Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តម ហេង សួរ៖ រាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយស្ថាប័នអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវទស្សនវិស័យរួមគ្នា

 អង្គារ, 08 មេសា 2025 15:53  |    Written by MLVT  |  232 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ៖ រាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយស្ថាប័នអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវទស្សនវិស័យរួមគ្នា

 

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ កម្មករនិយោជិត និយោជក និងដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវទស្សនវិស័យរួមគ្នា ក្នុងការជំរុញការអនុវត្តកាតាលីករសកលស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល បរិយាបន្ន និងមិនទុកនរណាម្នាក់ចោលនោះឡើយ។ 

 

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់បែបនេះ នៅក្នុងវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក (Asia Pacific Global Accelerator Policy Forum) ដែលធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 

 

ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះអង្គការអន្តរជាតិខាងការងារ (ILO) ក៏ដូចជាទីភ្នាក់ងារអង្គការសហប្រជាជាតិពាក់ព័ន្ធនានា ដែលបានផ្ដួចផ្ដើម និងសម្របសម្រួលឱ្យមានយន្តការ “កាតាលីករសកលស្ដីពីការងារសមរម្យនិងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌” ដែលបង្កើតឡើងក្នុងគោលបំណងគាំទ្រប្រទេសត្រួសត្រាយផ្លូវក្នុងការតាក់តែង និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍របស់ខ្លួនតាមរយៈកិច្ចសហប្រតិបត្តិការពហុភាគី ការអភិវឌ្ឍប្រកបដោយចីរភាព និងការវិយោគលើការគាំពារសង្គម និងការងារសមរម្យ។ 

 

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ដោយមើលឃើញថាទិសដៅ និងបេសកកម្មនៃគំនិតផ្ដួចផ្ដើមកាតាលីករសកលស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ អាចបំពេញបន្ថែម និងជួយជំរុញរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យរយៈពេលវែង ទើបរាជរដ្ឋាភិបាលកម្ពុជាបានឯកភាពមិនរួញរាក្នុងការដាក់កម្ពុជាចូលជាប្រទេសត្រួសត្រាយផ្លូវ និងប្តេជ្ញាធ្វើជាប្រទេសត្រួសត្រាយផ្លូវគំរូសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍដទៃទៀត។ 

 

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ផ្ដោតទៅលើគោលនយោបាយអាទិភាពសំខាន់ៗ ដូចជាគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលគាំទ្រដល់ការបង្កើតការងារ, ការអភិវឌ្ឍជំនាញតាមវិស័យសម្រាប់យុវជនដែលងាយរងគ្រោះចំនួន១.៥លាននាក់ ដោយផ្តោតលើយេនឌ័រ, ការពង្រីកការគាំពារសង្គមរួមទាំងការធានារ៉ាប់រងសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍, ការចុះបញ្ជីកម្មករនិយោជិត និងសហគ្រាសក្រៅប្រព័ន្ធ, ការធ្វើឱ្យប្រសើរឡើងនូវទីផ្សារការងារប្រកបដោយបរិយាបន្នតាមរយៈឌីជីថលូបនីយកម្ម និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងឯកជន។ 

 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអនុវត្តនិងជំរុញផែនទីបង្ហាញផ្លូវ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងខិតខំធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍជំនាញ និងការគាំពារសង្គម សម្រាប់ កម្មករនិយោជិត យុវជន ពលករទេសន្ដរប្រវេសន៍ និងអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ត្រី និងជនមានពិការភាពមានឱកាសសិក្សា និងអភិវឌ្ឍខ្លួនបន្ថែមនៅអំឡុងពេលអន្តរកាលនេះ សំដៅទាញយកប្រយោជន៍ជាអតិបរិមាក្នុងការផ្លាស់ប្ដូរបរិបទសកល៕

 

#MLVT #HENGSour


Click to enlarge image IMG_20250408_155137_176.jpg
Click to enlarge image IMG_20250408_155150_739.jpg
Click to enlarge image IMG_20250408_155155_320.jpg
Click to enlarge image IMG_20250408_155157_977.jpg
Click to enlarge image IMG_20250408_155200_307.jpg
Click to enlarge image IMG_20250408_155203_417.jpg
Click to enlarge image IMG_20250408_155208_070.jpg
Click to enlarge image IMG_20250408_155211_579.jpg
View the embedded image gallery online at:
https://uat-primary.mlvt.gov.kh/index.php/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3183.html#sigProId588a54c372

ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.