នៅសណ្ឋាគារភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញជាអធិបតីបេីកសិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្តីពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ដែលសហការរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ(ILO) ។ សិក្ខាសាលាដែលបានរៀបចំឡេីងនាពេលនេះ គឺជាការបង្ហាញយ៉ាងជាក់ច្បាស់នូវការបន្តខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការធ្វេីអោយកាន់តែប្រសេីរឡេីងនូវលក្ខខណ្ឌការងារ និងសុខដមរមនាក្នុងទំនាក់ទនងវិជ្ជាជីវៈ សំដៅលេីកកម្ពស់កម្រិតជីវភាពរស់នៅរបស់កម្មករនិយោជិត និងធានាបាននូវនិរន្តភាពវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ។
គោលបំណងសិក្ខាសាលាត្រីភាគីថ្នាក់ជាតិនេះមានគោលបំណងសំខាន់ៗចំនួនពីរ៖
ក. ពង្រឹងការអនុវត្តយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និង ផលិតស្បែកជើង
ខ. ធ្វើបច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ច និងភាពប្រកួតប្រជែងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា
លទ្ធផលរំពឹងទុក៖
ក. ត្រីភាគីនឹងបន្តអនុវត្តគោលការណ៍ លក្ខណវិនិច្ឆ័យ និងកាលវិភាគសម្រាប់ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា
ខ. សិក្ខាកាមទាំងអស់នឹងយល់កាន់តែច្បាស់អំពីស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននិងភាពប្រកួតប្រជែងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។