ក្នុងគោលបំណងឈានឆ្ពោះឱ្យគ្រួសារមួយមានអ្នកយល់ដឹងអំពីវិជ្ជាសង្គ្រោះបឋម តាមយុទ្ធសាស្ត្រ ២០២១-២០៣០ កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានចុះផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព ជូនដល់មន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យយល់ដឹងអំពីការសង្គ្រោះភ្លាមៗ ដែលជាចំណេះដឹងមានសារៈប្រយោជន៍អាចជួយសង្គ្រោះអាយុជីវិត នៅពេលមានគ្រោះថ្នាក់ជាយថាហេតុ នៅគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង៕
#MLVT #HENGSour #CRC