Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ លើកទឹកចិត្តយុវជនជ័យលាភីនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្មេយ៍ និងជប៉ុន បង្កើតមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

 សៅរ៍, 21 កញ្ញា 2024 08:55  |    Written by MLVT  |  725 times  |   Print  |   Email
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ លើកទឹកចិត្តយុវជនជ័យលាភីនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្មេយ៍ និងជប៉ុន បង្កើតមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកដល់យុវជនជ័យលាភីក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្មេយ៍ និងជប៉ុន (SSEAYP) ខិតខំបង្កើតមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងចំណោមយុវជនជប៉ុន និងយុវជនដែលមកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ផ្សេងទៀត។

 

ការលើកឡើងនេះ ក្នុងឱកាសឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ នៅរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យប្រតិភូនិស្សិតជ័យលាភីក្នុងកម្មវិធី SSEAYP ដែលដឹកនាំដោយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដើម្បីសំណេះសំណាល ក៏ដូចជាស្នើសុំអនុសាសន៍មួយចំនួនពាក់ព័ន្ធការត្រៀមខ្លួនចូលរួមជាមួយយុវជនបរទេសផ្សេងទៀត។

 

ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ដល់ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ត្រូវផ្សព្វផ្សាយនូវវប្បធម៌ប្រពៃណីល្អរបស់កម្ពុជាដល់យុវជននៃបណ្តាប្រទេសដ៏ទៃទៀត និងផ្សព្វផ្សាយនូវការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានការរីកចំរើនលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព ដើម្បីទាក់ទាញអ្នកទេសចរ និងវិនិយោគបរទេសមកកម្ពុជាឱ្យបានកាន់តែច្រើន។

 

ជាមួយគ្នានេះ ឯកឧត្តមមានប្រសាសន៍ថា យុវជនគឺជាអ្នកការទូតដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជា ដែលកំពុងមានការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ។ រាជរដ្ឋាភិបាល តែងតែគិតគូពីយុវជនជាកម្លាំងដល់រឹងមាំ ក្នុងការចូលរួមកសាង និងអភិវឌ្ឍប្រទេសនាពេលអនាគត ដែលទាមទារឱ្យយុវជនត្រូវមានសមត្ថភាពខ្ពស់ ដើម្បីបន្តវេនក្លាយជាអ្នកដឹកនាំនាពេលអនាគត។

 

ឯកឧត្តមបានសង្កត់ធ្ងន់លើការបង្ហាញពីប្រពៃណីខែ្មរលើឆាកអន្តរជាតិ បង្កើនភាពទំនាក់ទំនង ដកស្រង់បទពិសោធន៍ បង្ហាញពីសក្ដានុពលពីកម្ពុជា ហើយបានលើកទឹកចិត្តដល់យុវជនឱ្យខិតខំអភិវឌ្ឍន៍សមត្ថភាព ដើម្បីត្រៀមខ្លួនជួយកសាងប្រទេសជាតិបន្ថែមទៀត។

 

អនុប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ លោកស្រី ឡា សុភៈ បានថ្លែងថា ក្នុងឆ្នាំ២០២៤នេះ ក្រសួងអប់រំ យុវជន និងកីឡាបានជ្រើសរើសយុវជនកម្ពុជាចំនួន ១៥នាក់ និងប្រធានប្រតិភូ ១រូប សម្រាប់ចូលរួមកម្មវិធី SSEAYP លើកទី៤៨ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣៨ថ្ងៃ ចាប់ពីថ្ងៃ ទី៤ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយធ្វើដំណើរទៅកាន់ប្រទេសចំនួន ៣ គឺជប៉ុន ឥណ្ឌូណេស៊ី និងវៀតណាម។

 

លោកស្រីបន្តថា គោលបំណងនៃកម្មវិធីនេះ គឺបំផុស និងពង្រឹងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមករវាងយុវជនប្រទេសអាស៊ាន និងយុវជនប្រទេសជប៉ុន ហើយក៏ជាការពង្រីកនូវទស្សនវិស័យលើឆាកអន្តរជាតិ និងដើម្បីបណ្តុះបណ្តាលគំនិតសហប្រតិបត្តិការអន្តរជាតិ។

 

កម្មវិធីនេះ ធ្វើឱ្យយុវជនទាំងនោះបានរស់នៅរួមគ្នាលើនាវា នឹងធ្វើទស្សនកិច្ចនៅតាមប្រទេស ដែលចូលរួមទាំងអស់ ក្នុងនោះមានការអនុញ្ញាតឱ្យយុវជនចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំប្រទេស ការធ្វើទស្សនកិច្ចតាមស្ថាប័នជាតិ មរតកវប្បធម៌ និងផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមកជាមួយយុវជននៃប្រទេសនីមួយៗនៅពេលដែលនាវាបានចូលចត។

 

គួររំឭកថា SSEAYP កើតចេញពីសេចក្តីថ្លែងការណ៍រួមនៅខែមករាឆ្នាំ១៩៧៤ រវាងប្រទេសជប៉ុន និងឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងថៃ ខណៈប្រទេសប្រ៊ុយណេ បានចូលរួមកម្មវិធីនេះនៅឆ្នាំ១៩៨៥។ 

ចំណែកវៀតណាមបានចូលរួមកម្មវិធីនៅឆ្នាំ១៩៩៦ ហើយមីយ៉ាន់ម៉ាបានចូលរួមកម្មវិធីនៅឆ្នាំ១៩៩៧ និងបន្ទាប់មកនៅឆ្នាំ១៩៩៨ គឺឡាវ។ ដោយឡែកកម្ពុជាបានទទួលឱ្យចូលរួមជាសមាជិកផ្លូវការនៃកម្មវិធីនេះចាប់តាំងពីឆ្នាំ២០០០ បន្ទាប់ពីប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩៕

 

#MLVT #HENGSour



ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.