Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


កិច្ចប្រជុំគណៈកម្មការវាយតម្លៃគម្រោងនៃកម្មវិធីរួមជាមួយអង្គការសហប្រជាជាតិស្តីពីមុខរបរ និងការងារ​សម្រាប់យុវជននៅប្រទេសកម្ពុជា

 ពុធ, 07 មិថុនា 2017 15:46  |    Written by MLVT  |  3178 times  |   Print  |   Email
កិច្ចប្រជុំគណៈកម្មការវាយតម្លៃគម្រោងនៃកម្មវិធីរួមជាមួយអង្គការសហប្រជាជាតិស្តីពីមុខរបរ និងការងារ​សម្រាប់យុវជននៅប្រទេសកម្ពុជា

នៅទីស្តីការក្រសួង រសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា និងលោកជំទាវ Claire Van der Vaeren អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានអញ្ជើញបើកកិច្ចប្រជុំគណៈកម្មការវាយតម្លៃគម្រោងនៃកម្មវិធីរួមជាមួយអង្គការសហប្រជាជាតិស្តីពីមុខរបរ និងការងារសម្រាប់យុវជននៅប្រទេសកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំនេះ គឺពិនិត្យភាពត្រឹមត្រូវផ្នែកបច្ចេកទេស នៃឯកសារគម្រោងក្នុងចំណោម ភាគីពាក់ព័ន្ធសំខាន់ៗ ដូចជាភ្នាក់ងារអង្គការសហប្រជាជាតិ ដែលជាជំហានចាំបាច់ដើម្បីរៀបចំឯកសារឲ្យបានល្អមុនដាក់ជូនជាផ្លូវការទៅទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៏របស់ប្រទេសស្វីស។ ជាមួយគ្នានេះ កិច្ចប្រជុំក៏នឹង៖ ១-បង្ហាញសេចក្តីព្រាងនៃឯកសារគម្រោង និងផែនការអនុវត្ត ២-ប្រមូលធាតុចូលនានា ដើម្បីធ្វើបច្ចុប្បន្នភាពឯកសារគម្រោង ក្នុងករណីចាំបាច់ ៣-ពិនិត្យអនុម័តលើឯកសារគម្រោង ក្រោមជំនួយរបស់ទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ (SDC) សហការជាមួយអង្គការ ILO, UNDP, UNESCO, UNECEF និង UNV គម្រោងនេះមានគោលបំណងផ្តល់ឱកាសការងារសមរម្យ និងផលិតភាព ដល់យុវជនកម្ពុជា ជាពិសេសក្រុមជួបការលំបាក និងងាយរងគ្រោះ។គម្រោងនេះ គឺទស្សនវិស័យវែងឆ្ងាយរបស់អង្គការសហប្រជាជាតិនៅកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពស៊ីចង្វាក់គ្នា រវាងភ្នាក់ងាររបស់ខ្លួន និងដៃគូអភិវឌ្ឍនានា សំដៅធានាថាយុវជនវ័យក្មេង ត្រូវបានបំពាក់នូវលក្ខខណ្ឌត្រឹមត្រូវ និងជំនាញពាក់ព័ន្ធ ដើម្បីចូលក្នុងទីផ្សារការងារដែលនឹងឱ្យតម្លៃនិងការពារពួកគេ ដែលនឹងចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឱ្យការតែរីកចម្រើង និងស្របតាមគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព។ ទន្ទឹមនឹងនេះ គម្រោងនេះ ត្រូវបានបង្កើតដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនានាទាក់ទងនឹងមុខរបរ និងការងាររបស់យុវជននៅកម្ពុជា ដោយអនុលោមតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ (២០១៤-២០១៨)។ គម្រោងនេះ ក៏ជួយគាំទ្រ ការអនុវត្តរបៀបវារៈសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ជាពិសេសគោលដៅទី៨ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននិងចីរភាព និងមុខរបរនិងការងារពេញលេញនិងផលិតភាព និងការងារសមរម្យសម្រាប់ទាំងអស់គ្នា។ គម្រោងនេះ នឹងត្រូវដាក់ឱ្យអនុវត្តជាបីដំណាក់កាលគឺ៖ -ដំណាក់កាលទី១ (ខែកញ្ញា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩)៖បង្កើត និងចូលរួមផ្តួចផ្តើមគាំទ្រដល់យុវជន យុវនារីវ័យក្មេងក្នុងដំណើរការស្វែងរកការងារសមរម្យ។ -ដំណាក់កាលទី២ (ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣)៖ សម្រាំងនូវក្របខ័ណ្ឌគោលនយោបាយថ្នាក់ជាតិ និងការពង្រីកនៃការគាំទ្រយន្តការជំនាញដើម្បីត្រៀមរៀបចំយុវជន យុវនារីវ័យក្មេងចូលក្នុងកំលំាងពលកម្ម។ -ដំណាក់កាលទី៣ (ឆ្នាំ ២០២៤ ដល់ឆ្នាំ២០២៨)៖ ប្រគល់គម្រោងជួនរាជរដ្ឋាភិបាលកម្ពជាដើម្បីបន្តអនុវត្ត និងវាយតម្លៃទៅលើគម្រោងដើម្បីប្រៀបធៀបជាមួយនឹងគោលដៅដែលបានកំណត់ទុក។

 



ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.