Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


×

ការ​ព្រមាន

JUser: :_load៖ ពុំ​អាច​ផ្ទុក​អ្នកប្រើប្រាស់​ដែល​មាន​ល.ស៖ 527

ឯកឧត្តមរដ្ឋ​មន្ត្រី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូន​ពលករ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន GFPT Public Companyនៅសាមុទ្រ​បាកាន​នៅ​ព្រះ​រាជា​ណា​ចក្រ​ថៃ

 សុក្រ, 21 កក្កដា 2017 15:14  |    Written by  |  2856 times  |   Print  |   Email
ឯកឧត្តមរដ្ឋ​មន្ត្រី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូន​ពលករ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន GFPT Public Companyនៅសាមុទ្រ​បាកាន​នៅ​ព្រះ​រាជា​ណា​ចក្រ​ថៃ

នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងគណៈប្រតិភូកម្ពុជាបាន អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ បងប្អូនពលករខ្មែរកំពុងធ្វើការនៅក្រុមហ៊ុន GFPT Public Company នៅសាមុទ្របាកាន នៅព្រះរាជាណាចក្រថៃ បន្ទាប់ពីបានជួបជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍសង្គមថៃ ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការពង្រឹងការអនុវត្តលក្ខខណ្ឌការងារ និងការការពារពលករកម្ពុជា។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះឯកឧត្តមអគ្គរាជទូត មន្ត្រីស្ថានទូត តំណាងមន្ទីរការងារថៃ បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃទាំងអស់ ព្រមទាំងតំណាងក្រុមហ៊ុនផ្ដល់សេវាការងាររក្រៅប្រទេស ជាពិសេសឯកឧត្តមក៏បានអរគុណដល់ក្រុមហ៊ុន GFPT ដែលបានរៀបចំឱ្យមានកម្មវិធីនេះឡើង។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏សូមពាំនាំមកនូវសេចក្ដីនឹករលឹក និងការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែខ្វល់ខ្វាយដល់សុខទុក្ខរបស់បងប្អូនពលករ និងសូមជូនពរសព្វសាធុការពរជូនដល់បងប្អូនខ្មែររស់នៅថៃទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានធ្វើការលើកឡើងពីបញ្ហារសើប មួយចំនួនដែលទាក់ទងទៅនឹងបងប្អូនពលករខ្មែរយើងនៅថៃជាពិសេស បងប្អូនពលករ ខុសច្បាប់ ដោយអាជ្ញាធរថៃបានកែទំរង់ច្បារឹតប់បន្តឹងដល់និយោជក និង កម្មករខុសច្បាប់ ដែលនេះជាកង្វល់របស់ក្រុមគ្រួសាររបស់ពលករខ្មែរយើងលើសុវត្ថិភាព និងការបណ្តេញចេញរបស់ភាគីថៃ។ ឯកឧត្តមបានស្នើរឱ្យក្មួយៗរក្សាភាពនឹងនរ និងបន្តខិតខំបំពេញការងាររបស់ខ្លួន ដោយសុវត្ថិភាពរបស់ក្មួយៗត្រូវបានធានាដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រោមកិច្ចព្រមព្រៀងគ្នាលើដំណោះស្រាយសន្តិវិធី ដែលក្នុងនោះ ភាគីថៃបានឯកភាពក្នុងការពន្យាពេលក្នុងការអនុវត្តសេចក្តីប្រកាសរបស់ខ្លួនរយៈ ៦ខែ ដែលគិតចាប់ពីខែកក្កដានេះរហូតដល់ ខែមករា ឆ្នាំ២០១៨ ដើម្បីឱ្យបងប្អូនពលករ មានពេលវេលាគ្រប់គ្រាន់ទៅបំពេញសំណុំឯកសារពាក់ព័ន្ធនានាក្នុងការទទួលបានភាពស្របច្បាប់ក្នុងការបម្រើការងារ ហើយភាគីថៃក៏បានរៀបចំបើកមជ្ឈមណ្ឌល ១០កន្លែងនៅបាងកក និងច្រើនកន្លែងទៀតនៅតាមខេត្តនានា សម្រាប់ផ្តល់ឱកាសដល់បងប្អូនកម្មករកម្ពុជាមកធ្វើឯកសារស្របច្បាប់ផងដែរ។ ជាងនេះទៅទៀត កម្ពុជាបានបើកនូវយុទ្ធនាការទ្រង់ទ្រាយធំរយៈពេល ១០០ថ្ងៃ ក្នុងការផ្តល់លិខិតធ្វើដំណើរ និងប័ណ្ណOCWC ដល់បងប្អូនពលករចំនួន ១៦ម៉ឺននាក់ ហើយការធ្វើលិខិត ឆ្លងដែន នឹងត្រូវធ្វើរួចក្នុងរយៈ ពេលមួយថ្ងៃដែលមានតម្លៃ២៣៥០បាត ហើយក្នុងបេសកកម្មនេះ យើងបានបញ្ជូនក្រុមការងារ២០០នាក់ មកបំពេញកិច្ចការងារនេះផងដែរ។ ដូចនេះសូមបងប្អូន ដែលមិនទាន់មានឯកសារស្របច្បាប់សូមនាំគ្នាទៅទទួលសេវានេះនៅស្ថានទូតកម្ពុជាប្រចាំក្រុងបាងកក និងតាមទីតាំងផ្តល់អត្តសញ្ញាណនានា ដែលបាននឹងកំពុងផ្តល់សេវា និងរៀបចំឯកសារស្របច្បាប់ជូនបងប្អូនពលករ ឱ្យបានទាន់ពេលវេលា និងឆាប់បានត្រឡប់ទៅបំពេញការងាររៀងៗខ្លួនវិញ ពោលគឺនៅពេលដែលបងប្អូនពលករយើងមកទទួលយកសេវានេះភ្លាម ក្រុមការងារយើងនឹងរៀបចំបែបបទជូនជាបន្តបន្ទាប់ភ្លាមដើម្បីអាចធ្វើកិច្ចការនេះចប់ក្នុងថ្ងៃតែមួយជូនបងប្អូនតែម្តង។ ស្របពេលជាមួយគ្នានេះដែរ សភាពការណ៍ក្នុងប្រទេសកម្ពុជាយើងកំពុងតែមានភាពល្អប្រសើរ ដោយមានសុខសន្តិភាព និងស្ថេរភាពពេញលេញដោយរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ ជាមធ្យម៧%ប្រចាំឆ្នាំ ក្នុងនោះអត្រាអ្នកមានការងារធ្វើមានរហូតដល់៩៩.៣% ហើយមន្ត្រីរាជការ ទទួលបានប្រាក់ខែយ៉ាងតិច ៨០ម៉ឺនរៀល បងប្អូនកម្មករទទួលបានប្រាក់ឈ្នួលអប្បរមា ១៥៣ដុល្លារ រួមនឹងអត្ថប្រយោជន៍ផ្សេងៗទទួលបានពី១៧០ ទៅ១៨១ ដុល្លារ ហើយកំពុងតែត្រូវបានតំឡើងជាបន្តបន្ទាប់ក្រោមយន្តការត្រីភាគីរបស់រាជរដ្ឋាភិបាល ជាងនេះទៅទៀតក៏ទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត រួមមានរបបសន្តិសុខសង្គម គ្រោះថ្នាក់ការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍នៅពេលខាងមុខ។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តគោលនយោបាយចំណាកស្រុកដោយសុវត្ថិភាពនិងស្របច្បាប់ ហើយបច្ចុប្បន្នមានបងប្អូនពលករខ្មែរនៅក្រៅប្រទេសជាង១លាននាក់ នៅប្រទេសថៃមាន១លាន៥ម៉ឺននាក់ ដែលទទួលបានប្រាក់ឈ្នួល ៣០០បាតក្នុងមួយថ្ងៃ និងនៅប្រទេសនានាទៀតដូចជា ជប៉ុន កូរ៉េ ម៉ាឡេ និងសឹង្ហបូរី ហើយកន្លងមកទទួលបានចំណូលមធ្យមប្រហែល ជិត២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ជាងនេះទៅទៀតពលករយើងទទួលបានការបណ្ដុះបណ្ដាលជំនាញ ព្រមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងទៀត ហើយពេលត្រឡប់ទៅវិញ បងប្អូនពលករ គឺជាធនធានមនុស្ស ដែលមានជំនាញខ្ពស់ដើម្បីកសាងប្រទេសតាមរយះការងារនៅក្នុងស្រុកយើង។ ទាំងនេះ គឺកើតចេញពីទំនាក់ទំនងការទូតល្អរវាងកម្ពុជា-ថៃ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ និងបានជុំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានប្រយោជន៍សម្រាប់ការអភិវឌ្ឍ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានបញ្ចាក់ថា ពលករយើងចាប់ផ្តើមពីប្រព័ន្ធ បណ្តុះបណ្តាល ជំនាញដែលធ្វើការមានប្រាក់ចំណូល តែលក្ខខណ្ឌមិនមែនពលករ ហើយការជ្រើសរើស និងបញ្ជូនពលករ គឺធ្វើឡើងតាមប្រព័ន្ធ MOU ដែលមានភាពស្របច្បាប់ តម្លាភាព និងសុវត្ថិភាព ដែលរក្សាលក្ខខណ្ឌការងារល្អ ហើយហានិភ័យការងារនានាដែលកើតឡើងជាយថាហេតុ នឹងត្រូវបានដោះស្រាយតាមច្បាប់។ ជារួមការធ្វើចំណាកស្រុកជាបញ្ហាសាកលដែលប្រទេសជាច្រើនបាននឹងកំពុងផ្តល់លទ្ធភាពដល់ពលកររបស់ខ្លួនទៅធ្វើការនៅក្រៅប្រទេស ដើម្បីអាចទទួលបាននូវប្រាក់ចំណូលខ្ពស់ ក្នុងការទ្រទ្រង់ជីវភាព ព្រមទាំងការដកយកបទពិសោធន៍ និងជំនាញវិជ្ជាជីវៈ ដែលអាចឱ្យពួកគេរកការងារធ្វើ ឫបើកអាជីវកម្មផ្ទាល់ខ្លួនបានបន្ទាប់ពីការវិលត្រឡប់មកប្រទេសខ្លួនវិញ។ ដោយឡែកនៅតំបន់អាស៊ីមានប្រទេសចំនួន ៧ ក្នុងចំណោម ១០ ប្រទេសដែលបានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស លើកលែងតែប្រទេសប្រុយណេ សឹង្ហបូរី និងម៉ាឡេស៊ី។ ឯកឧត្តមក៏បានធ្វើការអំពាវនាវដល់ បងប្អូនពលករយើងឱ្យរស់នៅ ធ្វើការងារដោយគោរពច្បាប់របស់ប្រទេសថៃ រក្សាសាមគ្គីភាព ទំនាក់ទនងល្អជាមួយថៃ និងខឹតខំរៀនបច្ចេកទេសវិជ្ជាជីវៈ សម្រាប់ពេលចប់កិច្ចសន្យាវិលទៅប្រទេសវិញក្មួយៗនឹងមានជំនាញ និងលទ្ធភាពប្រកបរបរខ្លួនឯង ឫស្វែងរកការងារធ្វើដែលប្រកបដោយភាពថ្លៃថ្នូរនិងប្រាក់កំរៃខ្ពស់។

 



ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.