Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ពិធីផ្សព្វផ្សាយ និងដា់ឱ្យអនុវត្ត គោលនយោបាយជាតិ ស្តីពីការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥

 អង្គារ, 10 តុលា 2017 11:49  |    Written by MLVT  |  3648 times  |   Print  |   Email
ពិធីផ្សព្វផ្សាយ និងដា់ឱ្យអនុវត្ត គោលនយោបាយជាតិ ស្តីពីការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥

នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយគោល នយោបាយជាតិ ស្តីពីការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ នៅវិមានសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ឲ្យអនុវត្តន៍នូវ «គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥»នេះ ពិតជាមានភាពចាំបាច់បំផុតក្នុងការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដែលបានកំណត់ជាអាទិភាពក្នុងការសម្រេចបាន នូវកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ការអភិវឌ្ឍធនធានមនុស្សលើផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការបង្កើនឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដោយសមធម៌ ដើម្បីលើកកម្ពស់ជីវភាព ភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងភាពសុខដុមរមនាសង្គម។ ទន្ទឹមនឹងនេះ ការដាក់ចេញនូវគោលនយោបាយនេះ ក៏មានភាពប្រទាក់ក្រឡា និងបំពេញឲ្យគ្នាទៅវិញទៅមក ព្រមទាំងទាញយកប្រយោជន៍ ពីសក្តានុពលនៃគោលនយោបាយនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាអាទិភាពមួយនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មក ទន្ទឹងនឹងការស្តារ និងការអភិវឌ្ឍប្រទេសជាតិពីបាតដៃទទេ កម្ពុជាបានយកចិត្តទុកដាក់លើវិស័យអប់រំ ជាពិសេសអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា គ្រឹះស្ថានសិក្សា និងសាលាវិជ្ជាជីវៈនៅកម្ពុជាសរុបមានចំនួន៣២៥ ក្នុងនោះមានគ្រឹះស្ថានក្រោមឱវាទ របស់ក្រសួងការងារចំនួន១១៣ ដែលមានគ្រឹះស្ថានសាធារណៈចំនួន ៣៩។ សម្តេចនាយករដ្ឋមន្រ្តី បានបន្តថា ចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនសិក្ខាកាម សិស្ស និស្សិត កម្រិតវិញ្ញាបនបត្ររយៈពេលខ្លីក្រោមរយៈពេល១ឆ្នាំ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ សញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បរិញ្ញាបត្របច្ចេកវិទ្យា សញ្ញាបត្រវិស្វករ បិរញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា និងបានបហ្វឹកហ្វឺនកូនជាងដល់កម្មករនិយោជិតបានប្រមាណ ៣១ម៉ឺននាក់។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការរៀបចំ និងដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបង្កើតយុទ្ធសាស្រ្តនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់កម្លាំងពលកម្មឲ្យឆ្លើយតបទៅនឹង តម្រូវការទីផ្សារការងារ ជាពិសេសរួមចំណែកក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងបង្កើតការងារសមរម្យ ព្រមទាំងធានាគុណភាព និងផលិតភាពខ្ពស់ របស់កម្លាំងពលកម្ម ដែលអាចប្រកួតប្រជែងប្រសើរជាងមុនជាមួយបណ្តាប្រទេសក្នុងតំបន់។ សម្តេចតេជោ ហ៊ុន សែន សម្តែងការអបអរសាទរចំពោះស្រុះស្រួលគ្នាលើការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតនៅឆ្នាំ២០១៨ ព្រមយកតួលេខ១៦៥ដុល្លារ និងការបន្ថែមពីលើដោយរាជរដ្ឋាភិបាល ៥ដុល្លារបន្ថែមទៀត ស្មើ១៧០ដុល្លារ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការបន្ថែម៥ដុល្លារទៅលើប្រាក់ឈ្នួលរបស់កម្មករ២០១៨នេះ ធ្វើឲ្យរាជរដ្ឋាភិបាលខាតបង់ជាង៤០លានដុល្លារអាមេរិក តាមរយៈការអនុគ្រោះពន្ធកាន់ទុកដោយពន្យាររហូតដល់ឆ្នាំ២០២២ និងការយកប្រាក់កម្រៃលើការនាំចេញ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០១៨ បានកំណត់ថា ប្រាក់បៀវត្សរ៍ចាប់ពី ១លាន ២សែនរៀលឡើងទៅ ទើបជាប់ពន្ធ។ សម្តេចតេជោ ហ៊ុន សែន រំពឹងថា រដ្ឋសភានឹងគាំទ្រចំពោះច្បាប់ថវិកាជាតិថ្មីនេះ។ សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យពិចារណាធ្វើយ៉ាងណាកុំឲ្យមានគម្លាតគ្នាខ្លាំងលើប្រាក់ឧបត្ថម្ភពេលមរណភាពទាំងមរណភាពធម្មតា និងក្នុងពេលបេសកកម្ម រវាងមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីជំនាញប្រើប្រាស់រថយន្តក្រុងរបស់រាជធានីភ្នំពេញ ដោយមិនគិតថ្លៃ ដែលមានចំនួនប្រមាណ៥០០០នាក់ផងដែរ៕

 



ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.