែរ។

ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានមានប្រសាសន៍ថា ក្រោយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចមក ភាគីទាំងពីរ បានអនុវត្តន៍លើផ្នែកបច្ចេកទេស ដោយសម្របសម្រួល និងបំពេញបែបបទនីតិវិធីសម្រាប់ការបណ្តុះបណ្តាលលើការបញ្ជូននេះ ដែលរហូតមកដល់ពេលនេះ យើងមានទីភ្នាក់ងារស្របច្បាប់ចំនួន៤០ ដោយសហការការងារជាមួយអារ៉ាប៊ីសាអូឌីត បានយ៉ាងល្អប្រសើរ។យ៉ាងណាក៏ដោយ ពលករកម្ពុជាបម្រើការងារនៅទីនោះមានចំនួនតិចតួចនៅឡើយ ខណៈដែលពលករបរទេសកំពុងបម្រើការងារនៅអារ៉ាប៊ីសាអូឌីត មានរហូតដល់ជិត ១៥លាននាក់។ ឯកឧត្តមបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត ជាទីផ្សារដ៏ធំមួយដែលស្រូបកម្លាំងពលកម្មបរទេស មានទាំងទៅពីតំបន់អាស៊ី ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស និងមានប្រទេសជាច្រើនផ្សេងទៀត។ ក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនភាគីជំនួបអំពីលទ្ធភាពនៃការទាក់ទាញទីផ្សារការងារ គឺផ្តោតលើបញ្ហាប្រាក់ឈ្នួល ដែលកន្លងមកប្រទេសមួយចំនួនបានទទួលពលករពីកម្ពុជាទៅបម្រើការងារក្នុងតម្លៃដ៏សមរម្យមួយ ដូចជាសាធារណរដ្ឋកូរ៉េ និងជប៉ុនជាដើម ដែលពលករកម្ពុជា បានខិតខំរៀនសូត្រនិងចាប់យកឱកាសនោះ ហើយមួយវិញទៀតលក្ខខណ្ឌការងារ និងសុវត្ថិភាពនៅក្នុងពេលធ្វើការ ក៏ដូចជាការវិលត្រឡប់មកវិញ ក៏ជាចំណុចទាក់ទាញនិងការបញ្ជូនដែរ។

បន្ថែមទៀតនេះ អារ៉ាប៊ីសាអូឌីត ជាប្រទេសមួយដែលមានប្រព័ន្ធគ្រប់គ្រង និងការដោះស្រាយវិបត្តិ ឬបញ្ហាប្រឈមរបស់ពលករមានលក្ខណៈល្អប្រសើរ ដែលកម្ពុជាគួរតែគិតគូរ។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ចាត់ទុកថាជំនួបនេះពិតជាមានលក្ខណៈល្អប្រសើរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ មិនតែប៉ុណ្ណោះមានវិស័យពាណិជ្ជកម្ម ការវិនិយោគ និងវិស័យជាច្រើនទៀតដែលត្រូវបានយកចិត្តទុកដាក់។ សូមបញ្ជាក់ផងដែរ ទីផ្សារការងារសំខាន់ៗនៅអារ៉ាប៊ីសាអូឌីត មានដូចជា ឧស្សាហកម្ម សំណង់ និងការងារតាមផ្ទះ៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.