Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន វូសាន អនុរដ្ឋមន្រ្តីក្រសួងការងារចិន

 សុក្រ, 01 កញ្ញា 2017 20:41  |    Written by MLVT  |  3199 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន វូសាន អនុរដ្ឋមន្រ្តីក្រសួងការងារចិន

នាល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន វូសាន អនុរដ្ឋមន្រ្តីក្រសួងការងារចិន នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ។ ក្នុងជំនួបនោះ ឯកឧត្តម ស៊ុន វូសាន បានលើកឡើងពីការរីកចម្រើន និងវាយតម្លៃពី ការការពារសុវត្ថិភាព និងសុខមាលភាពក្នុងរោងចក្រនៅកម្ពុជាថា មានភាពល្អប្រសើរច្រើន ក្រោយពីលោកបានទៅត្រួតពិនិត្យផ្ទាល់ក្នុងរោងចក្រមួយចំនួន នៅរាជធានីភ្នំពេញ។ ឯកឧត្តមក៏បានរៀបរាប់ប្រាប់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ពីយន្តការការងារ និងបច្ចេកទេសមួយចំនួន នៃការការពារសុវត្ថិភាពការងាររបស់កម្មករ និងបុគ្គលិកដែលធ្វើការនៅប្រទេសចិនផងដែរថា កន្លែងការងារខ្លះដែលប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ គឺគេប្រើឧបករណ៍ទំនើបៗជំនួសមនុស្សវិញ។ ឯកឧត្តម ស៊ុន វូសាន បានគូសបញ្ជាក់ថា ប្រមុខដឹកនាំកំពូលរបស់ប្រទេសកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ស៊ី ជិនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានភ្ជាប់ទំនាក់ទំនង កិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយយ៉ាងជិតស្និទ្ធ តាំងពីដើមរហូតដល់បច្ចុប្បន្ន ហើយក្រសួងការងារចិនក៏ពេញចិត្ត និងតែងតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឲ្យកាន់តែជិតស្និទ្ធខ្លាំងឡើងបន្ថែមទៀតដែរ។ ដោយសារមើលឃើញពីបទពិសោធន៍ និងយន្តការការពារសុវត្ថិភាពការងាររបស់ប្រទេសចិន តាមរយៈការទៅបំពេញទស្សនកិច្ចផ្ទាល់នៅប្រទេសចិន និងក្រោយពីបានស្ដាប់នូវការរៀបរាប់របស់ឯកឧត្តម ស៊ុន វូសាន រួចមក ឯកឧត្តមរដ្ឋមន្រ្តី អ៉ិត សំហេង បានស្នើដល់រដ្ឋាភិបាលចិន តាមរយៈឯកឧត្តម ស៊ុន វូសាន ថា គួរតែពិនិត្យពិចារណា និងពិភាក្សាជាមួយគ្នាលើវិស័យការងារ និងពលកម្ម ដើម្បីឈានទៅការបង្កើតកិច្ចព្រមព្រៀងមួយ ព្រោះដោយសារនៅប្រទេសចិនក៏មានពលករកម្ពុជាកំពុងបម្រើការងារនៅទីនោះផងដែរ តែមិនទាន់មានច្បាប់ទម្លាប់សម្រាប់គ្រប់គ្រងឲ្យបានត្រឹមត្រូវនៅឡើយ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី អ៉ិត សំហេង ក៏បានស្នើដល់ភាគីចិនជួយបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា និងជួយជាបច្ចេកទេស ក៏ដូចជាឧបករណ៍ទំនើបៗមួយចំនួនដល់កម្ពុជា ខណៈរោងចក្រ សហគ្រាសរបស់អ្នកវិនិយោគចិន ក៏មានច្រើនជាងគេនៅកម្ពុជាផងដែរ ធ្វើយ៉ាងណាសំដៅពង្រឹងការគាំពារកម្មករ-កម្មការិនី និងបង្កើនផលិតភាពអោយបានប្រសើរបន្ថែមទៀត។ ឯកឧត្តម ស៊ុន វូសាន ក៏បានឯកភាពនូវគំនិតយោបល់របស់ឯកឧត្តមរដ្ឋមន្រ្តី និងបានបញ្ជាក់ថា នឹងបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយកម្ពុជា ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីចូលរួមចំណែករឹតចំណងមិត្តភាពរវាងកម្ពុជា-ចិនផងដែរ៕

 



ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.