Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់បន្តអនុវត្តឆ្នាំ ២០១៧ ដល់ ២០១៩

 អង្គារ, 08 វិច្ឆិកា 2016 11:08  |    Written by MLVT  |  3145 times  |   Print  |   Email
ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់បន្តអនុវត្តឆ្នាំ ២០១៧ ដល់ ២០១៩

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតី និងជាហត្ថលេខី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់បន្តអនុវត្តឆ្នាំ ២០១៧ ដល់ ២០១៩ រវាង រាជរដ្ឋាភិបាលកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ កន្លងមកតាមរយៈនៃកិច្ចសហប្រតិបត្តិការយ៉ាងល្អរយៈពេល១៥ឆ្នាំ រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម ជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ធ្វើឱ្យទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ជាពិសេសការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទាក់ទាញការវិនិយោគ និងធានាបាននូវនិរន្តភាព និងសក្ដានុពល នៃការនាំចេញផលិតផល នៃវិស័យវាយនភណ្ឌ កាត់ដេរ និងស្បែកជើងនៅកម្ពុជា។ រោងចក្រ សហគ្រាស គ្រឹះស្ថាន បានបន្តរីកចម្រើនទៅតាមសន្ទុះ នៃកំណើនសេដ្ឋកិច្ច។ សហគ្រាស គ្រឹះស្ថានបានបន្តកើនទ្បើងជាលំដាប់ ជាក់ស្តែងគិតត្រឹមខែកញ្ញា ឆ្នាំ២០១៦ នេះ សហគ្រាសដែលបានចុះបញ្ជីនៅក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ៩ ២២៦ គ្រឹះស្ថាន កើនឡើង៨% ប្រៀបធៀបនឹងឆ្នាំ២០១៥ដែលនិយោជិតចំនួន ១ ១៧០ ៥៣០នាក់ កើនឡើង ៩% ប្រៀបធៀបឆ្នាំ២០១៥ ក្នុងនោះឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ និងស្បែកជើងចំនួន ១ ១០៤ ដែលមានកម្មករនិយោជិតចំនួនជាង ៧០ ម៉ឺននាក់ និងបានផ្តល់ការងារដោយប្រយោល ដល់ប្រជាពលរដ្ឋប្រមាណជាង ២លាននាក់។ រាជរដ្ឋាភិបាលកម្ពុជា មានជំហរយ៉ាងមុតមាំក្នុងការធានា ថាលក្ខខណ្ឌការងារ នៅក្នុងវិស័យវាយនភណ្ឌនៅកម្ពុជាសមស្របនឹងបទដ្ឋានការងារអន្តរជាតិរបស់ ILO ដែលទទួលស្គាល់ជាអន្តរជាតិ។ គោលបំណងដ៏សំខាន់ ដែលរាជរដ្ឋាភិបាលបន្តឱ្យមានគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គឺដើម្បីរក្សានូវប្រព័ន្ធវាយតម្លៃឯករាជ្យដែល អាចជឿទុកចិត្តបាន និងទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការធានាការអនុវត្តត្រឹមត្រូវនៃបទដ្ឋាន ការងារ ILO និងច្បាប់ស្តីពីការងារនៃព្រះ រាជាណាចក្រកម្ពុជា។ ការបន្តអនុស្សរណៈយោគយល់គ្នានាពេលនេះ នឹងកាន់តែបង្កើនភាពជាដៃគូរក្នុងកិច្ចសហការគ្នាសម្រេចឱ្យបាននូវ គោលដៅរួមដែលយើងបានដាក់ចេញ ផែនទីបង្ហាញផ្លូវរួមគ្នាឆ្ពោះទៅឆ្នាំ២០១៨ ដែលជាយុទ្ធសាស្រ្ត និងផែនការសកម្មភាពរួម សម្រាប់កិច្ចសហ ប្រតិបត្តិការលើការអនុវត្តបទដ្ឋានការងារ ដោយផ្តោតសំខាន់លើការផ្ទេរចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ល្អៗ ពីគម្រោងរោចក្រកាន់តែ ប្រសើរ មកក្រុមអធិការកិច្ចការងាររបស់ក្រសួង ដើម្បីបំពេញកិច្ចការងារឱ្យកាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់ក្នុងការត្រួតពិនិត្យ តាមដាន វាយតម្លៃការអនុវត្តច្បាប់របស់សហគ្រាស គ្រឹះស្ថាន និងការពង្រឹងសមត្ថភាពកម្មករនិយោជិត និងអ្នកគ្រប់គ្រងនៃសហគ្រាស គ្រឹះស្ថាន ក្នុងការកែលម្អលក្ខខណ្ឌការងារ អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។



ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.