Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


​ពិធី​ប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត ជ័យលាភី កម្រិតបរិញ្ញាបត្រ កម្រិ​ត​ប​រិ​ញ្ញា​ប​ត្រ​រ​ង ​និងកម្រិត​វិញ្ញាបនបត្រ វិទ្យាស្ថានខ្មែរជំនាន់ថ្មី

 ច័ន្ទ, 13 មីនា 2017 11:29  |    Written by MLVT  |  3578 times  |   Print  |   Email
​ពិធី​ប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត ជ័យលាភី កម្រិតបរិញ្ញាបត្រ កម្រិ​ត​ប​រិ​ញ្ញា​ប​ត្រ​រ​ង ​និងកម្រិត​វិញ្ញាបនបត្រ វិទ្យាស្ថានខ្មែរជំនាន់ថ្មី

ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត ជ័យលាភី កម្រិតបរិញ្ញាបត្រ កម្រិតបរិញ្ញាបត្ររង និងកម្រិតវិញ្ញាបនបត្រ សរុបចំនួន ១.៧៧២នាក់ នារី ៩៣១នាក់ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលបានបញ្ចប់ការសិក្សារបស់ខ្លួនដោយជោគជ័យ នៅក្នុងឆ្នាំសិក្សា ២០១១-២០១២, ឆ្នាំសិក្សា២០១២-២០១៣និងឆ្នាំសិក្សា ២០១៥-២០១៦ កន្លងមកនេះ មាន ៖

១/ សិក្ខាកាម ថ្នាក់វិជ្ជាជីវៈ ចំនួន៦៥៥ នាក់(នារី៤៧២ នាក់)។

២/ និស្សិត ថ្នាក់បរិញ្ញាបត្ររងចំនួន១៧២ នាក់(នារី៤០ នាក់)។

៣/ និស្សិត ថ្នាក់បរិញ្ញាបត្រចំនួន៩៤៥ នាក់(នារី៤១៩ នាក់)។

ក្នុងចំណោមសិក្ខាកាម សិស្ស និស្សិតទាំងនោះ ក៏មាននិស្សិតថ្នាក់បរិញ្ញាបត្រ ផ្នែកអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សរុបចំនួន ១៥១ នាក់ ផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានពាំនាំនូវការសាកសួរសុខទុក្ខរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសិក្ខាកាម សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ ទាំងអស់នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី និងអបអរសាទរចំពោះសិក្ខាកាម និងសិស្ស និស្សិតជ័យលាភីទាំងអស់ផងដែរ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលសម្រេចបានជោគជ័យជាបន្តបន្ទាប់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាពសម្រាប់អភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយៗបន្ត។ បច្ចុប្បន្ន វិទ្យាស្ថានបាននឹងកំពុងបណ្តុះបណ្តាលដល់ សិក្ខាកាម និងសិស្សនិស្សិត ដែលកំពុងសិក្សាថ្នាក់វិជ្ជាជីវៈ ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សរុបចំនួន ៧.០៣២នាក់ (នារី ៤.១២៣នាក់)។ ដោយឡែកចាប់តាំងពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៦ វិទ្យាស្ថានខ្មែរជំនាន់ថ្មីមានគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សរុបចំនួន ៣៤៦នាក់ (នារី ១១២នាក់) ហើយសិក្ខាកាម និងសិស្ស និស្សិត ដែលបានបញ្ចប់វគ្គសិក្សា និងការសិក្សាថ្នាក់វិជ្ជាជីវៈ ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សរុបចំនួន១៦.៩៦០ នាក់ (នារី ៧.៥៣១នាក់) ក្នុងនោះដែរមាន សិក្ខាកាមថ្នាក់វិជ្ជាជីវៈចំនួន១៤ ៥០៤ នាក់ និស្សិតថ្នាក់បរិញ្ញាបត្ររងចំនួន៩៧៤ នាក់ និស្សិតថ្នាក់បរិញ្ញាបត្រចំនួន១៤៨៤នាក់ រួមទាំងសិក្ខាកាម និងនិស្សិតជ័យលាភី ដែលនឹងត្រូវទទួលសញ្ញាបត្រនាពេលនេះផងដែរ។ ឆ្លៀតក្នុងឱកាសដ៏ប្រសើរនេះ ឯកឧត្តមបណ្ឌិត ក៏សូមកោតសរសើរដល់សិក្ខាកាម និងសិស្ស និស្សិតជ័យលាភី នៃវិទ្យាស្ថានខែ្មរជំនាន់ថ្មី ទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្ររហូតដល់ទទួលបានជោគជ័យជាស្ថាពរ ហើយខ្ញុំព្រះករុណាខ្ញុំក៏មានសង្ឃឹមយ៉ាងមុតមាំថា អស់លោក លោកស្រី នឹងយកចំណេះដឹងដែលមាន បូកផ្សំជាមួយបទពិសោធន៍ការងារកន្លងមក ដើម្បីប្រើប្រាស់ក្នុងការងារប្រកបដោយជោគជ័យ និងរួមចំណែកក្នុងការកសាងប្រទេសជាតិមាតុភូមិរបស់យើង ព្រមទាំងបានផ្តាំផ្ញើផងដែរ ដល់ប្អូនៗ ក្មួយៗ សូមប្រព្រឹត្តខ្លួនឲ្យល្អ សក្តិសមជាធនធានមនុស្សប្រកបដោយគុណភាព មានចំណេះដឹង ចំណេះធ្វើ សុភាពរាបសារ ទន់ភ្លន់ មានសាមគ្គីល្អ មានសីលធម៌រស់នៅល្អ ដើម្បីជាគំរូល្អដល់ស្រទាប់យុវជន ដែលជាទំពាំងស្នងឫស្សីរបស់ជាតិយើងបន្តទៀត។ ទន្ទឹមនឹងនឹងនោះ សូមប្អូនៗ ក្មួយៗ ចងចាំថា ក្នុងនាមជាសិស្ស-និស្សិត បញ្ញាវ័ន្ត យើងត្រូវរក្សាឲ្យបាននូវឧត្តមគតិជាតិខ្ពស់ សិក្សាវិជ្ជាជីវៈប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវទាន់ពេលវេលាក្នុងការកសាងប្រទេសជាតិ និងជោគវាសនាខ្លួន គ្រួសារខ្លួន។ ជាមួយគ្នានេះដែរ ក៏សូមសម្តែងនូវការកោតសរសើរជូនចំពោះ លោក លោកស្រី គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ វិទ្យាស្ថានខ្មែរជំនាន់ថ្មីទាំងអស់ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវ បង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងផ្តល់បទពិសោធន៍ល្អៗអស់ពីកំលាំងកាយចិត្ត ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអប់រំបណ្តុះបណ្តាលប្អូនៗ ក្មួយៗ សិស្ស-និស្សិត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែប្រសើរឡើងថែមទៀតសម្រាប់បច្ចុប្បន្ន និងទៅអនាគត។



ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.