សេវាស្ដារនីតិសម្បទា គឺជាការផ្តល់សេវាវេជ្ជសាស្រ្ត ឬសេវាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ឬសេវាសង្គម បន្ទាប់ពីសមាជិក ប.ស.ស. ទទួលបានសេវាព្យាបាល និងថែទាំសុខភាពដែលទទួលរងដោយហានិភ័យការងារបណ្តាលឱ្យបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍ ៖
សេវាវេជ្ជសាស្ដ្រ ៖ សំដៅដល់ការផ្តល់ការជួសជុល ឬការផ្តល់ជាថ្មីនូវអវៈយវៈសិប្បនិម្មិត ឧបករណ៍រណប ឬឧបករណ៍ជំនួយការហ្វឹកហាត់កាយសម្បទាឡើងវិញ ការព្យាបាលដោយចលនា និងសេវាវេជ្ជសាស្រ្តដទៃទៀត។
ការបណ្ដុះបណ្ដាលវិជ្ជាជីវៈឡើងវិញ៖ សំដៅដល់ការតម្រង់ទិសវិជ្ជាជីវៈ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីមានឱកាសទទួលបានការងារជាថ្មី ឬប្រកបមុខរបរផ្ទាល់ខ្លួន។ ប.ស.ស. អាចជួយសម្របសម្រួលរកការងារឱ្យធ្វើស្របតាមលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារតួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែង។
សេវាសង្គម៖ ទទួលបាននូវការប្រឹក្សា ការតម្រង់ទិស ការអប់រំចិត្តសាស្រ្ដ ក្នុងគោលបំណងជួយឱ្យមានការសម្របខ្លួនទៅនឹងតម្រូវការគ្រួសារ និងសហគមន៍ ដែលចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ។
☎️ ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬ ១២៩៧ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង!
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!!!
#MLVT #HENGSour #បសស #NSSF