ថ្ងៃទី១៩ ឧសភា ឯកឧត្តម ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រតិភូក្រសួង បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធជាមួយក្រុមគ្រួសារសព និងជនរងគ្រោះបង្កដោយឧបទ្ទវេហតុគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៩នាក់ និងសួរសុខទុក្ខកម្មករ កម្មការិនី រងរបួសធ្ងន់ ស្រាលចំនួន ២១នាក់នៅតាមមន្ទីរពេទ្យនានា ព្រមទាំងបានផ្ដល់នូវប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារសពក្នុងមួយគ្រួសារសពចំនួន ១លានរៀល និងអ្នករងរបួសក្នុងម្នាក់ ៥០ម៉ឺនរៀល។