Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តម​បណ្ឌិត​រដ្ឋមន្រ្តី បាន​អនុញ្ញាត​ឱ្យ​លោក​បណ្ឌិត Frank Hoffer នាយកប្រតិបត្តិACT ចូល​ជួប​សំដែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ

 អង្គារ, 14 វិច្ឆិកា 2017 14:43  |    Written by MLVT  |  3365 times  |   Print  |   Email
ឯកឧត្តម​បណ្ឌិត​រដ្ឋមន្រ្តី បាន​អនុញ្ញាត​ឱ្យ​លោក​បណ្ឌិត Frank Hoffer នាយកប្រតិបត្តិACT ចូល​ជួប​សំដែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី អ៊ិត សំហេង បានអនុញ្ញាតឱ្យលោកបណ្ឌិត Frank Hoffer នាយកប្រតិបត្តិACT (Action Collaboration Transformation សកម្មភាព កិច្ចសហការ ការផ្លាស់ប្តូរ) ដឹកនាំគណៈប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ លោកបណ្ឌិត Frank Hoffer បានសំដែងនូវក្តីពេញចិត្តយ៉ាងខ្លាំង ចំពោះអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងអនុវត្ត ព្រោះវាស្របទៅនឹងសកម្មភាពកន្លងមក ក៏ដូចផែនការទៅអនាគតដែល ACT គ្រោងនឹងបន្តការងាររបស់ខ្លួននៅកម្ពុជា។ ភាគីទាំងពីរបានផ្លាស់ប្តូរនូវព័ត៌មាន និងបទពិសោធន៍ ក៏ដូចជាវឌ្ឍនភាពដែលបានវិវត្តន៍រីកចំរើននៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជា ដោយផ្តោតលើទស្សនរួមគ្នា ក្នុងការធានាឱ្យបាននូវនិរន្តរភាពឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តរៀងៗខ្លួន ដែលយុទ្ធសាស្រ្តទាំងនោះសុទ្ធតែមានគោលដៅរួមគ្នា គឹសំដៅធ្វើយ៉ាងណាឱ្យអ្នក បញ្ជាទិញយីហោល្បឺៗអន្តរជាតិនៅតែបន្តបង្កើនការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជា អាស្រ័យដោយគោលនយោបាយ ក៏ដូចជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល កម្ពុជាដែលបាននឹងកំពុងអនុវត្ត បានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងការចង់បានរបស់ACT អ្នកបញ្ជាទិញអន្តរជាតិ និងសហជីពពិភពលោក (IndustriALL Global Union)។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនពង្រឹង ភាពជាដៃគូជាមួយភាគីពាក់ព័ន្ធទាំងអស់ ផ្អែកតាមមតិរបស់ឯកឧត្តមរដ្ឋមន្រ្តីដែលលើកឡើងថា ភាពជោគជ័យរបស់យើងអាចសម្រេចទៅបានលុះត្រាគ្រប់ភាគីពាក់ព័ន្ធចូលរួមយ៉ាងសកម្ម និងប្រកបដោយន័យស្ថាបនា ដោយយើងប្រើប្រាស់យន្តការត្រីភាគី បូក បូក (Tripartite Mechanism ++)។

ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់គាំទ្រ និងលើកទឹកចិត្តដល់គម្រោងរបស់ ACT ដែលគ្រោងនឹងបន្តកិច្ចសហប្រតិបត្តិការបស់ខ្លួននៅកម្ពុជា ក្នុងការបេ្តជ្ញាធានាថាការបញ្ជាទិញទំនិញពីកម្ពុជា ជួយសម្រួលដល់ការដោះស្រាយទូទាត់ប្រាក់ឈ្នួលសមរម្យ បង្កើតយន្តការនានា ភ្ជាប់ការអនុវត្តការបញ្ជាទិញទៅនឹងការចរចាអនុសញ្ញារួម ដើម្បីធ្វើអោយម្ចាស់សហគ្រាសអាចបំពេញបានតាមលក្ខខណ្ឌនានានៃកិច្ចសន្យាស្តីពីប្រាក់ឈ្នួល និងលក្ខខណ្ឌការងារដែលបានឯកភាព។ ទន្ទឹមនឹងនេះ ACT នឹងធ្វើការជាមួយសហគ្រាសនានាដើម្បីបង្កើត និងធ្វើអោយប្រសើរឡើងនូវស្តង់ដារ និងប្រព័ន្ធផលិតកម្ម ដូចជាប្រសិទ្ធភាពធនធានមនុស្ស និងប្រព័ន្ធគ្រប់គ្រងប្រាក់ឈ្នួល ជម្រុញឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងផ្នែកផលិតភាព និងទំនើបកម្មឧស្សាហកម្ម ដែលមានការទទួលស្គាល់ថាសុវត្ថិភាពអាជីវកម្ម និងការប្តេជ្ញាចិត្តរបស់ប្រទេសផលិត និងម្ចាស់សហគ្រាសនានា គឺជាកត្តាយ៉ាងសំខាន់សម្រាប់ការទូរទាត់ប្រាក់ឈ្នួលសមរម្យ។ សូមបញ្ជាក់ថា ACT គឺជាកិច្ចព្រមព្រៀងបង្កើតថ្មីមួយរវាងយីហោផលិតផលអន្តរជាតិ និងអាជីវករលក់រាយ និងសហជីពពាណិជ្ជកម្ម ដើម្បីផ្លាស់ប្តូរឧស្សាហកម្មកាត់ដេរ និងវាយនភ័ណ្ឌ និងដើម្បីសម្រេចបាននូវប្រាក់ឈ្នួលសមរម្យសម្រាប់ កម្មករកម្មការិនីតាមរយៈការចរចារអនុសញ្ញារួមក្នុងវិស័យឧស្សាហកម្មទំាងមូលភ្ជាប់ទៅនឹងការអនុវត្តការបញ្ជាទិញ។

 



ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.