កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលជួបជាមួយលោក Maurizio Bussi នាយកអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ថៃនិងឡាវ ដើម្បីពិភាក្សាការងារទាក់ទងនឹងវឌ្ឍនភាពនៃការអនុវត្តគោលនយោយបាយជាតិស្តីពីមុខរបរនិងការងារ សេចក្តីព្រាងច្បាប់ស្តីប្រាក់ឈ្នួលអប្បបរមា សេចក្តីព្រាងច្បាប់ស្តីពីនីតិវិធីជម្រះក្តីវិវាទការងារ កិច្ចគាំពារសង្គម ជាដើម។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិខាងការងារ ដែលតែងតែជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជា។ ជាមួយគ្នានេះ លោក Bussi បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការអភិវឌ្ឍន៍វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដោយទទួលបានសមិទ្ធផលជាច្រើនគួរជាមោទនៈ។ លោកក៏បានបញ្ជាក់ដែរថា អង្គការ ILO នឹងនៅតែបន្តជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជាបន្ថែមទៀត ៕