Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ជប៉ុនបន្តជួយកម្ពុជាអនុវត្តគម្រោងលើកកម្ពស់សុខភាព​ និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ ២០១៨-២០២០

 ព្រហស្បតិ៍, 27 កញ្ញា 2018 13:50  |  3505 times  |   Print  |   Email
ជប៉ុនបន្តជួយកម្ពុជាអនុវត្តគម្រោងលើកកម្ពស់សុខភាព​ និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ ២០១៨-២០២០

ទីស្ដីការក្រសួង៖ សភាជប៉ុនទទួលបន្ទុកសកម្មភាពអង្គការអន្តរជាតិខាងការងារ វិស័យសុខភាព និងសុវត្ថិភាពការងារ បានឯកភាពជួយកម្ពុជាក្នុងការអនុវត្តគម្រោងលើកទី២ ស្តីពីការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ ឆ្នាំ២០១៨-២០២០ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ ច្បាប់ និងបទដ្ឋាននានា ក្នុងគោលដៅពង្រឹងនូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ឱ្យបានកាន់តែល្អប្រសើរ។ ឆន្ទៈដ៏មោះមុតនេះ ត្រូវបានបញ្ជាក់ក្នុងជំនួបរវាងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកឧត្តមJiro KAWASAKI សមាជិកសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន និងគណ:ប្រតិភូសភាជប៉ុន ទទួលបន្ទុកលើសកម្មភាពអង្គការអន្តរជាតិខាងការងារ វិស័យសុខភាព និងសុវត្ថិភាពការងារ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។

ឯកឧត្តម អ៊ិត សំហេង បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូជប៉ុន និងថ្លែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិស័យរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសលើវិស័យសុខភាព និងសុវត្ថិភាពការងារនៅកម្ពុជា ក៏ដូចជាប្រទេសជប៉ុន សំដៅលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពរបស់ពលករនៃប្រទេសទាំងពីរ ក្រោមគម្រោងស្តីពីសុខភាព និងសុវត្ថិ ភាពការងារ ដែលគម្រោងលើកទី១ ទើបបានបញ្ចប់ និងបន្តអនុវត្តគម្រោងលើកទី២ ស្តីពីការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ ឆ្នាំ២០១៨-២០២០ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ ច្បាប់ និងបទដ្ឋាននានា ក្នុងគោលដៅពង្រឹងនូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ឱ្យបានកាន់តែល្អប្រសើរ។

ឯកឧត្តម ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង ក៏បានកោតសរសើរចំពោះអ្នកវិនិយោគជប៉ុន ដែលបានមកបណ្តាក់ទុននៅកម្ពុជា ហើយរាល់ក្រុមហ៊ុនរបស់ជប៉ុន គឺបានអនុវត្តតាមច្បាប់ និងមានលក្ខខណ្ឌការងារល្អ។

ឯកឧត្តម ឡេង តុង បានបន្តថា ភាគីជប៉ុនបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ ហើយភាគីជប៉ុននឹងបន្តគាំទ្រដល់ការអនុវត្តគម្រោងលើកទី២នេះ ឱ្យសម្រេចបានជោគជ័យតាមការរំពឹងទុករបស់គម្រោង។

សម្រាប់ទិសដៅសំខាន់ៗនៃគម្រោងលើកទី២ ស្តីពីការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ ឆ្នាំ២០១៨-២០២០ រួមមាន៖

១៖ បន្តអនុវត្តគម្រោងលើកទី២ ស្ដីពីការលើកកម្ពស់ស្ដង់ដាសុខភាព និងសុវត្ថិភាពការងារនៅក្នុងវិស័យសំណង់ឆ្នាំ២០១៨-២០២០ ដោយប្រើប្រាស់យន្តការក្រុមការងារពិគ្រោះយោបល់គម្រោង និងយន្តការដទៃទៀត ដើម្បីសម្រេចឱ្យបាននូវការរំពឹងទុករបស់គម្រោង។

២៖ ការរៀបចំក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តបន្ថែមទាក់ទងនឹងសុខភាព និងសុវត្ថិភាពការងារ ជាពិសេសវិស័យសំណង់។

៣៖ ការពង្រឹងការចុះធ្វើអធិការកិច្ចការងារ ដើម្បីកែលម្អលក្ខខណ្ឌការងារនៅតាមការដ្ឋានសំណង់។

៤៖ លើកកម្ពស់ការយល់ដឹងរបស់កម្មករនិយោជិត និងនិយោជកតាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដូចជាកម្មវិធីកែលម្អលក្ខខណ្ឌការងារសម្រាប់ការដ្ឋានសំណង់ខ្នាតតូច កម្មវិធីកែលម្អលក្ខណ្ឌការងារសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម។

ឯកឧត្តម ឡេង តុង បានបញ្ជាក់ទៀតថា នៅថ្ងៃស្អែក ភាគីទាំងពីរនឹងទៅពិនិត្យការដ្ឋានសំណង់ជាក់ស្ដែង ដើម្បីពិនិត្យមើលវឌ្ឍនភាពដែលបានអនុវត្ត នាពេលកន្លងមក។

សូមជម្រាបថា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិខាងការងាររបស់ជប៉ុន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុវត្តដោយជោគជ័យនូវគម្រោងលើកទី១ ស្ដីពីសុខភាព និងសុវត្ថិភាពការងារ ហើយបាននិងកំពុងបន្តអនុវត្តគម្រោងលើកទី២ ស្ដីពីការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង ឆ្នាំ២០១៨-២០២០ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តកម្មវិធីទី៤ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០១៤-២០១៨៕

 


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.