Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតខ្មែរ និងអាជ្ញាធរកូរ៉េ រៀបចំព្រឹត្តិការណ៍មហាសង្ក្រាននៅកូរ៉េ

 អាទិត្យ, 14 មេសា 2019 17:11  |  4164 times  |   Print  |   Email
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតខ្មែរ និងអាជ្ញាធរកូរ៉េ រៀបចំព្រឹត្តិការណ៍មហាសង្ក្រាននៅកូរ៉េ

(កូរ៉េខាងត្បូង)៖ នៅថ្ងៃអាទិត្យ​ ១០កើត ខែចេត្រ ឆ្នាំកុរ​ ឯកស័ក​ ​ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូ​រ៉េ​ និងសមាគមខ្មែរនានា បានរៀបចំព្រឹត្តិការណ៍មហាសង្រ្កាន្តចូលឆ្នាំខ្មែរ​ នៅពហុកីឡាដ្ឋានអានសាន ទីក្រុងអានសាន​ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត​  អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ឯកឧត្តម​ ឡុង​ ឌីម៉ង់​ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូ​រ៉េ​ អភិបាលក្រុងអានសាន តំណាងអង្គភាពអភិវឌ្ឍធនធានមនុស្សនៃក្រសួងមុខរបរ​និងការងារកូរ៉េ​ និងពលរដ្ឋខ្មែរនៅកូរ៉េ​ ប្រមាណជិត​១ម៉ឺននាក់​ ដោយមានកម្មវិធីសាសនា​ ការលេងល្បែងប្រជាប្រិយ​ ការតាំងពិពណ៍​ម្ហូបខ្មែរ​ ការសម្តែងសិល្បៈ និងការរាំកំសាន្តប្រកបដោយភាពសប្បាយរីករាយ​ និងជោគជ័យ។

កម្មវិធីមហាសង្រ្កាន្តឆ្នាំនេះ​ ត្រូវបានរៀបចំជាច្រេីនកន្លែងនៅសាធារណៈកូរ៉េ។ នៅក្នុងព្រឹត្តិការណ៍មហាសង្ក្រាននេះ ឯកឧត្តម​ បណ្ឌិត​ អុិត​ សំហេង​  រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ លើកឡើងថា៖ "មាន​បង​ប្អូន​ពលករ​ខ្មែរ​ បាន​ធ្វើ​ដំណើរ​មក​ពី​ឆ្ងាយ​រាប់​រយ​គីឡូ​ ចំណាយ​ពេល​ច្រើន​ម៉ោង​ ដើម្បី​មក​ចូល​រួម​ ដែល​ខ្ញុំ​សូម​អរគុណ​ដល់ទឹកចិត្ត​ ស្រឡាញ់​ រាប់​អាន​គ្នា​ ដ៏​ស្មោះ​សររបស់​បងប្អូន​ខ្មែរ​ទាំង​អស់​។ ​ឆ្នាំ​នេះ​កម្មវិធី​របស់​យើង​ពិត​សម្បូរ​បែប​ ដោយមាន​ក្រុម​ សិល្បៈ​តន្ត្រី​ និង​អ្នក​ចម្រៀង​ នៃ​សមាគម​នានា​ និង​មាន​សិល្បករ​​ មកពី​ក្នុង​ប្រទេស​បាន​មកចូលរួមសម្ដែង​ ក្នុង​កម្មវិធី​យើង​ រួមជាមួយ​ក្រុម​សិល្បករ​របស់បងប្អូននៅកូរ៉េផ្ទាល់ហើយ​ខ្ញុំ​សង្ឃឹម​ថាបងប្អូន​ សប្បាយ​រីករាយ​ ហើយ​រាំលេងទាំងអស់គ្នា"។

ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំ​មក​នូវ​សេចក្ដី​នឹក​រលឹក​ ការ​ផ្ដាំផ្ញើ​សាក​សួរ​សុខទុក្ខ​និង​ ពរ​សព្វ​សាធុការ​ ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​ ពីសំណាក់​ រាជរដ្ឋាភិបាល​ ពី​សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន​សែន​ និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ ជូន​ដល់​បងប្អូន​ខ្មែរ​រស់​នៅ​កូរ៉េខាងត្បូង​ ទាំង​អស់​ សូម​ប្រកបដោយ​ ពុទ្ធ​ពរ​ទាំង​បួន​ប្រការ គឺ អាយុ​ វណ្ណៈ​ សុខ​ ពលៈ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​ និង​ សូម​ឆ្នាំ​ថ្មី​នាំ​មក​នូវ​ជោគជ័យ​សេរី​សួស្ដី​គ្រប់​ប្រការ​ ដល់​បងប្អូន​ខ្មែរ​ទាំង​អស់​។ ឯកឧត្តមបណ្ឌិត អុិត​ សំហេង មានប្រសាសន៍ថា ការ​រៀបចំ​កម្មវិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​យើង​នៅ​សាធារណរដ្ឋកូរ៉េ​ ពិត​ណាស់មិន​អាច​គ្រប់​គ្រាន់​ដូច​យើង​នៅ​ជួប​ជុំ​គ្រួសារ​ នៅ​ស្រុក​កំណើត​យើង​ទេ តែ​បញ្ជាក់​ថា​ខ្មែរ​យើងទោះ​ទៅ​ដល់​ទី​ណា​​ ​សម្បូរ​សប្បាយ​យ៉ាង​ណា​ក្ដី​ក៏​ខ្មែរ​មិន​ភ្លេច​ប្រពៃណី​ វប្បធម៌​ ខ្មែរ​ឡើយ​។

ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​និង​ក្រសួង​ការ​ងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ ឯកឧត្តមសូម​គោរព​កោត​សរសើរ​បងប្អូន​ខ្មែរ​រស់​នៅ​កូរ៉េខាងត្បូង​ទាំង​អស់​ ដែល​បាន​ថែរក្សា​ ប្រពៃណី​​ជា​តិ​ ជា​ពូជពង្ស​ខ្មែរ​អង្គរ​ដ៏រុងរឿងនៃយើង​។ ឆ្នាំ​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ធ្វើ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​បរិយាកាស​ប្បាយ​រីករាយ​ណាស់​។​ នៅ​ក្នុង​ប្រទេស​ប្រជាជន​ខ្មែរ​ ធ្វើ​បុណ្យ​ចូលឆ្នាំ​ ក្នុង​បរិយាកាស​ សុខសាន្ត​ សន្តិភាព​អភិវឌ្ឍន៍​ ដោយ​សប្បាយ​រីករាយ​ ខ្លាំង​ណាស់​ ដូច្នេះសូមបងប្អូនយើង ត្រូវ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា ជឿជាក់​លើ​ការ​ដឹកនាំ​ ប្រកបដោយ​គតិ​បណ្ឌិត​ របស់​សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន​សែន​ នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ចក្ខុវិស័យ​ ឆ្នាំ​២០៣០​  ជា​ប្រទេស​ដែល​មាន​ចំណូលមធ្យម​កម្រិត​ខ្ពស់​ ឈាន​ទៅ​ឆ្នាំ​២០៥០​ ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.