Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តមបណ្ឌិត អ៊ិត សំហេង នឹងបង្កើតផែនការមេសម្រាប់គ្រឹះស្ថាន TVET នៅចុងឆ្នាំនេះ ដើម្បីបង្កើនធនធានមនុស្សទាំងបរិមាណ និងគុណភាព

 ពុធ, 28 សីហា 2019 12:27  |  3559 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង នឹងបង្កើតផែនការមេសម្រាប់គ្រឹះស្ថាន TVET នៅចុងឆ្នាំនេះ ដើម្បីបង្កើនធនធានមនុស្សទាំងបរិមាណ និងគុណភាព

ទីស្តីការក្រសួង៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសថានឹងរៀបចំបង្កើតឱ្យមានផែនការមេ (Master Plan) សម្រាប់រៀបចំគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យកាន់តែល្អប្រសើរជាងមុន ធានាសម្រេចបានកំណើនធនធានមនុស្សក្នុងវិស័យ TVET ទាំងបរិមាណ និងគុណភាព។

បន្ទាប់ពីឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អាននូវរបាយការណ៍វឌ្ឍនភាពក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាវឌ្ឍនភាពក្នុងប្រទេសទាំងមូលរួចមក ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានលើកឡើងថា វឌ្ឍនភាពទាំងនេះ គឺបានមកដោយសារកត្តាចំបាច់ជាច្រើន ប៉ុន្តែអ្វីដែលសំខាន់ជាងគេនោះ គឺសន្តិភាព ស្ថិរភាពនយោបាយ ដែលកំពុងរក្សាបានក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិត បានលើកឡើងពីសុខដុមនីយកម្មក្នុងវិស័យកាត់ដេរ ដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្ត បញ្ជៀសបាននូវបញ្ហាបាតុភាពនានា ហើយផលិតភាពការងារក៏នៅតែបន្ត ព្រមទាំងកំពុងជំរុញឱ្យមានការបង្កើនផលិតភាពបន្ថែមទៀតផងដែរ។ ចំណែកប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិត ក៏ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ តួយ៉ាងនៅឆ្នាំ២០១៩នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករបានឡើងដល់ ១៨២ដុល្លារ ហើយសម្រាប់ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងចាប់ផ្តើមបើកកិច្ចពិភាក្សាគ្នាស្ដីពីការកំណត់ប្រាកឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នៅថ្ងៃស្អែកនេះ។

ឯកឧត្តមបណ្ឌិត  អ៊ិតសំហេង បានបង្ហាញការព្រួយបារម្ភពីបញ្ហាកង្វះធនធានមនុស្សក្នុងវិស័យ TVET ដែលកំពុងមានការខ្វះខាតក្នុងទីផ្សារការងារបច្ចុប្បន្ន។ តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងជំរុញការដោះស្រាយបញ្ហានេះយ៉ាងសកម្ម នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទូទាំងប្រទេស ហើយឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បាននិងកំពុងចុះជាប់នៅតាមគ្រឹះស្ថានទាំងនោះផងដែរ។ ត្រង់បញ្ហានេះ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា នៅចុងឆ្នាំ២០១៩នេះ ក្រសួងការងារនឹងបង្កើតឱ្យបានផែនការមេ (Master Plan) រៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងគ្រឹះស្ថាន TVET ទាំងអស់នៅទូទាំងប្រទេស ដោយគិតគូរទៅលើអគារសិក្សា រោងជាង គ្រូបណ្ដុះបណ្ដាល ការបង្រៀនពីបច្ចេកវិទ្យាថ្មីៗសម្រាប់បណ្ដុះបណ្ដាលសិក្ខាកាម សំដៅធ្វើយ៉ាងណាដើម្បីសម្រេចបានធនធានមនុស្សក្នុងវិស័យនេះ ទាំងបរិមាណ និងគុណភាព។ ឯកឧត្តមបណ្ឌិតបានបន្តទៀថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបង្កើតឱ្យមានគណៈកម្មការស្ថិតិការងារមួយ ដែលមានឯកឧត្តមផ្ទាល់ជាប្រធាន ក្នុងនោះនឹងរៀបចំឱ្យមានកិច្ចប្រជុំទៀងទាត់ បង្កើតឱ្យមានជនបង្គោលស្ថិតិការងារនៅតាមមូលដ្ឋានការងារនីមួយៗ ព្រោះកន្លងមកការងារបូកសរុបស្ថិតិការងារនៅផ្នែកមួយចំនួន ហាក់នៅមានភាពយឺតយ៉ាវនៅឡើយ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ិត សំហេង បានណែនាំដល់មន្ត្រីរាជការក្រោមឱវាទ ត្រូវអនុវត្តការងារតាមផ្នែក តាមវិស័យរៀងៗខ្លួន ប្រកបដោយក្រមសីលធម៌ជាមន្ត្រី ជៀសវាងការប្រព្រឹត្តបទល្មើសនានា ដែលនាំទៅដល់ការទទួលទោសទណ្ឌ និងអាប់ឱនកិត្តិយស កេរ្តិ៍ឈ្មោះស្ថាប័ន។ ក្នុងនាមថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តខិតខំបំពេញការងារទៅតាមតួនាទី និងភារកិច្ចដែលថ្នាក់លើប្រគល់ជូន។ លើសពីនេះ ឯកឧត្តម អ៊ិត សំហេង បានណែនាំបន្ថែមដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងចំណុចវិជ្ជមាន ក៏នៅមានចំណុចអវិជ្ជមាន និងបញ្ហាប្រឈមមួយចំនួន ដែលត្រូវទាមទារឱ្យមន្ត្រីពាក់ព័ន្ធចូលរួមដោះស្រាយរួមគ្នាផងដែរ៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.