Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្ទះស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលករកម្ពុជា និងសំណេះសំណាលជាមួយពលករកម្ពុជា ដែលកំពុងស្នាក់នៅក្នុងផ្ទះនេះ នៅទីក្រុងអឺចុងប៊ូ ប្រទេសកូរ៉េ

 ច័ន្ទ, 17 មេសា 2017 20:39  |    Written by MLVT  |  2892 times  |   Print  |   Email
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្ទះស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលករកម្ពុជា និងសំណេះសំណាលជាមួយពលករកម្ពុជា ដែលកំពុងស្នាក់នៅក្នុងផ្ទះនេះ នៅទីក្រុងអឺចុងប៊ូ ប្រទេសកូរ៉េ

នៅសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នេះផងដែរឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្ទះស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលករកម្ពុជា និងសំណេះសំណាលជាមួយពលករកម្ពុជា ដែលកំពុងស្នាក់នៅក្នុងផ្ទះនេះ នៅទីក្រុងអឺចុងប៊ូ ប្រទេសកូរ៉េ ដែលបានការចូលរួមដោយឯកឧត្តម គីម វ៉ន អភិបាលរងខេត្តខ្យង់គីដូ លោក អុី យ៉ង ប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេស លោក គឹម ហេសរ ប្រធានអង្គការអភិវឌ្ឍន៍ធនធានមនុស្សក្រុងគឹមហេរ និងសមត្ថកិច្ចទទួលបន្ទុកពលករបរទេសប្រចាំទីក្រុង អឺចុងប៊ូ និងពលករកម្ពុជាជាច្រើននាក់ទៀត។ តាមរបាយការណ៍របស់លោក អុី យ៉ង ប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេស បានជម្រាបជូនថា ការរៀបចំឱ្យមានផ្ទះស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលករកម្ពុជានេះ គឺដើម្បីសម្រួលដល់ការលំបាករបស់ពលករកម្ពុជា ដែលបានផ្លាស់ប្តូរកន្លែងការងារពីកន្លែងផ្សេងមកកាន់ទីនេះ អាចស្នាក់នៅដើម្បីស្វែងរកការងារធ្វើបន្តទៀត។ ផ្ទះស្នាក់នៅនេះ មានបន្ទប់គេង ចង្រ្កានបាយ បន្ទប់ទឹក និងបំពាក់នូវសម្ភារៈមួយចំនួនផងដែរ។ ទន្ទឹមនឹងការស្នាក់នៅនេះ មជ្ឈមណ្ឌលគាំពាពលកររបស់លោក បានផ្តល់សេវាក្នុងការស្វែងរកការងារធ្វើ និងការផ្សព្វផ្សាយពីសកម្មភាពផ្សេងៗដល់ពលករក្នុងពេលដែលកំពុងស្នាក់នៅផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលដែលបានរៀបចំឱ្យមានផ្ទះស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលករកម្ពុជា ដែលជាគម្រោងមួយដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី និងកូនប្រុសច្បងរបស់សម្តេច គឺឯកឧត្តម ហ៊ុន ម៉ាណែត បានគាំទ្រ។ រហូតមកដល់ពេលនេះ ផ្ទះស្នាក់នៅបណ្តោះអាសន្ននេះ រៀបចំបានចំនួន ៥ កន្លែងមកហើយ ដែលមាននៅ ទីក្រុងអានសាន ទីក្រុងស៊ូវុន ទីក្រុងគីមហេរ ទីក្រុងក្វាងជូរធំ និងទីក្រុងអឺចុងប៊ូ ដែលនឹងត្រូវបានសម្ពោធនាពេលនេះ។ ជាមួយនេះឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតនូវទំនាក់ទំនងនេះ ដើម្បីបង្ករឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា បានមកធ្វើការនៅកូរ៉េ ហើយទទួលបានប្រាក់ឈ្នួលខ្ពស់ សម្រាប់ជួយដល់ក្រុមគ្រួសាររបស់ខ្លួន សំដៅធ្វើឱ្យភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាមានការថយចុះជាលំដាប់ ។ តាមរយៈទំនាក់ទំនងនេះ រដ្ឋាភិបាលកូរ៉េ បានផ្តល់ឱកាសដល់កម្ពុជាក្នុងការជ្រើសរើសពលករកម្ពុជាមកស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េ តាមប្រព័ន្ធជ្រើសរើសពលករបរទេស EPS ដែលជាប្រព័ន្ធមួយមានភាពច្បាស់លាស់ និងស្របច្បាប់ ហើយទាមទារឱ្យបងប្អូនដែលមានបំណងមកធ្វើការនៅកូរ៉េ ត្រូវខិតខំដោយខ្លួនឯង ក្នុងការរៀនភាសា ទំនៀមទំលាប់រស់នៅ ការយល់ដឹងពីច្បាប់របស់កូរ៉េ ការប្រឡងតេស្តសមត្ថភាព និងការជ្រើសរើសដោយនិយោជកនៅកូរ៉េ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការគិតគូរដល់ពលករកម្ពុជា ដោយយើងមានស្ថានឯកអគ្គរាជទូតកម្ពុជា និងទីប្រឹក្សាការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រចាំនៅកូរ៉េ សម្រាប់ជួយដោះស្រាយនូវបញ្ហាប្រឈមនានា ព្រមទាំងផ្តល់នូវភាពងាយស្រួលដល់បងប្អូនពលករកម្ពុជាយើង ដូចជា៖ ការពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃតាមរយៈប្រៃសណីយ៍ ការចុះពន្យាសុពលភាពលិខិតឆ្លងដែននៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យ តាមតំបន់ដែលមានកម្មករស្នាក់នៅ ការកាត់បន្ថយលក្ខខណ្ឌផ្សេងៗដើម្បីឱ្យពលករយើងទទួលបានឯកសារស្របច្បាប់រួមមាន ការពន្យាលិខិតឆ្លងដែន ការបកប្រែប័ណ្ណបើកបរ ការបូជាសព និងការទាមទារប្រាក់ធានារ៉ាប់រងជូនគ្រួសារសពជាដើម។ ក្នុងឱកាសនេះ ឯកឧត្តមបានផ្តាំផ្ញើដល់បងប្អូនពលករកម្ពុជាទាំងអស់ ដែលស្នាក់នៅក្នុងផ្ទះបណ្តោះអាសន្ននេះ សូមរក្សាសណ្តាប់ធ្នាប់ និងភាពស្ងាត់ស្ងៀមជៀសវាងការរំខានដល់អ្នកដទៃ និងអំពាវនាវដល់ពលករកម្ពុជាដែលធ្វើការនៅកូរ៉េទាំងអស់ សូមរស់នៅ និងខិតខំធ្វើការប្រកបដោយសុវត្តិភាព គោរពច្បាប់របស់កូរ៉េ និងត្រូវចេះស្រឡាញ់រាប់អានគ្នា ជួយយកអាសារគ្នាទៅវិញទៅមក ចាត់ទុកគ្នាដូចជាបងប្អូនក្នុងគ្រួសារតែមួយ ព្រមទាំងខិតខំរៀនសូត្រ និងយកចិត្តទុកដាក់ទៅលើការងារនោះ ដើម្បីមានជំនាញច្បាស់លាស់ ដែលអាចធ្វើអោយបងប្អូនអាចរកការងារធ្វើបានគ្រប់ទីកន្លែង។ ទន្ទឹមនោះត្រូវចេះសន្សំសំចៃប្រាក់សម្រាប់ផ្ញើទៅក្រុមគ្រួសារ ខំថែទាំសុខភាពឱ្យបានល្អ ស្វែងរកធានារ៉ាប់រងនានាដើម្បីជួយដល់បងប្អូនពេលមានបញ្ហាអ្វីមួយជាយថាហេតុ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី សូមជូនពរដល់បងប្អូនខ្មែរ ដែលរស់នៅ និងធ្វើការនៅកូរ៉េទាំងអស់ ក្នុងឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និង ពលៈកុំបីឃ្លៀងឃ្លាតឡើយ។ បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ បានអញ្ជើញកាត់ខ្សែរបូរសម្ពោធដាក់ឱ្យប្រើប្រាស់ផ្ទះស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលករកម្ពុជា និងទស្សនាផ្ទះស្នាក់នៅនេះផងដែរ។

 



ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.