ទីស្ដីការក្រសួង៖ ព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបជាមួយលោក អឺល ប្រោន នាយកប្រចាំប្រទេសចិន និងជានាយកកម្មវិធីផ្នែកច្បាប់របស់មជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ(ACILS) ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធវិស័យការងារ។