Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករជាងមួយម៉ឺននាក់នៅខេត្តកណ្តាល

 ពុធ, 26 ធ្នូ 2018 10:36  |  3544 times  |   Print  |   Email
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករជាងមួយម៉ឺននាក់នៅខេត្តកណ្តាល

នៅព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីប្រមាណ១៥,៦០៦ នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ ដែលមកពីខេត្ត កំពង់ស្ពឺ និងខេត្តកណ្តាល ដែលពិធីនេះធ្វើឡើងនៅ ភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

រោងចក្រ សហគ្រាសទាំង២២នេះ វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន១៤, កូរ៉េចំនួន១ និងខ្មែរចំនួន៧ ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៧, ផលិតស្បែកជើងចំនួន២, ផលិតកាបូបចំនួន៤, ផលិតកេសកាតុងចំនួន២, ផលិតផ្លែសន្ទូចចំនួន១, ផលិតអំពូលភ្លើងចំនួន១, ផលិតនំចំនួន១, ផលិតដបទឹកសុទ្ធចំនួន១ និងរោងចក្រកិនស្រូវចំនួន៣ ហើយផលិតដែលផលិតបានត្រូវបាននាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងផ្គត់ផ្គង់ក្នុងស្រុក។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយក្រៃលែងដែលបានបន្តអញ្ជើញជួបកូនក្មួយកម្មករកម្មការិនីជាថ្មីម្តងទៀតនៅក្នុងខេត្តកណ្តាល។ សម្តេចតេជោបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅផងដែរចំពោះកូនក្មួយទាំងអស់ដែលបានគោរពស្រលាញ់សម្តេចរហូតមក។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ដែលបានអនុញ្ញាតឲ្យកូនក្មួយ កម្មករបានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញ។ នេះគឺបានបង្ហាញពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពល្អរវាងកម្មករ និងម្ចាស់រោងចក្រ។ សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍ថា នៅសល់តែ៦ថ្ងៃទៀតតែប៉ុណ្ណោះ ឆ្នាំ២០១៩ នឹងចូលមកដល់ ដែលពេលនោះប្រាក់ខែរបស់កូនក្មួយកម្មករ​ កម្មការិនីយើងនឹងត្រូវតម្លើងពី១៧០ដុល្លារ ទៅ១៨២ដុល្លារ បូករួមនឹងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ដែលនឹងធ្វើអោយជីវភាពរស់នៅរបស់កម្មករកម្មការិនីយើងកាន់តែមានភាពល្អប្រសើរ។ ជាពិសេសទៅទៀតនោះ​ នៅឆ្នាំ២០១៩ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមអនុវត្តការបើកប្រាក់២ដងក្នុង១ខែ ដល់កម្មករកម្មការិនី និងមន្ត្រីរាជការទាំងអស់ ដែលនឹងធ្វើអោយពួកគាត់កាន់តែមានភាពងាយស្រួលក្នុងការទទួលបានប្រាក់យកមកដោះស្រាយទៅតាមតម្រូវការជីវភាពគ្រួសារប្រចាំថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបាន ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងអាណត្តិទី៦ កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ដែលបានចូលរួមក្នុងដំណើរការលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជាមួយគ្នានោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអរគុណផងដែរចំពោះប្រជាពលរដ្ឋ ក៏ដូចជាកូនក្មួយកម្មករកម្មការិនីដែលបានចូលរួមថែរក្សាសន្តិភាពទុកជាអចិន្ត្រៃ តាមរយៈការបោះឆ្នោតជូនដល់ គណបក្សប្រជាជនកម្ពុជា។ មានតែគណបក្សប្រជាជនកម្ពុជាតែ១គត់ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍ ប្រទេសឲ្យរីកចម្រើនទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថានៅសល់តែ៣ថ្ងៃទៀតតែប៉ុណ្ណោះ កម្ពុជានឹងរៀបចំសម្ពោធវិមានឈ្នះឈ្នះ ដែលនៅមិនឆ្ងាយពីទីនេះប៉ុន្មាននោះទេ។ វិមានឈ្នះឈ្នះ នេះ គឺជានិមិត្តរូបនៃការបញ្ចប់សង្គ្រាម ស្វែងរកសន្តិភាពជូនជាតិមាតុភូមិ ដែលពេលនោះរាជរដ្ឋាភិបាលបានប្រើដៃម្ខាងដោះស្រាយបញ្ចប់សង្គ្រាមស៊ីវិល និងដៃម្ខាងទៀតខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើនដែលពេលនេះយើងទទួលបានសុខសន្តិភាពរយៈពេល២០ឆ្នាំមកហើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បាន អំពាវនាវអោយបងប្អូនកូនក្មួយកម្មករកម្មការិនី និងប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមថែរក្សាសន្តិភាពនេះអោយបានគង់វង្ស។ សម្តេចតេជោបានបញ្ជាក់ផងដែរថា នៅក្នុងឱកាសសម្ពោធវិមានឈ្នះឈ្នះ សម្តេចនឹងអញ្ជើញចូលរួម៣ថ្ងៃនៅទីនោះ រួមនឹងឱកាសឆ្លងឆ្នាំសកលផងដែរ។ សម្តេចតេជោ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីចូលរួមទាំងអស់គ្នានៅទីនោះ ដែលមានកម្មវិធីសប្បាយៗជាច្រើន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ក្រោយពីកម្ពុជាបានងើបពីសង្គ្រាមមក សម្តេចបានដាក់ចេញនូវយុទ្ធសាស្ត្រ២សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលទី១គឺការប្រែក្លាយតំបន់ព្រំដែនទាំងអស់អោយក្លាយទៅជាតំបន់ទីផ្សារ, តំបន់ដែលមានការអភិវឌ្ឍ, តំបន់ដែលប្រជាពលរដ្ឋអាចដាំដុះបង្ករបង្កើនផល និងទី២គឺប្រែក្លាយតំបន់ព្រំដែនទាំងអស់អោយក្លាយទៅជាតំបន់ដែលមានសន្តិភាព និង មានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសជិតខាង។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរដល់បងប្អូនកូនក្មួយកម្មករ កម្មការិនី និង និយោជកទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានឧបត្ថម្ភដោយផ្ទាល់ដៃនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន (៧១៧) នាក់ដើម្បីត្រៀមបម្រុងមុនពេលសម្រាលកូននៅក្នុងពេលដ៏ខ្លីខាងមុខនេះ៕

 


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.