Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ជំនួបពិភាក្សាជាមួយ ឯកឧត្តម Huang Xiqiang ប្រធានមន្ទីរកិច្ចការបរទេសប្រចាំខេត្ត ជាំងស៊ូ ប្រទេសចិន

 អង្គារ, 09 ឧសភា 2017 14:41  |    Written by MLVT  |  3428 times  |   Print  |   Email
ជំនួបពិភាក្សាជាមួយ ឯកឧត្តម Huang Xiqiang ប្រធានមន្ទីរកិច្ចការបរទេសប្រចាំខេត្ត ជាំងស៊ូ ប្រទេសចិន

នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបជាមួយ ឯកឧត្តម Huang Xiqiang ប្រធានមន្ទីរកិច្ចការបរទេសប្រចាំខេត្ត ជាំងស៊ូ ប្រទេសចិន រួមទាំងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងបង្កើនភាពស្នឹតស្នាលនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ មានប្រសាសន៍នៅក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Huang Xiqiang ប្រធានមន្ទីរកិច្ចការបរទេសប្រចាំខេត្ត ជាំងស៊ូនិងក្រុមការងារ ដែលបានធ្វើទស្សនកិច្ចនៅក្រសួងការងារនាឱកាសនេះ។ ឯកឧត្តមបន្តថា ប្រទេសចិនមានការអភិវឌ្ឍន៍យ៉ាងលឿន ហើយបានប្រែក្លាយខ្លួនជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោក ហើយការអភិវឌ្ឍយ៉ាងលឿននេះ ធ្វើទៅបានដោយសារ ភាពជឿនលឿននូវវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាកំលាំងចលករយ៉ាងសំខាន់ក្នុងការពន្លឿនសេដ្ឋកិច្ចជាតិ។ ឯកឧត្តមក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រង និងការរក្សាវឌ្ឍនភាពតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះស៊ីហនុ ដែលទទួលបានជោគជ័យជាផ្លែផ្កា រហូតមកដល់បច្ចុប្បន្ននេះ ហើយឯកឧត្តមចង់ឃើញវឌ្ឍនភាពនេះកាន់តែមានភាពល្អប្រសើរ ព្រមជាមួយការចែករំលែកបទពិសោធន៍ បច្ចេកទេស ដល់ប្រទេសកម្ពុជាសំដៅបង្កើនការអភិវឌ្ឍជឿនលឿនដូចប្រទេសចិនដែរ។ ថ្លែងនាឱកាសនោះ ឯកឧត្តម Huang Xiqiang ប្រធានមន្ទីរកិច្ចការបរទេសប្រចាំខេត្ត ជាំងស៊ូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃនៅក្នុងជំនួបនាឱកាសនេះ។ ឯកឧត្តម Huang Xiqiang បានរំលឹកផងដែរថា ទីក្រុងជាំងស៊ូបានធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាតាំងពី១០ឆ្នាំមុន ហើយមកទល់ពេលនេះទំនាក់ទំនងរវាងប្រទេសទាំង២ មានភាពកាន់តែជិតស្និត និងកំពុងស្ថិតក្នុងស្ថានភាពដែលមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម Huang Xiqiang ក៏បានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដែលបានគាំទ្រដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះស៊ីហនុ ហើយឯកឧត្តម Huang Xiqiang មានសុឆ្ឆន្ទៈក្នុងការប្រែក្លាយតំបន់នេះ មិនត្រឹមតែជាតំបន់សេដ្ឋកិច្ចពិសេសនោះទេ តែឱ្យប្រែក្លាយទៅជាទីក្រុងដ៏ទំនើបមួយ ដែលមានទាំងខ្សែចង្វាក់ផលិតកម្ម សេវាកម្ម លំនៅដ្ឋាន ព្រមទាំងសាលារៀន។ ជាក់ស្តែងកំពុងតែសាងសង់ វិទ្យាស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសមិត្តភាពកម្ពុជា-ចិន សំដៅលើកស្ទួយជំនាញបច្ចេកទេស មិនត្រឹមតែសម្រាប់ក្រុមហ៊ុនដែលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះទេ តែដើម្បីលើកស្ទួយវិស័យនេះទូទាំងប្រទេសកម្ពុជាផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម Huang Xiqiang ក៏បានសំណូមដល់ក្រសួងការងារ ក្នុងការផ្តល់សិទ្ធ និងលទ្ធភាពឱ្យឯកឧត្តមក្នុងកិច្ចការគ្រប់គ្រងសាលាបណ្តុះបណ្តាលបច្ចេកទេស មិត្តភាពកម្ពុជា-ចិន សំដៅបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេសកម្ពុជា។ មួយវិញទៀត ឯកឧត្តម Huang Xiqiang ក៏បានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី ទៅធ្វើដំណើរទស្សនកិច្ចនៅខេត្តជាំងស៊ូ ក្នុងវេទិការកិច្ចសហប្រតិបត្តិការរវាងខេត្តជាំងស៊ូ និងប្រទេសកម្ពុជានៅខែមិថុនា ខាងមុខនេះផងដែរ។ តបតាមការស្នើរសុំរបស់ឯកឧត្តម Huang Xiquang ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានសម្តែងនូវភាពសប្បាយរីករាយ និងគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះស៊ីហនុឱ្យទៅជាទីក្រុងទំនើបមួយ ព្រមទាំងគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ មិត្តភាពកម្ពុជា-ចិននៅក្រុងព្រះស៊ីហនុដែលបច្ចុប្បន្ន វិទ្យាស្ថាននេះបានសាងសង់រួចរាល់ប្រមាណ ៩០%ហើយ។ ឯកឧត្តមបន្តថា ក្រសួងការងារ រីករាយក្នុងភាពជាដៃគូរជាមួយទីក្រុងជាំងស៊ូ ហើយនឹងប្រគល់សិទ្ធឱ្យភាគីចិនគ្រប់គ្រងលើវិទ្យាស្ថាននោះ ទាំងគ្រូ កម្មវិធីសិក្សា និង សម្ភារៈបច្ចេកទេស ក៏ដូចជាបរិក្ខាផ្សេងៗ។ ការចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធនេះនឹងត្រូវធ្វើឡើងនាពេលឆាប់ៗនេះ ហើយឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីសង្ឃឹមជឿជាក់ថា គម្រោងនេះនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់វឌ្ឍនភាពនៃប្រទេសទាំង២។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៣ ខែឧសភាឆ្នាំ២០១៧នេះ យើងនឹងមានជើងយន្តហោះផ្ទាល់ពីទីក្រុងជាំងស៊ូមកក្រុងព្រះសីហនុ ដែលជើងហោះហើរនេះនឹងបង្ករលក្ខណៈងាយស្រួលដល់ការវិនិយោគ ព្រមទាំងទាក់ទាញអ្នកវិនិយោគកាន់តែច្រើនឡើងសម្រាប់ប្រទេសកម្ពុជា។

 



ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.