ទីស្ដីការក្រសួង៖ ថ្ងៃទី២៩ សីហា ឆ្នាំ២០១៦ ឯកឧត្ដម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអនុញ្ញាតឲ្យ គណះប្រតិភូសហព័ន្ធសហជីពឡាវដឹកនាំដោយលោក tongye yangyongxeng ចូលជួបសម្ដែងការគួរសមក្នុងឱកាសគណះប្រតិភូនេះមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាតាមរយៈសភាសហព័ន្ធសហជីពសហជីពកម្ពុជា។ ក្នុងជំនួបនេះភាគីទាំងពីរប្ដេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការជាបងប្អូនជិតខាងល្អឲ្យកាន់តែល្អប្រសើរថែមទៀតរវៀងវិសយ័ការងារនិងសហជីពនៃប្រទសទាំងពីរ។