ឱកាសការងារថ្មីបន្ថែមទៀតសរុប ៥៥៩ កន្លែង នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារប្រចាំខែ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃប្រពហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។
កម្មវិធី វេទិកាការងារ និងកម្មសិក្សាការងារនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន៧ ដែលនឹងធ្វើការជ្រើសរើសបុគ្គលិកភ្លាមៗនៅថ្ងៃនោះតែម្តង។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
សូមជម្រាបថា ក្រុមហ៊ុនទាំង៧ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ កាន្និកា វឌ្ឍនៈ លក្ខិណា (ខេវីអិល) ឯ.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ក្រុមហ៊ុនហ្វ័រវើដ ខេម អ៊ិនធើណសិនណល អ៊ិនវេសមេន, ក្រុមហ៊ុន ណូវ៉ាជេម អ៊ិនវេសម៉ិន ឯ.ក, ក្រុមហ៊ុនGP investment Management limited company, ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក និងក្រុមហ៊ុន វ័ន ភ័ញ ខឹរៀ លេប ឯ.ក។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕
#MLVT #HENGSour #NEA