Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានទទួលជួបជាមួយលោក Dr. Law Chi Kwong រដ្ឋលេខាធិការទទួលបន្ទុកវិស័យការងារ និងសុខមាលភាពតំបន់រដ្ឋបាលពិសេសហុងកុង

 ព្រហស្បតិ៍, 10 សីហា 2017 15:12  |    Written by MLVT  |  3150 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានទទួលជួបជាមួយលោក Dr. Law Chi Kwong រដ្ឋលេខាធិការទទួលបន្ទុកវិស័យការងារ និងសុខមាលភាពតំបន់រដ្ឋបាលពិសេសហុងកុង

នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបជាមួយលោក Dr. Law Chi Kwong រដ្ឋលេខាធិការទទួលបន្ទុកវិស័យការងារ និងសុខមាលភាពតំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីពិភាក្សាការងារ លើការផ្សព្វផ្សាយ និងនីតិវិធីនៃការជ្រើលរើសបណ្តុះបណ្តាល គ្រប់គ្រង និងបញ្ជូនពលការិនីជំនួយការមេផ្ទះទៅបម្រើការនៅ តំបន់រដ្ឋបាលពិសេសហុងកុង។ នៅក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តមបណ្ឌិតបានសម្តែងនូវសេចក្តីសប្បាយរីករាយ ចំពោះវត្តមានរបស់លោក Dr. Law Chi Kwong រដ្ឋលេខាធិការទទួលបន្ទុកវិស័យការងារ និងសុខមាលភាពតំបន់រដ្ឋបាលពិសេសហុងកុង ហើយឯកឧត្តមចាត់ទុកថាទស្សនកិច្ចលើកនេះ គឺពិតជាមានសារៈសំខាន់ណាស់រវាងប្រទេសទាំងពីរ ហើយ វាក៏បានឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងល្អ និងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនេះឯកឧត្តមក៏បានអបអរសាទរចំពោះលោករដ្ឋលេខាធិការផ្ទាល់ដែលទើបតែឡើងកាន់តំណែងថ្មី ហើយឯកឧត្តមមានសុឆ្ឆន្ទៈថា តាមរយៈការកាន់តំណែងថ្មីនេះ ទំនាក់ទំនងនៃប្រទេសទាំងពីរ និងកាន់តែមានភាពស្និតស្នាលហើយនឹងទទួលបានជោគជ័យកាន់តែច្រើនឡើង។ ថ្លែងនៅក្នុងជំនួបនេះ លោក Dr. Law Chi Kwong ពិតជាមានភាពសប្បាយរីករាយ ហើយលោកយល់ឃើញថា ដំណើរទស្សនកិច្ចលើកទី១ ក្នុងនាមជារដ្ឋលេខាធិការនៅពេលនេះពិតជាមានសារៈសំខាន់ ទាំងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងទំនាក់ទំនង។ លោកបន្តថាបច្ចុប្បន្ន ហុងកុងមានពលករបរទេសប្រមាណ ៣៦១ពាន់នាក់កំពុងបម្រើការ ហើយហុងកុង នៅតែមានតម្រូវការបន្ថែមដោយសារតែចំនួនមនុស្សចាស់មានការកើនឡើង ដែលយើងមានតម្រូវការពលករមេផ្ទះប្រមាណ៣០ម៉ឺននាក់បន្ថែមទៀត ក្នុងនោះកម្ពុជាគឺជាប្រភពធនធានដ៏ល្អ មានភាពស្មោះត្រង់ មានជំនាញខ្ពស់ គោរពច្បាប់ និងមានច្ឆន្ទៈក្នុងការបំពេញការងារ។ ជាងនេះទៅទៀតក្នុងរយៈពេលទស្សនកិច្ចនេះលោកបានសាកស្នាដៃម្ហូបខ្មែរ ហើយលោកយល់ថា ប្រទេសទាំងពីរមានរប្បធម៌ប្រហាក់ប្រហែលគ្នា លោកពិតជាមានសេចក្តីរីករាយក្នុងការទទួលយកពលករមេផ្ទះខ្មែរ ហើយលោកសូមផ្តល់ទំនុកចិត្តជូនភាគីកម្ពុជាថា ហុងកុងនិង មានការគាំពារ ផ្តល់សិទ្ធិសេរីភាព និងលក្ខខណ្ឌការងារល្អ។ ឆ្លៀតក្នុងឱកាសនេះ លោកក៏បានលើកឡើងនូវ បញ្ហាប្រឈមមួយចំនួនរួមមាន ការយកកំរៃលើសេវាជ្រើសរើសពលករ ដែលតាមបទពិសោធន៍ពលករពីប្រទេស ឥណ្ឌូនេស៊ី មានតម្លៃថ្លៃ ការប្រកួតប្រជែងរវាងទីភា្នក់ងារជ្រើសរើសពលករដែលមានជិត ១០០០ ក្រុមហ៊ុន និងការទំនាក់ទំនងការងារនានារវាងអគ្គកុងស៊ុល និងភាគីហុងកុង។ តបទៅនឹងការថ្លែងពីស្ថានភាពពលករនៅហុងកុង ឯកឧត្តមបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ជាពិសេស កម្ពុជាមានគោលដៅរួមជាមួយហុងកុងដែរ គឺការរក្សាសិទ្ធិពលករ លក្ខខណ្ឌការងារល្អ និងការធានាគាំពារសុខភាពនិងសុវត្ថិភាពរបស់ជំនួយការមេផ្ទះខ្មែរយើង។ ឯកឧត្តមបន្តថា បច្ចុប្បន្នកម្ពុជាមានពលករបម្រើការងារនៅក្រៅប្រទេសប្រមាណជាង១លាន១សែននាក់ក្នុងចំណោមប្រជាជនសរុបប្រមាណជិត១៦លាននាក់ ដែលនេះជាអត្រាខ្ពស់ប្រមាណ១០%នៃចំនួនប្រជាជនសរុប ក្នុងនោះចំណូលប្រចាំឆ្នាំប្រមាណជិត២ពាន់លានដុល្លារក្នុង១ឆ្នាំ នេះហើយជាកត្តាជំរុញឱ្យកម្ពុជាត្រូវយកចិត្តទុកដាក់លើការបញ្ជូនពលករបរទេស ធ្វើយ៉ាងណាប្រកបដោយ តម្លាភាព សុក្រិតភាព និងនិរន្តរភាព។ ជាងនេះទៅទៀត ឯកឧត្តមក៏បានឆ្លើយតបទៅនឹង ការព្រួយបារម្ភរបស់ភាគីហុងកុងទាំងបីចំនុច ដែលទីមួយ កម្ពុជាមានបទបញ្ញត្តិ ប្រព័ន្ធអធិការកិច្ច និងយន្តការច្បាស់លាស់ដែលមិនអនុញ្ញាត្តឱ្យមានការទាសេវាជ្រើសរើសពលករថ្លៃពេកនោះទេ ដែលបញ្ហានេះកម្ពុជាគ្រប់គ្រងបានល្អតាមរយៈបទពិសោធន៍ជាមួយប្រទេសដទៃកន្លងមក។ ទីពីរទាក់ទងទៅនឹងចំនួនទីភ្នាក់ងារជ្រើសរើសពលករដែល ហុងកុងមានប្រមាណ១០០០ក្រុមហ៊ុន ហើយកម្ពុជាមានប្រមាណ៨០ក្រុមហ៊ុន ហើយឯកឧត្តមបានថ្លែងថាភ្នាក់ងារនៃប្រទេសទាំងពីរ គួរតែធ្វើការសហការជាមួយគ្នា ហើយគួរតែចម្រាញ់យកភ្នាក់ងារណាដែលមានបទពិសោធន៍ និងជំនាញខ្ពស់ក្នុងការជ្រើសរើសពលករជាជំនួយការមេផ្ទះនៅក្នុងដំណាក់កាល តេស្តសាកល្បង(Pilot) ក្នុងដំណាក់កាលនេះ កម្ពុជាគ្រោងនឹងបញ្ជូនពលករប្រមាណ១០០០នាក់ក្នុងមួយឆ្នាំ ហើយចំនួននឹងកើនឡើងជាបន្តបន្ទាប់តាមស្ថានភាពជាក់ស្តែង។ ទីបីឯកឧត្តមបញ្ជាក់ថាចំពោះការងារការទូត និងទំនាក់ទំនងគឺជាទំនួលខុសត្រូវរបស់អគ្គកុងស៊ុល តែបច្ចុប្បន្នយើងបានរៀបចំសមាគមន៍ ដែលជាយន្តការមួយជួយសម្របសម្រួលការងារនានាជាមួយភាគីហុងកុង ហើយនៅថ្ងៃអនាគត ឯកឧត្តមស្នើឱ្យមានការបញ្ជូនទីប្រឹក្សាការងារទៅហុងកុង ដូចអ្វីដែលកម្ពុជាបានធ្វើជាមួយប្រទេសកូរ៉េ ថៃ និងម៉ាឡេស៊ី។ ជាចុងក្រោយ កម្ពុជានិងហុងកុងពិតជាមានសេចក្តីរីករាយ ហើយបានចាត់ទុកកិច្ចពិភាក្សានាឱកាសនេះពិតជាទទួលបានលទ្ធផលជាផ្លែផ្កា ដែលឯកឧត្តមបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះគម្រោងតេស្តសាកល្បង (Pilot) នេះប្រាកដជាទទួលបានជោគជ័យជាទីគាប់ចិត្ត និងផ្តល់ផលប្រយោជន៍ជូនបងប្អូនប្រជាពលករយើង។តាមគម្រោងកម្ពុជាគ្រោងនិងបញ្ជូនពលករទៅបម្រេីការងារនៅតំបន់សេដ្ឋកិច្ចពិសេសនៅហុងកុុងចុងឆ្នាំ២០១៧ខាងមុខនេះ។ បន្ទាប់ពីចប់ជំនួបទ្វេភាគីរួចមក ភាគីទាំងពីរបានធ្វេីសន្និសិតកាសែតរួមគ្នាមួយដល់អ្នកសារព័ត៍មានជុំវិញការប្តេជ្ញារបស់ប្រទេសទាំងពីរដេីម្បីម្រុញការងារនេះអោយទទួលបានជោគជ័យ៕

 

 



ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.