ថ្ងៃទី២០ ឧសភា ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដឹកនាំប្រតិភូបានអញ្ជើញចុះសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនី ដែលបានរងបួសសម្រាកនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងចូលរួមបុណ្យសព កម្មករ កម្មការិនីដែលបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍កាលពិម្សិលមិញ ដល់គេហដ្ឋាន និងបានផ្ដល់ថវិកាដល់គ្រួសាសព ១ លានរៀល និងអ្នករងរបួសក្នុងម្នាក់ ៥០ម៉ឺនរៀល និងអ្នកជម្ងឺនៅក្នុងបន្ទប់នោះដែរមានចំនួន ៥នាក់ ដែលក្នុងម្នាក់ ១០ម៉ឺនរៀល៕