Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តម ម៉ម វណ្ណៈ៖ ច្បាប់ស្តីពីសហជីពបានធានាភាពសុខដុមរមនានៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងការលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ

 សុក្រ, 02 សីហា 2019 10:08  |  2993 times  |   Print  |   Email
ឯកឧត្តម ម៉ម វណ្ណៈ៖ ច្បាប់ស្តីពីសហជីពបានធានាភាពសុខដុមរមនានៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងការលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ

(ភ្នំពេញ)៖ ក្រោយពីចូលជាធរមាន ច្បាប់ស្តីពីសហជីពបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធានាភាពសុខដុមរមនានៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងការលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ។ ជាលទ្ធផល ចំនួនសហជីពដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានការកើនឡើងរៀងរាល់ឆ្នាំនៅគ្រប់ថ្នាក់ ទាំងថ្នាក់សហជីពមូលដ្ឋាន សហព័ន្ធសហជីព និងសហភាពសហជីព។

ជាក់ស្តែង គិតត្រឹមឆមាសទី១ ឆ្នាំ២០១៩ នេះ អង្គការវិជ្ជាជីវៈដែលចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ៥០៤៥ ក្នុងនោះសហជីពមូលដ្ឋានមានចំនួន ៤៨១១ សហព័ន្ធ សហជីពមានចំនួន ១៩៥ សហភាពសហជីពមានចំនួន ២៩ សមាគមនិយោជកមានចំនួន ១០។ បន្ថែមលើនេះ ចំនួនវិវាទការងាររួម និងកូដកម្ម-បាតុកម្មក៏មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ ដែលបណ្តាលមកពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីសហជីព និងការពង្រឹងប្រព័ន្ធអធិការកិច្ចការងារកាន់តែល្អប្រសើរ។

ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិលើកទី២ លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសហជីព នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសាន់វេ។ ឯកឧត្តម ម៉ម វណ្ណៈ មានប្រសាសន៍លើកឡើងបន្តថា ទន្ទឹមនឹងវឌ្ឍនភាពទាំងនេះ ក៏នៅមានសហជីព និងស្ថាប័នអន្តរជាតិមួយចំនួនមិនទាន់មានការយល់ដឹងច្បាស់អំពីខ្លឹមសារនៃបទប្បញ្ញត្តិច្បាប់ស្តីពីសហជីព ដោយបានបន្តលើកឡើងអំពីកង្វល់មួយចំនួនក្នុងការចុះបញ្ជីសហជីព និងការស្នើសុំបញ្ជាក់ភាពជាតំណាងបំផុតរបស់សហជីព។

ដើម្បីដោះស្រាយបញ្ហាប្រឈម និងកង្វល់នានាក្នុងការអនុវត្តច្បាប់ស្តីពីសហជីពដែលជាបទប្បញ្ញត្តិច្បាប់ថ្មី បើប្រៀបធៀបជាមួយច្បាប់ស្តីពីការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស និងសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីធ្វើការវាយតម្លៃការអនុវត្តច្បាប់ស្តីពីសហជីពជាបន្តបន្ទាប់ ជាមួយតំណាងកម្មករនិយោជិត សហជីព និយោជក និងសមាគមនិយោជក ដោយសហការជាមួយអង្គការ ILO និងបានដាក់ចេញជាសេចក្តីណែនាំនានា អមជាមួយនឹងវគ្គបណ្តុះបណ្តាលផ្សេងៗដើម្បីបំភ្លឺការអនុវត្ត ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ស្តីពីសហជីព ស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមក្នុងវិស័យការងារ និងបន្តពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីពនេះឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា សេចក្តីព្រាងច្បាប់វិសោធនកម្មនេះ គឺជាសេចក្តីព្រាងដែលត្រូវបានធ្វើការកែសម្រួលដោយក្រុមការងារបច្ចេកទេសច្បាប់របស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បន្ទាប់ពីបានទទួលធាតុចូលពីភាគីពាក់ព័ន្ធនៅក្នុងសិក្ខាសាលាត្រីភាគីកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ និងមតិយោបល់មួយចំនួនទៀតដែលភាគីពាក់ព័ន្ធបានផ្ញើមកក្រសួងតាមរយៈលិខិតផ្លូវការជាលាយលក្ខណ៍អក្សរកន្លងមក។ ទាំងនេះគឺជាលទ្ធផលដែលកើតចេញពីធាតុចូលដែលគ្រប់ភាគីពាក់ព័ន្ធបានផ្តល់មកក្រសួង ដើម្បីជាមូលដ្ឋានឱ្យក្រសួងយកមកពិនិត្យពិចារណា ថ្លឹងថ្លែង និងផ្ទៀតផ្ទាត់គ្រប់ជ្រុងជ្រោយកែសម្រួលលើសេចក្តីព្រាងវិសោធនកម្មនេះ សម្រាប់ដាក់ជូនសិក្ខាកាមទាំងអស់បានពិនិត្យបន្ថែមនាពេលនេះ។

សូមរំលឹកផងដែរថា ច្បាប់ស្តីពីសហជីព ដែលរួមមាន ១៧ជំពូក និង១០០មាត្រា ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ក្នុងគោលបំណងផ្តល់សិទ្ធិ និងសេរីភាពដល់សហគ្រាស ឬគ្រឹះស្ថាន និងជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងផ្លូវសមុទ្រ និងកំណត់ពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងនិយោជកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការងារ ព្រមទាំងអនុសញ្ញាអន្តរជាតិខាងការងារលេខ៨៧ និង៩៨ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។

ច្បាប់ស្តីពីសហជីព គឺជាក្របខ័ណ្ឌគតិយុត្តមួយដែលមានគោលដៅ ១-ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ២-ធានានូវសិទ្ធិសេរីភាពក្នុងការចរចាជាសមូហភាពរវាងកម្មករនិយោជិត និងនិយោជក ៣- ជំរុញឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និង ៤-រួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគ៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.